Category: X-Factor

បេក្ខនារីវ័យ១៦ឆ្នាំមកពី តាកែវ មុខមាត់គួរឲ្យស្រលាញ់ ច្រៀងបទ “នារីក្នុងសុបិនបងជាអ្នកណា” ក៏ពីរោះ

កម្មវិធី X Factor Cambodia មកដល់សប្តាហ៍ទី៤ ជាសប្តាហ៍ចុងក្រោយនៃវគ្គ Judge Audition មានបេក្ខជនជាច្រើនចូលរួមប្រកួតសមត្ថភាព និងទទួលបានការដាក់ពិន្ទុពីគណកម្មការឆ្នើមទាំងបួនដែលសុទ្ធសឹងតែជាតារាមានបទពិសោធន៍យូរឆ្នាំ​គឺ ណុប បាយ៉ារិទ្ធ, ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។ ក្នុងនោះបេក្ខនារី ឆែម រស្មី អាយុ១៦ឆ្នាំ មកពីខេត្តតាកែវ បានបកស្រាយបទ នារីក្នុងសុបិនបងជាអ្នកណា សំនៀងដើមរបស់កញ្ញា ឈិន ម៉ានិច្ច។ …

អីយ៉ាស់ បេក្ខនារីទាំង២រូបចាប់ដៃគ្នាបង្កើតក្រុម chocolate ឡើងមកប្រឡងបកស្រាយបទ “ក្រោកឈរ” ពោរពេញដោយថាមពល

កម្មវិធីលំដាប់ពិភពលោក X Factor Cambodia ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប​ បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន វគ្គ judge audition បានមកដល់សប្តាហ៍ចុងក្រោយហើយ។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។ ក្នុងនោះក៏មានបេក្ខនារីទាំង២រូបបានមកជាក្រុមឈ្មោះ chocolate ដោយអ្នកទាំង២បានចាប់ដៃគ្នាបកស្រាយបទចម្រៀង “ក្រោកឈរ” ជាបទចម្រៀងរបស់​ ឱក សុគន្ធកញ្ញា។ ដោយបេក្ខជនទាំង២បកស្រាយបទចម្រៀងបានយ៉ាងពីរោះ …

អស់ទាស់ ហ៊ានយកបទ She’s Gone មកប្រឡង ស្រែកឡើងម៉ាអ៊េម ធ្វើឲ្យគណៈកម្មការឈរទះដៃកោតសរសើរមិនដាច់ពីមាត់

កម្មវិធីប្រឡងចម្រៀង X-Factor Cambodia វគ្គ Judge Audition បានឈានដល់សប្តាហ៍ទី៤ ជាសប្តាហ៍ចុងក្រោយ។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។ ក្នុងនោះក៏មានបេក្ខជនឈ្មោះ នួន រចនា មុខរបរជាអ្នកលក់អចលនទ្រព្យ អាយុ ៣២ ឆ្នាំ …

មិនធម្មតា! លោកគ្រូបង្រៀនស្រុកស្រែបកស្រាយបទ “មានប្រពន្ធល្អមិនចេះថែ” ធ្វើឲ្យគណៈកម្មការពេញចិត្តខ្លាំងរហូតលើកមេដៃ ឆ្លើយ យេស ព្រមគ្នាទាំងបួននាក់តែម្តង

បេក្ខជនជាច្រើនរូបមកហើយដែលបានបញ្ចេញសមត្ថភាពក្នុងកម្មវិធី X Factor Cambodia កន្លងទៅ៣សប្តាហ៍នេះ អ្នកខ្លះក៏មានទឹកមុខញញឹមញញែមត្រលប់ទៅវិញក្រោយទទួលបានជោគជ័យ អ្នកខ្លះទៀតក៏ត្រលប់ទៅវិញទាំងភាពសោកសៅ។ យ៉ាងណាមិញការប្រកួតប្រជែងគឺនៅតែបន្ត ជាពិសេសនៅមានបេក្ខជនជាច្រើនរូបទៀតដែលកំពុងរង់ចាំចូលខ្លួនមកបញ្ចេញសមត្ថភាព។ ក្នុងនោះបេក្ខជនមួយរូបដែលមានឈ្មោះថា ផន សុផាត មុខរបរជាគ្រូបង្រៀន មកពីខេត្តតាកែវ គឺបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយលោកគ្រូបង្រៀនរូបនេះបានបកស្រាយចម្រៀងបទ “មានប្រពន្ធល្អមិនចេះថែ” ដែលជាសំនៀងដើមរបស់លោក ពេជ្រ ថាណា។ ពិតជាមិនធម្មតានោះឡើយ លោកគ្រូបង្រៀនស្រុកស្រែម្នាក់នេះមានសម្លេងខ្ពស់ ច្រៀងក៏ពីរោះរហូតធ្វើឲ្យគណៈកម្មការឆ្នើមទាំងបួនគឺ ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, ណុប បាយ៉ារិទ្ធ …

បរាជ័យម្តងទុកជាបទពិសោធន៍! អ៊ូច ថៃហេង អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ មិនអស់ចិត្តមកប្រលងម្តងទៀតក្នុងកម្មវិធី X Factor Cambodia សម្លេងនៅតែពីរោះដូចដើម

បេក្ខជនជាច្រើននាក់មកហើយដែលបានចូលខ្លួនបង្ហាញសមត្ថភាពក្នុងកម្មវិធី X Factor Cambodia ដោយអ្នកខ្លះក៏ទទួលបានភាពជោគជ័យឆ្លងផុតទៅវគ្គបន្ត អ្នកខ្លះក៏ត្រូវចាកចេញពីកម្មវិធីត្រលប់ទៅវិញ។ យ៉ាងណាមិញចូលមកដល់សប្តាហ៍ទី៣នៃវគ្គ Judge Audition គណៈកម្មការឆ្នើមទាំង៤រូប ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន ហាក់រឹតតែកាន់សម្រិតសម្រាំងនាំការដាក់ពិន្ទុ ជាពិសេសចំពោះបេក្ខជន បេក្ខនារីដែលមានសម្លេងល្អ។ ក្នុងនោះបេក្ខជនមួយរូបដែលមានឈ្មោះថា អ៊ូច ថៃហេង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសចំពោះគណកម្មការតែម្តង ដោយបេក្ខជនរូបនេះធ្លាប់បានឆ្លងកាត់ការប្រលងម្តងរួចមកហើយនៅក្នុងកម្មវិធី Cambodian …

ចាំគាត់បានដែរឬទេ? គឿន នភាល័យ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ពេលនេះវិលមកប្រកួតម្តងទៀតក្នុងកម្មវិធី X Factor Cambodia

កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានឈានចូលដល់សប្តាហ៍ទី៣ នៃវគ្គ Judge Audition ដែលតម្រូវឲ្យបេក្ខជន បេក្ខនារីត្រូវបញ្ចេញសមត្ថភាពយកឈ្នះចិត្តគណៈកម្មការទាំង៤ ដើម្បីឆ្លងផុតទៅវគ្គបន្ត។ ចូលមកដល់សប្តាហ៍ទី៣នេះ ស្ថានភាពក្នុងកម្មវិធី X Factor Cambodia ហាក់កាន់តែតានតឹងឡើង ព្រោះគណៈកម្មការទាំងបួនកំពុងតែសម្រិតសម្រាំងយកបេក្ខជន បេក្ខនារីដែលមានសមត្ថភាពពិតប្រាកដ ជាពិសេសចំណុចច្នៃប្រឌិត និងទេពកោសល្យដែលពួកគេមាន។ បងប្អូននៅចាំបានបេក្ខជនម្នាក់នេះដែរឬទេ? កាលពី៥ឆ្នាំមុនរូបគាត់ធ្លាប់ចូលប្រលងក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកម្តងរួចមកហើយ គឺកម្មវិធី The Voice Cambodia រដូវកាលទី១ ដោយគាត់ស្ថិតក្រោមការបង្វឹកហាត់របស់លោក …

ធ្វើស៊ីផ្លូវចិត្តគណៈកម្មការសាហាវណាស់ បេក្ខជនម្នាក់នេះ! មកដំបូងលបៗ ដល់ពេលច្រៀងវិញគឺថាសម្លេងឡើងញាក់សាច់តែម្តង

ចូលមកដល់សប្តាហ៍ទី៣ នៃការប្រលងចម្រៀងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia វគ្គ Judge Audition យើងសង្កេតឃើញថាបេក្ខជននីមួយៗហាក់កាន់តែមានអារម្មណ៍តានតឹងឡើងៗ ព្រោះតែពួកគេត្រូវប្រកួតប្រជែងជាមួយបេក្ខជនរាប់ពាន់នាក់មកពីជុំវិញខេត្ត ក្រុងទូទាំងប្រទេសកម្ពុជា ជាពិសេសគឺត្រូវបញ្ចេញសមត្ថភាពដើម្បីយកឈ្នះចិត្តគណៈកម្មការឆ្នើមទាំង៤ ដែលមានដូចជា ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។ បេក្ខជនមួយរូបទៀតហើយដែលឡើងមកបញ្ចេញសមត្ថភាពដើម្បីទទួលបាន យេស ពីគណកម្មការទាំង៤ ដោយបេក្ខជនរូបនេះមានឈ្មោះថា បៃ ស្រស់ មកពីទីក្រុងភ្នំពេញ។ …

មិនធម្មតា! Sad Man ម្នាក់នេះច្រៀងទាំងខ្មែរ ថៃ បានយ៉ាងពីរោះ ធ្វើឲ្យគណៈកម្មការពេញចិត្តខ្លាំង សរសើរមិនដាច់ពីមាត់តែម្តង

ស្ថានការណ៍ហាក់កាន់តែតានតឹងឡើងៗ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia សប្តាហ៍ទី៣ ដោយបេក្ខជនជាច្រើនបានបញ្ចេញសមត្ថភាព ទទួលបានភាពជោគជ័យឆ្លងផុតទៅវគ្គបន្ត តែក៏មានបេក្ខជនជាច្រើននាក់ក៏បរាជ័យត្រូវត្រលប់ទៅវិញ។ ចូលមកដល់សប្តាហ៍នេះគណៈកម្មការទាំង៤ ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, សុខ សីឡាលីន ហាក់រឹតតែខិតខំប្រឹងដាក់ពិន្ទុយ៉ាងសម្រិតសម្រាំងដើម្បីទទួលបានគ្រាប់ពេជ្រ ដែលបង្កប់ខ្លួននៅក្នុងកម្មវិធីប្រលងមួយនេះ។ បេក្ខជនមួយរូបអាយុ២៩ឆ្នាំ មកពីរាជធានីភ្នំពេញ ឈ្មោះថា នៀវ ចន្ត្រា បានធ្វើឲ្យគណៈកម្មការឆ្នើមទាំងបួនសរសើរមិនដាច់ពីមាត់សោះឡើយ ជាពិសេសគឺមហាជនពេញចិត្តជាខ្លាំង ដោយបេក្ខជនរូបនេះបានបកស្រាយចម្រៀងបទ Sad …