X-Factor
  • លោកអ៊ុំជាគ្រូបង្រៀនរូបនេះ មកបង្ហាញសមត្ថភាពបកស្រាយបទចម្រៀង តែសោកស្តាយក៏មិនបានទៅវគ្គបន្ត
    X-Factor
    July 14, 2019 sovann khmernote

    កម្មវិធីប្រឡងចម្រៀង X-Factor Cambodia បានធ្វើការចាក់ផ្សាយហើយគឺវគ្គ Judge Audition សប្តាហ៍ទី២។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។ ក្នុងនោះក៏មានបេក្ខជនឈ្មោះ ម៉ម សារ៉េត អាយុ៥២ឆ្នាំ អាជីពជាគ្រូបង្រៀន បានមកបង្ហាញសមត្ថភាពបកស្រាយបទចម្រៀង សម្រស់បុប្ផាប៉ៃលិន ដោយការបកស្រាយពុំសូវបានល្អ លោកគ្រូបង្រៀនរូបនេះក៏មិនទទួលជោគជ័យ ដោយគណៈកម្មការបានឆ្លើយថា NO ដល់ទៅ៣រូប៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

  • វ៉ាវ! មួយថ្ងៃសោះ Chanel យូធូបកម្មវិធី X-Factor Cambodia កើន Subscribers ដល់ទៅជាងដប់ម៉ឺននាក់
    X-Factor
    July 9, 2019 SAM

    កម្មវិធីប្រលងចំម្រៀងបែបផែនថ្មីប្លែកភ្នែកចំឡែកអារម្មណ៍សម្រាប់ទស្សនិកជននៅកម្ពុជាដែលទើបនឹងបានចាក់ផ្សាយសប្តាហ៍ដំបូងរបស់ខ្លួននោះគឺកម្មវិធី X Factor Cambodia ពិតជាទទួលបានការគាំទ្រ យ៉ាងខ្លាំងបំផុត។ ជាក់ស្តែងមិនត្រឹមតែការទស្សនាតាមកញ្ចក់ទូរទស្សន៍យ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ សូម្បីតាមរយៈ ការ Live នៅលើហ្វេសប៊ុកក៏ទទួលបានចំនួនទស្សនាឡើងញ៉ាក់សាច់ដែរ គឺ រហូតដល់ទៅជាង 16K ឯណោះ។ លើសពីនេះទៅទៀត អ្វីដែលរឹតតែអស្ចារ្យស្ទើរស្មានមិនដល់នោះគឺចំនួនអ្នក Subscribe ក្នុងយូធូប របស់កម្មវិធី X Factor Cambodia ដែលមានចំនួនកើនឡើងលឿនដូចព្យុះគឺពីជាង 40K ដល់ទៅជាង 150K ត្រឹមបន្ទាប់ពីបានចាក់ផ្សាយសប្តាហ៍ដំបូងបានមួយថ្ងៃប៉ុណ្ណោះ។ នេះជាចំនួន Subscribe ច្រើន លឿនបំផុតរបស់កម្មវិធីទូរទស្សន៍ Franchise នៅអាស៊ីលើកលែងតែកម្មវិធី

  • អស់ទាស់ហ្មង! បេក្ខជនម្នាក់យកបទភាសាអាល្លឺម៉ង់មកច្រៀង ទាំងទស្សនិកជន និងគណៈកម្មការ គាំងនិយាយលែងចេញ
    X-Factor
    July 9, 2019 sovann khmernote

    កម្មវិធីប្រឡងចម្រៀង X-Factor Cambodia បានធ្វើការចាក់ផ្សាយវគ្គដំបូងហើយគឺវគ្គ Judge Audition សប្តាហ៍ទី១។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។ ក្រៅពីបេក្ខជនដែលមានទឹកដមសម្លេងពីរោះ បានយកបទចម្រៀងខ្មែរ និងបរទេសមកច្រៀង ក្នុងនោះក៏មានបេក្ខជនមួយរូបមានឈ្មោះថា ទូច ពិសិដ្ឋ ក៏បានលើកយកបទចម្រៀងបែបអូប៉េរ៉ាជាភាសាអាល្លឺម៉ង់ មានចំណងជើង “Queen Of the night”។ យ៉ាងណាមិញការបង្ហាញសមត្ថភាពច្រៀងបែបអូប៉េរ៉ានេះបេក្ខជនធ្វើមិនបានល្អឡើង

  • វ័យក្មេង១៩ឆ្នាំពិតមែន តែបេក្ខជនរូបស្រស់ម្នាក់នេះ សំឡេងមិនខ្ចីដូចវ័យនោះឡើយ! បកស្រាយបទ “ទឹកលើស្លឹកឈូក” បានយ៉ាងពីរោះ
    X-Factor
    July 8, 2019 SAM

    កម្មវិធីលំដាប់ពិភពលោកថ្មីមួយទៀតដែលស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបាននាំចូលមកផ្តាច់មុខគឺ X Factor Cambodia ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប​ បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន។ ជាមួយបទពិសោធន៍ដែលតារាទាំងបួនមានអស់រយៈមិនតិចជាង១០ឆ្នាំបានធ្វើឲ្យកម្មវិធីហាក់កាន់តែទទួលបានការចាប់អារម្មណ៍ ជាពិសេសការវាយតម្លៃបេក្ខជនយ៉ាងសុក្រិតទៅតាមសមត្ថភាព។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។ ស្របពេលជាមួយគ្នានេះ កម្លោះវ័យក្មេងមុខមាត់ស្រស់សង្ហាអាយុ ១៩ឆ្នាំ ឈ្មោះថា រ៉ុន ជារ៉ុង ហាក់ភ័យព្រួយជាខ្លាំង តែក៏នៅអាចធ្វើបានល្អ ដោយរូបគេបានបង្ហាញសមត្ថភាពជាមួយបទ “ទឹកលើស្លឹកឈូក” ដែលជាសំនៀងដើមរបស់លោក សុខ រក្សា។ ជាមួយសមត្ថភាពសម្លេងដែលធ្ងន់ពុំក្មេងខ្ចីដូចអាយុ និងរូបរាងនោះបានធ្វើឲ្យ

  • អ្នកបន្ទាយមានជ័យ មិនធម្មតាមែន បកស្រាយបទចម្រៀងឡើងក្រអួនក្រអៅកម្សត់ចូលតួ ធ្វើឲ្យ ឱក សុគន្ធកញ្ញា លើកមេដៃកោតសរសើរមិនដាច់ពីមាត់
    X-Factor
    July 8, 2019 sovann khmernote

    នៅយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កម្មវិធីប្រឡងចម្រៀង X-Factor Cambodia បានធ្វើការចាក់ផ្សាយវគ្គដំបូងហើយគឺវគ្គ Judge Audition សប្តាហ៍ទី១។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។ យ៉ាងណាមិញក៏មានបេក្ខជននៃកម្មវិធីប្រកួតឈ្មោះទេព សីហា ជាអ្នកស្រុកស្រែចម្ការ មកពី ខេត្តបន្ទាយមានជ័យ បានធ្វើការបកស្រាយបទចម្រៀងចំណងជើង “ប្ដីអ្នកក្រ” ដោយបេក្ខជនរូបនេះច្រៀងបានយ៉ាងពីរោះ ទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន

  • “ប្រយោគស្នេហ៍” ពីបេក្ខជនរូបសង្ហាច្រៀងផង លេងហ្គីតាផង ធ្វើឲ្យគណៈកម្មការមិនឆ្លើយថា YES មិនបាន
    X-Factor
    July 8, 2019 SAM

    កម្មវិធីដែលកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ជុំវិញពិភពលោក X Factor បានមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាហើយ ដោយរាត្រីថ្ងៃទី៧ ខែកក្កដា ម្សិលមិញនេះ សប្តាហ៍ដំបូងនៃវគ្គ Judge Audition គឺត្រូវបានទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ បេក្ខជនជាច្រើនមកពី២៥ខេត្តក្រុង ជុំវិញព្រះរាជាណាចក្រកម្ពុជាបានមកប្រមូលម្តុំគ្នាដើម្បីប្រកួតប្រជែងសមត្ថភាព និងដើម្បីដណ្តើមពាន ដោយមានការវាយតម្លៃយ៉ាងសុក្រឹតពីកំពូលតារាចម្រៀងទាំងបួន ដែលជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, សុខ សីឡាលីន។ ក្នុងនោះបេក្ខជនវ័យក្មេងមួយរូបមានឈ្មោះថា ណិប សក្តា អាយុ ២១ឆ្នាំ បានធ្វើឲ្យមហាជន និងគណកម្មការស្លុងចិត្តជាខ្លាំងជាមួយខ្លួន ដោយមានគំនិតច្នៃប្រឌិតថ្មីពោរពេញដោយសិល្បៈ។ បេក្ខជនរូបនេះបានយកបទ

  • មិនធម្មតា! បេក្ខនារីវ័យ១៩ឆ្នាំ បកស្រាយបទ I Have Nothing ពីរោះហើយស្រែកបានយ៉ាងល្អធ្វើឲ្យគណៈកម្មការទាំងបួនពេញចិត្តខ្លាំង
    X-Factor
    July 8, 2019 sovann khmernote

    ធ្លាប់តែទស្សនាកម្មវិធី X Factor របស់បរទេសហើយស្រម៉ៃចង់ឲ្យមាននៅកម្ពុជាពេលនេះការរង់ចាំ បានមកដល់ហើយ។ កម្មវិធី X-Factor Cambodia បានធ្វើការចាក់ផ្សាយវគ្គដំបូង Judge Audition សប្តាហ៍ទី១ កាលពីយប់ថ្ងៃអាទិត្យ និងមានបេក្ខជនជាច្រើននាក់បានបង្ហាញសមត្ថភាពនៅពីមុខគណៈកម្មការទាំង៤ ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។ ក្នុងនោះក៏មានបេក្ខជនឈ្មោះ កែវ ច៍ន្ទដាលីន អាយុ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ បានធ្វើការបកស្រាយបទចម្រៀងជាភាសាអង់គ្លេសមានចំណងជើង I

  • ពូកែកូរទាំងគណកម្មការ និងបេក្ខជន ធ្វើឲ្យផ្ទុះសំណើចពេញឆាកប្រឡងចម្រៀង X Factor Cambodia
    X-Factor
    July 8, 2019 SAM

    ស្របពេលដែលទន្ទឹងរង់ចាំអស់ពេលជាយូរ ទីបំផុតកម្មវិធី X Factor Cambodia បានមកដល់ទឹកដីព្រះរាជាណាចក្រអច្ឆរិយហើយ ដោយសប្តាហ៍ដំបូងនៃវគ្គ Judge Audition កាលពីយប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៩នេះ មានបេក្ខជនជាច្រើនចូលរួមប្រកួតសមត្ថភាព និងទទួលបានការដាក់ពិន្ទុពីគណកម្មការឆ្នើមទាំងបួនដែលសុទ្ធសឹងតែជាតារាមានបទពិសោធន៍យូរឆ្នាំ​គឺ ណុប បាយ៉ារិទ្ធ, ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។ ក្នុងនោះបេក្ខជនមួយរូបដែលជាអ្នកធ្វើនំនៅឯខេត្តកំពង់ចាម ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្រោយគណកម្មការសួរសំនួរលាយឡំជាមួយពាក្យពេចន៍លេងសើច ជាច្រើនសំនួរ។ បេក្ខជនដែលមានឈ្មោះថា ឡេង វីរៈបញ្ញា ដែលមានអាយុ ៣០ឆ្នាំ បានបកស្រាយនូវចម្រៀងបទ “លាកុលាបខ្មៅ”