Month: January 2019

តាន់ គីមសួរ សម្ភាសន៍ពលរដ្ឋកាប់ឈើ ដឹងពីហាងឆេង ត្រូវបង់ជូនមន្ត្រីបរិស្ថាន ប៉េអ៊ឹម ហើយធ្លាយដល់មេព្រៃ មានរហូត១២ប៉ុស្តិ ទម្រាំដឹកដល់គោលដៅ

លោក តាន់ គីមសួរ បានធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដោយបានជួបប្រទះប្រជាពលរដ្ឋនាំគ្នារកស៊ីកាប់ព្រៃឈើ ដែលជារបរចិញ្ចឹមជីវិតរាប់សិបឆ្នាំ ហើយការកាប់ព្រៃនេះមានទាំងតូចទាំងធំ ដែលមើលទិដ្ឋភាពនោះពិតជាពិបាកភ្នែកខ្លាំងណាស់ និងអាសូរមែនទែនចំពោះព្រៃឈើខ្មែរយើង។ ក្នុងនោះដែរលោក តាន់ គីមសួរ ក៏បានបង្កប់កាមេរ៉ា ដើម្បីសាកសួរ ដល់ប្រជាពលរដ្ឋទាំងនោះថែមទៀតផង។ ក្នុងការសាកសួរនោះប្រជាពលរដ្ឋមួយរូបដែលមិនស្គាល់ឈ្មោះ បានប្រាប់ថាមុខរបរនេះគាត់បានរកស៊ីជាង១០ឆ្នាំហើយ ដោយចូលព្រៃម្តងៗប្រមាណកន្លះខែទៅមួយខែក៏មាន ប៉ុន្តែក្នុងនោះលោកពូក៏បានបញ្ជាក់ប្រាប់ថា ពេលដឹកឈើទៅវិញត្រូវបង់ប្រាក់អោយមន្ត្រីបរិស្ថាន ប៉េអ៊ឹម ធ្លាយដល់មេព្រៃ ដែលសរុបទាំងអស់ ១២ប៉ុស្តិត្រួតពិនិត្យ ទើបគាត់ដឹកដល់គោលដៅ ដោយចំណាយអស់ប្រមាណជិត១លានរៀលឯណោះ៕

កុមារីកម្សត់អាយុទើបតែ២ឆ្នាំ បែរជាមានជម្ងឺមហារីកមាត់មិនដឹងថាគ្នាវេទនាយ៉ាងណាទេ

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយបង្ហាញនូវវីដេអូ និងរូបភាពក្មេងស្រីវ័យទើបតែ២ឆ្នាំ តែបែរជាត្រូវមានជម្ងឺមហារីក ដុំសាច់កាច នៅលើមាត់។ ដោយយោងតាមការបង្ហោះរបស់ក្រុមគ្រួសារបានឲ្យដឹងថា កុមារីកម្សត់មានឈ្មោះ ជ្រឿន ថាវរី រស់នៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ទើបតែបានកើតមហារីកមាត់នេះ បាន៣ទៅ៤ខែ និងធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យមួយ នៅក្រុងភ្នុំពេញ អស់រយៈពេលជាងពីរខែ ពេទ្យថាអស់លទ្ធភាពព្យាបាល ក៏យកត្រឡប់មកស្រុកកំណើតវិញដោយបន្សល់នូវភាពអាណិតអាសូរ និងសង្វែកចិត្តក្រៃលែង ប៉ុន្តែក្រុមគ្រួសារនៅតែបន្តស្វែងរកជំនួយជាថវិកា ដើម្បីព្យាយាមយកកូនទៅព្យាបាលបន្តទៀត៕ ប្រភព៖ Roith Oeun

កំពុងតែឆ្ងល់ផង! ទីបំផុត បុរសម្នាក់បានរ៉ាយរ៉ាប់ប្រាប់ពីរសជាតិមីល្ពៅខ្មែរ ដោយសរសើរថាមិនធម្មតានោះទេ

កាលពីថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយយុវជនខ្មែរម្នាក់អាចផលិតសសៃមីចេញពីផ្លែល្ពៅ។ តែយ៉ាងណាមិនទាន់មាននរណាម្នាក់បានដឹងនៅឡើយទេថា មានរសជាតិយ៉ាងម្តេចនោះ ស្រាប់តែប្រហែលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថាមានបុរសម្នាក់់ដែលមានគណនីឈ្មោះ Pov Sothea បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «សុំសាកញាំមុនហើយ​ មីល្ពៅខ្មែរ បាត់ដំបង»។ ដោយមានមហាជនជាច្រើនបានចូលខំមិនសួរហើយគាត់ក៏បានឆ្លើយតបនឹងបរិយាយពីរសជាតិរបស់វា ដោយគាត់បានបញ្ជាក់ថាមានរសជាតិឆ្ងាញ់ សរសៃទន់ ស្វិត និងមានពណ៌ ក្លិនដូចជាស្ពៅអញ្ចឹងឯង៕

អីយ៉ាស់! ឆ្នាំ២០១៩នេះ សួស វីសា ឡើងកូដខ្លាំងរហូតបានចេញទៅសម្តែងជួបបងប្អូនខ្មែរនៅកូរ៉េខាងត្បូង

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីសា កំពុងតែមានប្រជាប្រិយភាពខ្លាំងទាំងការបញ្ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ចេញច្រៀងខនសឺតនៅតាមខេត្តជាដើម។ យ៉ាងណាមិញជារឿងគួរឲ្យភ្ញាក់ផ្អើលដោយនៅដើមខែកុម្ភៈ នេះ សួស វីសា នឹងបានចេញសម្តែងនៅប្រទេសកូរ៉េ ពោលគឺកម្មវិធីប្រគុំតន្រ្តី “រដូវរងារ” ដែលធ្វើឡើងនៅតំបន់អាន់សាន់។ ដោយ សួស វីសា បានបង្ហាញអារម្មណ៍រំភើបបែបនេះថា៖ “Boom តន្រ្តីខ្នាតយក្ស ខ្មែរ~កូរ៉េ ថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នាងខ្ញុំពិតជារំភេីបណាស់ ព្រោះនាងខ្ញុំរួមទាំងសិល្បៈករ សិល្បៈការិនីជាច្រេីនរូបទៀត …

ស្លុតចិត្តណាស់ពេលបានស្តាប់ ក្មេងស្រី ៦ឆ្នាំ រៀបរាប់ពីរឿងឈឺចាប់ដែលត្រូវអ្នកជិតខាងចាប់រំលោភ និងចាក់ឲ្យរបួសរហូតមានជម្ងឺបាក់ស្បាត

អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកអង្គការ អាហ្វីស៊ីប មើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ ត្រូវបានមហាជនជាច្រើនគាំទ្រ។ ថ្មីៗនេះ លោកស្រីបានបង្ហោះនូវរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តមួយទៀត គឺក្មេងស្រីវ័យ៦ឆ្នាំ តែបែរជាត្រូវជួបរឿងឃោរឃៅ ដោយត្រូវអ្នកជិតខាងចាប់រំលោភយ៉ាងព្រៃផ្សៃថែមទាំងត្រូវជនអប្រិយនោះចាក់ឲ្យរបួសច្រើនកន្លែង។ ជាក់ស្ដែង ក្នុងសាររបស់អ្នកស្រីបានរៀបរាប់ឲ្យដឹងថា៖ “ជំងឺបាក់ស្បាតរបស់កូនបានប្រសេីរហេីយ ប៉ុន្មានខែនេះនាងតូចនិយាយមិនចេញក្រោយជនល្មេីសរំលោភ ប៉ុនប៉ងសំលាប់ហេីយ ដោយការយកចិត្តទុកដាក់របស់បុគ្គលិក អង្គការ ពិសេសបងៗប្អូនៗដែលរងគ្រោះដូចគ្នាបានលេីកទឹកចិត្ត។ នាងចែករំលែកប្រវត្តដ៏ឈឺចាប់ផ្ទាល់ខ្លួនអោយគ្នាទៅវិញទៅមក ជាមួយនឹងការតស៊ូដេីម្បីឈានរហូតជោគជ័យធ្វេីអោយនាងតូចម្នាក់នេះក្លាហាន ហ៊ាននិយាយពីរឿងទុក្ខសោកដែលត្រូវអ្នកជិតខាងរំលោភ ប៉ុនប៉ងសំលាប់ដោយចាក់នាងនឹងកាំបិតបន្ទោះត្រូវច្រេីនកន្លែងរហូតត្រូវព្យាបាល រាប់ខែទេីបនានធូរស្រាលផ្លូវកាយ។ ហេីយថ្ងៃនេះផ្លូវចិត្តនាងក៏បានប្រសេីរក្រោយពីរនាងខ្ជាក់ចេញនូវដុំខ្មៅនោះចេញមក”។ សូមទស្សនាវីដេអូនៅខាងក្រោម​៖

នាយកុយ ទោះបីជាខ្លួនដើរមិនរួច ក៏ឲ្យគេគ្រាដើម្បីមកចូលរួមពិធីបុណ្យ៧ថ្ងៃ កញ្ញាខេមរៈ ស្រីពៅ ដែរ

មរណៈភាពរបស់តារាចម្រៀង ខេមរៈ​ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើអោយមហាជនក៏ដូចជាអ្នកសិល្បៈជាច្រើនមានការរន្ធត់ចិត្ត និងសង្វែកយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកគ្រួសាររបស់លោក ខេរមៈ សិរីមន្ត ម្នាក់នេះ ហើយអ្វីដែលគេស្លុតចិត្តបំផុតនោះគឺ ថ្ងៃបុណ្យ៧ថ្ងៃ របស់នាងគឺជាថ្ងៃកំណើតរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះផ្ទាល់តែម្តង។ យ៉ាងណាមិញគេសង្កេតឃើញវត្តមានតារាជាច្រើនបានចូលរួមក្នុងកម្មវិធីបុណ្យ៧ថ្ងៃនេះ ក្នុងនោះតារាកំប្លែងនាយកុយ ដែលទើបតែជួបគ្រោះថ្នាក់ចរាចរណ៍ដើរមិនរួច ក៏បានចូលរួមផងដែរ ដោយទឹកចិត្តអាណិតអាសូរដល់ក្រុមគ្រួសារសព។ ប្រិយមិត្តជាច្រើនបានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់លោក ទោះបីជាខ្លនដើរមិនរួចក៏សុខចិត្តឲ្យគេគ្រាមកចូលបុណ្យដែរ៕

ស្ងាត់ៗ! ម្ចាស់បទ “ម៉ែ” ​ចំរើន​ ​សុ​ភ័ក្រ្ត​ ធ្វើពិធីឡើងគេហដ្ឋាន និងសម្ពោធហាងសាឡនថ្មី

ម្ចាស់បទ “ម៉ែ” កញ្ញា ចំរើន​ ​សុ​ភ័ក្រ្ត ទោះបីជាពុំសូវបង្ហាញខ្លួនបញ្ចេញបទចម្រៀងថ្មីៗក្តី តែការគាំទ្រពីមហាជនក៏នៅតែមានក៏ព្រោះតែកញ្ញាមានទឹកដមសម្លេងពីរោះ​និងមានទេពកោសល្យខ្ពស់ទាំងបុរាណ និងសម័យ។ យ៉ាងណាមិញកាលពីព្រឹកថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៩ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ កញ្ញា ចំរើន​ ​សុ​ភ័ក្រ្ត បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន ​និង​ សម្ពោធ​ហាងសាឡន​ថ្មី​ ដោយមានការចូលរួមពីសំណាក់គូដណ្តឹង និង ក្រុមគ្រួសារ។ ជាពិសេសនៅក្នុងពិធីសូត្រមន្តឡើងគេហដ្ឋាន និងសម្ពោធហាងសាឡនថ្មីនេះ គេសង្កេតឃើញក្រុមគ្រួសារ និងចំរើន …

លោក ខេម ដាក់ចម្រៀងមួយបទរៀបរាប់ពីទិដ្ឋភាព ខេត្តរតនៈគិរី ពិរោះកប់ម៉ង

តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ជាតារាចម្រៀងប្រុសដែលមានសម្លេងក្រអួនក្រអៅ ជាមួយទឹកដមពិរោះជាពិសេសលើបទ មនោសញ្ចេតនាតែម្តង។ ថ្មីៗនេះ លោកបានចេញបទចម្រៀងថ្មីមួយបទរៀបរាប់ពីទិដ្ឋភាព ខេត្តរតនៈគិរី ដែលជាស្នាដៃនិពន្ទំនុកច្រៀងថ្មីដោយលោក សយ រតនា និងនិពន្ធបទភ្លេងដោយលោក ដា ភ្លេង។ ចង់ដឹងថាបទ “ចាញ់សេ្នហ៍រតនៈគិរី” ដែលច្រៀងដោយលោកខេម ពិរោះកម្រិតណា ចូរមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖