ចេញហើយៗ បទ “សង្សារគេ” ដែលមានអត្ថន័យចាក់ដោតចិត្តខ្លាំងពី ថេណា ជូនចំពោះអ្នកដែលលួចស្នេហ៍សង្សារគេ ហើយបន់ឲ្យគេបែកគ្នា

តារាចម្រៀងប្រុសសម្លេងស្រទន់លោក ថេណា ដែលបងប្អូនស្គាល់ថាជាម្ចាស់បទ “ខុសជំនាន់” និងបទល្បីៗជាច្រើនបទទៀត។ កាលពីប៉ុន្មានថ្ងៃមុននេះលោក ថេណា បានបញ្ចេញឃ្លីបខ្លីមួយទាក់ទងនឹងបទចម្រៀងថ្មីរបស់លោកដែលមានចំណងជើងថា “សង្សារគេ” ដែលមានអត្ថន័យរៀបរាប់ពីដួងចិត្តរបស់មនុស្សម្នាក់ដែលលួចស្នេហ៍របស់មានម្ចាស់ គេងបន់ឲ្យតែគេបែកគ្នា។ បទថ្មី “សង្សារគេ” ហាក់ទទួលបានគាំទ្រពីសំណាក់មិត្តយុវវ័យជាខ្លាំង ដោយទទួលបានការចែករំលែកពេញបណ្តាញសង្គមគ្រាន់តែចេញចំរៀងពេញភ្លាមៗ។ បញ្ជាក់ឲ្យដឹងដែរថា ថេណា ធ្លាប់សាងភាពភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក តាមរយៈបទ “អេម” ដែលមានអត្ថន័យស៊ីជម្រៅខ្លាំងដល់ទៅ១៨+ រហូតមានរឿងចម្រូងចម្រាស់។ តែក្រោយមកចំរៀងមួយបទនោះក៏ត្រូវបានលុបចោល រួចលោកក៏បានចេញមុខសុំទោសជាសាធារណៈដើម្បីបញ្ចប់រឿង ដោយឡែកបទថ្មីរបស់លោកមិនមានអត្ថន័យស៊ីជម្រៅទៀតនោះទេ តែវាចាក់ដោតចិត្តមនុស្សដែលចូលចិត្តលួចស្នេហ៍សង្សារគេខ្លាំងតែម្តង។ តោះមកស្តាប់ទាំងអស់គ្នា!