Month: March 2019

ឃើញក្មេងកាន់លុយដែលខំសន្សំសុទ្ធតែលុយរាយមកទិញទូរស័ព្ទ ម្ចាស់ហាងអាណិតពេកក៏លក់ទូរស័ព្ទតម្លៃ៦០ដុល្លារ គិតឲ្យតែ៤០ដុល្លារ

កាលពីពេលថ្មីៗនេះមានករណីស៊ែរចែករំលែកតៗគ្នាជាច្រើន ព្រមទាំងបានសរសើរដល់ទឹកចិត្តម្ចាស់ហាងទូរស័ព្ទមួយកន្លែងដែលបានលក់ទូរស័ព្ទតម្លៃ៦០ដុល្លារ ហើយយកលុយពីក្មេងត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ ដោយសារតែអាណិតក្មេងប្រុសដែលមានអាយុទើបតែ១៣ឆ្នាំ ហើយខិតខំសន្សំលុយកាក់ដោយខ្លួនឯង។ ដោយម្ចាស់គណនីហ្វេសប៊ុក Som So Na Pha បានសរសេររៀ​បរាប់ថា៖ “ក្មេងប្រុសម្នាក់មកទិញទូរស័ព្ទសួរខ្ញុំថាអុីមាន ៤០ដុល្លារអត់ ខ្ញុំថាមាន ហេីយគាត់និយាយថាអុីខ្ញុំមានតែលុយរាយយកអត់ ខ្ញុំក៏និយាយថាអោយចាយកេីតយកទាំងអស់ខ្ញុំយកអាតម្លៃ៦០ដុល្លារគិតអោយគាត់៤០ដុល្លារ។ គាត់ថាអុីខ្ញុំអត់មានលុយគ្រប់ទេសន្សំលុយទម្រាំបានប៉ុណ្ណឹងសន្សំបួនប្រាំខែហេីយខ្ញុំនិយាយថាអុីគិតតែ៤០ដុល្លារទេ។ គាត់បេីករ៉ឺម៉កកង់បីលក់នំបព្ចុាកជិះកាត់មុខតូបខ្ញុំរាល់ថ្ងៃអានិតណាស់នៅតូចអាយុប្រហែល១៣ – ១៤ឆ្នាំសោះ។ អ្នកដែលអានហេីយកាត់យល់អរគុណណាស់”៕

កប់បាត់! ក្មេងស្រីវ័យ ១៤ឆ្នាំមួយរូបស្អាតហើយច្រៀងពិរោះទៀត ធ្វើឲ្យគ្រូបង្វឹក Mark របស់កម្មវិធី The Voice Kids ប្រទេសអាល្លឺម៉ង់ចាប់អារម្មណ៍ខ្លាំងមិនធម្មតា

ក្មេងស្រីដ៏ស្រស់ស្អាតវ័យ ១៤ឆ្នាំមួយរូបមានឈ្មោះថា Elena​ បានទាញយកការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាច្រើន ជាពិសេសគ្រូបង្វឹកទាំងបួនរូបរបស់កម្មវិធី The Voice Kids ក្នុងវគ្គ Blind Auditions កាលពីយប់មិញនេះ។ ជាមួយគ្នានេះដែរ Elena ត្រូវបានបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងការបកស្រាយចម្រៀង ដែលអាចធ្វើឲ្យគ្រូបង្វឹក Lena និង Mark ចុចបូតុងបែរកៅអីទៅរកនាងដោយមិនស្ទាក់ស្ទើរ។ នៅក្នុងការបង្ហាញសមត្ថភាពនេះ Elena បានជ្រើសរើសយកការបកស្រាយបទចម្រៀងរបស់ Dinah Washington មានចំណងជើងថា ” What A …

គួរឲ្យសោកស្ដាយណាស់! ចំពោះបេក្ខជន Colby Swift ដែលពោរពេញដោយសមត្ថភាពតែត្រូវបានជម្រុះចេញពីកម្មវិធីព្រោះតែភ្លេចបារ៉ូលបទចម្រៀង

ពិតជារឿងដ៏គួរឲ្យសោកស្ដាយណាស់សម្រាប់បេក្ខជនមួយរូបដែលពោរពេញដោយសមត្ថភាព ជាពិសេសមានការតស៊ូខ្ពស់ក្នុងជីវិតដើម្បីបានចូលរួមក្នុងការប្រកួតដោយសារតែចិត្តស្រលាញ់សិល្បៈរបស់ Colby Swift ។ ជាមួយគ្នានេះដែរនៅក្នុងវគ្គ Hollywood week របស់កម្មវិធី American រដូវកាលទី១៧ នេះមានបេក្ខភាពចំនួន ៤០រូបដែលត្រូវបានជម្រុះចេញពីកម្មវិធីដោយក្នុងចំណោមនោះក៏មាន Colby Swift ផងដេរ។ គួរបញ្ជាក់ឲ្យដឹងថាបេក្ខជនដែលមានការតស៊ូខ្ពស់មួយរូបនេះត្រូវបានជម្រុះចេញពីកម្មវិធី ដោយសាររូបគេភ្លេចបារ៉ូលបទចម្រៀងនៅពេលដែលបង្ហាញសមត្ថភាពជាក្រុមជាមួយនឹង​ Katie Belle Laine Hardy និង​ Laci Kaye Booth ក្នុងការបកស្រាយបទ “Grenade” របស់តារាចម្រៀង …

សោកនាដកម្ម Lexus RX300បុករះ ស្លាប់២នាក់ភ្លាមៗនៅកន្លែងកើតហេតុ ឥឡូវកុមារីដែលរងរបួសធ្ងន់បានទទួលមរណភាពម្នាក់ទៀតហើយ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយបុរសម្នាក់ បើករថយន្តម៉ាក Lexus 300 បើកបរក្នុងល្បឿនលឿនហើយទៅបុកហ្វូងមនុស្សដែលកំពុងអង្គុយផឹកស៊ី នៅតាមផ្លូវ បណ្តាលអោយមានអ្នកស្លាប់និងរបួសជាច្រើននាក់។ ហេតុការណ៍នេះកើតឡើងទាំងកណ្តាលថ្ងៃត្រង់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្រោយអធិការនគរបាលខណ្ឌទួលគោកភូមិ៤​ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គ្រោះថ្នាក់ដ៏រន្ធត់បានធ្វើឲ្យ២នាក់ (ប្រុស១ និងស្រី១) ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងសង្គ្រោះបន្ទាន់ធ្ងន់ស្រាលជាច្រេីននាក់។ រហូតមកដល់ថ្ងៃទី២៩ម្សិលមិញនេះ ក៏មានកុមារីម្នាក់បានទទួលមរណភាពដោយសារតែរបួសធ្ងន់ធ្ងរពេក។ ដោយមានគណនីហ្វេសប៊ុក ខ្លាចាស់ បាក់ចង្គូម បានសរសេររៀបរាប់ថា៖ “សោកនាដកម្មដ៏រន្ធត់រថយន្ត Lexus RX300 …

កន្រ្តាក់អារម្មណ៍តែម្ដង! ជាមួយនឹងការបកស្រាយចម្រៀងរបស់កូនក្រុម John Legend វគ្គ Battles នេះធ្វើឲ្យរូបលោកព្រមទាំង kelly Clarkson មានការពេញចិត្តជាខ្លាំង

បេក្ខជនពីររូបទៀតហើយដែលជាកូនក្រុមរបស់ John Legend បានធ្វើឲ្យកម្មវិធី The Voice សហរដ្ឋអាមេរិកវគ្គ Battles នេះកាន់តែទាក់ទាញនិងអស្ចារ្យជាមួយនឹង ការបង្ហាញសមត្ថភាពពោរពេញទោដោយទេពកោសល្យរបស់បេក្ខជនទាំងពីរនេះ។ ជាមួយគ្នានេះដែរបេក្ខជនទាំងពីរនេះមានឈ្មោះថា​ Shawn Sounds និង Matthew Johnson បានធ្វើឲ្យគ្រូបង្វឹករបស់ពួកគេ John Legend មានមោទនភាពចំពោះរូបគេយ៉ាងខ្លាំងកាលពីសប្ដាហ៍កន្លងទៅនេះ។ នៅក្នុងវគ្គ battles នេះដែរ Shawn Sounds និង Matthew Johnson បានជ្រើសរើសយកការបកស្រាយបទ …

មិនគួរសោះ! ក្មេងកំព្រាសុំទានម្នាក់នេះ ត្រូវបានសប្បុរសជនអាណិតយកមកចិញ្ចឹមឲ្យបានរៀនសូត្រ ស្រាប់តែបានប៉ុន្មានថ្ងៃបែរជាក្លាយជាចោរលួចលុយអស់ជាងបីពាន់ដុល្លារ រួចគេចខ្លួនបាត់

ករណីក្មេងសុំទាន​ និងក្មេងកំព្រា ដែលរស់នៅតាមចិញ្ចើមផ្លូវនៃសង្គមខ្មែរនាពេលបច្ចុប្បន្ននេះហាក់មានច្រើនគួរឲ្យកត់សម្គាល់ ដោយភាគច្រើនក្មេងៗទាំងនោះប្រកបរបរសុំទាន និងលក់ផ្កា ឬក៏រើសអេតចាយជាដើម។ ជាឱកាសដ៏សែនកម្រណាស់ ដែលយូរៗមានមនុស្សចិត្តធម៌ផ្តល់ឱកាសយកពួកគេមកចិញ្ចឹមបីបាច់រក្សាផ្គត់ផ្គង់ ព្រោះក្មេងខ្លះក៏មានអត្តចរិកល្អ តែខ្លះទៀតក៏ខិលខូចពិបាកនឹងទុកចិត្ត។ ជាក់ស្តែងកាលពីថ្មីៗនេះបុរសអនិកជនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Peter Nhoem បានយកក្មេងកំព្រាសុំទានម្នាក់មកចិញ្ចឹមឲ្យរៀនសូត្រ ស្រាប់តែក្មេងម្នាក់នោះបែរជាក្មេងមានដៃមានជើងលួចកាបូបលុយ និងប្រាក់សរុបជាងបីពាន់ដុល្លាររួចរត់គេចខ្លួនបាត់។ នេះបើតាមប្រភពគណនីដដែលដែលបានបង្ហោះសារមួយសរសេររៀបរាប់ថា «យកក្មេងកំព្រាសុំទានអតីតនៅរង្វង់មូលទួលគោមកចញ្ចឹមដើម្បីអោយរៀនសូត្រក្រែងអនាគតគ្រាន់បើ ព្រោះអាណិតមានអីនៅបាន៩ថ្ងៃលួចកាបូបលុយ LV បូករួមលុយសរុបប្រហែល៣០០០$ នៅម៉ោង១១យប់ ថ្ងៃសុក្រៗមែន! សូមជួយ share អោយគាត់ល្បីផង! អរគុណ»៕

គួរឲ្យកោតសរសើរ! យុវជនយុវតីមួយក្រុម ស័្មគ្រចិត្តនាំគ្នាចូលរួមសម្អាត​ប្រមូលសម្រាម នៅចំណុចស្ពានស្វា ខេត្តកោះកុង

កោះកុង៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានក្រុមយុវជនយុវតីខ្មែរជាច្រើន បានធ្វើជាគំរូល្អចំពោះសង្គមដោយបាននាំគ្នាធ្វើសកម្មភាពសម្អាត និងប្រមូលសម្រាមនៅតាមទីសាធារណៈ។ ដោយមានឆន្ទះចង់ឲ្យបរិស្ថានស្អាត យុវជនយុវតីខ្មែរ បានបន្តសកម្មភាពគំរូទាំងនេះដើម្បីឲ្យបងប្អូនទាំងឡាយបានភ្ញាក់ខ្លួននិងចូលរួមសម្អាតទាំងអស់គ្នា។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ លោក ឈេង សុវណ្ណដា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង និងជាប្រធាន ស.ស.យ.ក ក្រុងខេមរភូមិន្ទ សហការជាមួយក្រុមយុវជនមិត្តល្អ បានដឹកនាំយុវជន ស.ស.យ.ក ខេត្ត ចូលរួមសំអាតបរិស្ថាននៅចំណុចស្ពានស្វា ព្រំប្រទល់សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង។ សកម្មភាពទាំងនេះបានធ្វើឲ្យមហាជនជាច្រើនកោតសរសើរជាខ្លាំង ដែលក្រុមយុវជនជាត្រពាំងស្នងឬស្សីនៃប្រទេសជាតិ បានធ្វើជាគំរូល្អដល់សង្គម៕ រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង

ចោរដៃឆើតលួចម៉ូតូអស់៥គ្រឿង នៅមុខពេទ្យរុស្សី ជួយចែករំលែកឲ្យបងសមត្ថកិច្ចជួយចាត់ការផង!

យើងសង្កេតឃើញករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ និងគាស់លួចយកទ្រព្យសម្បត្តិ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិរបស់ពួកគាត់។យ៉ាងណាមិញកាលពីពេលថ្មីៗនេះក៏មានករណីជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពចូលលួចម៉ូតូបានរហូតដល់ទៅចំនួន ៥គ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅភូមិចំរើនផល១ សង្កាត់ បឹង ទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខពេទ្យរុស្សី)។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Lim បានសរសេររៀបរាប់ថា៖ “ករណីចោរលួចម៉ូតូ ៥គ្រឿង នៅភូមិចំរើនផល១ សង្កាត់ បឹង ទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខពេទ្យរុស្សី) …