Month: April 2019

លោក G-devith ក្តៅទាំងយប់ ឡាយវីដេអូដាក់ឲ្យអាចារ្យធំ ចំៗ ថាជាអ្នកកាងវប្បធម៌ និងយកវប្បធម៌មកធ្វើ busines ហើយប្រកាសថាល្មមដល់ពេលតតាំងជាមួយហើយ…

លោក G-devith ដែលប្រិយមិត្តធ្លាប់បានដឹងថាតែងតែត្រូវបាន អាចារ្យធំ Live រិះគន់ខ្លាំងៗ ដោយថាលោក G-devith បែកស្លុយ នាំឲ្យពង្វក់យុវវ័យបែកស្លុយ។ ស្រាប់តែមុននេះបន្តិចលោក G-devith បាន Live វិដេអូនិយាយចំៗថា ឲ្យអាចារ្យធំកាងវប្បធម៌ និងយកវប្បធម៌មកធ្វើ Business ហើយលោក G-devith បានបន្តថាលោកលែងទ្រាំទៀតហើយ ហើយលោកថាវាល្មមដល់ពេលហើយ ដែលត្រូវតតាំងជាមួយនឹងអាចារ្យធំ។ ដើម្បីឲ្យជ្រាបច្បាស់ សុំប្រិយមិត្តទស្សនាវិដេអូ Live របស់លោក G-devith ទាំងអស់គ្នា៖

លក្ខណៈពិសេសនៅលើរាងកាយ ៥​ យ៉ាង ដែលកើតមានត្រឹមតែ ៥% ប៉ុណ្ណោះក្នុងចំណោមមនុស្សនៅលើពិភពលោក

មនុស្សទាំងអស់នៅក្នុងពិភពលោកកើតមក មានភាពខុសប្លែកគ្នាជាច្រើន មិនថារូបរាង មុខមាត់ ឬអត្តចរិត ប៉ុន្តែមានមនុស្សមួយចំនួនដែលកើតមកមានលក្ខណៈពិសេសដែលមនុស្សគ្រប់គ្នាមិនមាន ហើយអ្នកដែលមានលក្ខណៈពិសេសទាំងនោះមានត្រឹមតែ ២ ទៅ ៣ភាគរយប៉ុណ្ណោះក្នុងចំណោមយើងទាំងអស់គ្នា។ ដោយលក្ខណៈពិសេសដែលកម្រនឹងកើតមាននោះមានដូចជា៖ ទី១. ឆ្អឹងធំៗ ហើយក្រាស់៖ អ្នកវិទ្យាសាស្ត្របានរកឃើញការផ្លាស់ប្តូរហ្សែន ដែលបណ្តាលឱ្យមានជំងឺឆ្អឹង ដោយការសិក្សាលើហ្សែន LRP5។ ការផ្លាស់ប្ដូរនេះ ធ្វើឲ្យឆ្អឹងរបស់ពួកគេក្រាស់ ហើយរឹងមាំ ស្ទើរតែមិនអាចបំបែកបានខុសពីឆ្អឹងធម្មតា ស្ដាប់ទៅអ្នកអាចនឹងគិតថាអស្ចារ្យ តែនៅពេលមានបញ្ហាសន្លាកក្នុងវ័យចំណាស់ ឆ្អឹងប្រភេទនេះមិនអាចព្យាបាលបានទេ។ ទី២.​ឈាមមាស ៖ ឈាមមាសសំដៅទៅលើប្រភេទឈាមដែលមានអង់ស៊ីមល្អ លក្ខណៈពិសេសរបស់វាគឺឈាមប្រភេទនេះ​ …

ឡូយមែន! រំដួលលិចទឹក ច្នៃរ៉ូបចេញពីស្លឹកចេក ទាំងស្រស់ស្អាត និងមានភាពច្នៃប្រឌិតខ្លាំងគួរឲ្យសរសើរ

រំដួលលិចទឹក អ្នកផាត់មុខ និងជាអ្នកច្នៃម៉ូដល្បីឈ្មោះមួយរូបប្រចាំបណ្តាញសង្គម ជាពិសេសលើការច្នៃម៉ូដចេញពីបន្លែផ្លែឈើ និងធនធានដែលមានស្រាប់នៅក្នុងប្រទេសយើង។ មុននេះបន្តិចតារាច្នៃម៉ូដរូបនេះបានបង្ហោះរូបភាពដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងជាមួយឈុតថ្មីប្លែកដែលច្នៃចេញពីដើមចេកយ៉ាងស្រស់ស្អាត។ ឈុតថ្មីមួយនេះហាក់ទទួលបានការចាប់អារម្មណ៍ និងកើតក្តីងឿងឆ្ងល់ដល់មហាជនជាខ្លាំង ព្រោះតែមិនដឹងថាតើរ៉ូបស្លឹកចេកនេះច្នៃសម្រាប់កម្មវិធីអ្វីនោះឡើយ។ តាមពិតទៅ រ៉ូបស្លឹកចេកមួយនេះគឺ ច្នៃសំរាប់ថតក្នុងការបើកកម្មវិធី កំពូលអ្នកបង្ហាញម៉ូដជំនាន់ថ្មី រៀបចំកម្មវិធីដោយ រំដួលលិចទឹក និងលោក សំ ប៊ុនធឿន មួយទៀតគឺសំរាប់កម្មវិធី មហោស្រពសិល្បៈនិងបរិស្ថានលើកទី២ នៅឯខេត្តកំពង់ធំ។ សង្ឃឹមថាឈុតដែលច្នៃចេញពីស្នាដៃកូនខ្មែរ ដោយយកដើមចេកមកច្នៃជារ៉ូបប្រើប្រាស់ទាំងស្លឹកចេក ត្រយ៉ូងចេក និងផ្លែចេកនេះ គឺទទួលបានការគាំទ្រពីសំណាក់បងប្អូនទាំងអស់គ្នា៕

ធ្លាប់តែញ៉ាំ តែមិនដែលដឹងសោះថាគេផលិតស្ករសបែបនេះ

ស្ករស ជាប្រភេទគ្រឿងទេសម្យ៉ាងដែលមានរសជាតិផ្អែម ប្រើសម្រាប់ម្ហូបអាហារ ជាមួយនឹងភេសជ្ជៈផ្សេងៗ​ ដែលភាគច្រើនត្រូវបានផលិតចេញពីដំណាំអំពៅ ជាមួយនឹងសារធាតុផ្សំជាច្រើនទៀត។ យ៉ាងណាមិញស្ករសមានប្រភពដើមនៅក្នុងទ្វីបឥណ្ឌា និងអាស៊ីអាគ្នេយ៍ ដែលបន្តសាយភាយក្នុងការផលិតនៅតាមប្រទេសផ្សេងៗជាច្រើន ហើយនៅក្នុងឆ្នាំ ២០១៦ ទិន្នផលស្ករសសរុបក្នុងពិភពលោក មានរហូតដល់ពីរពាន់លានតោន។ ជាមួយគ្នានេះដែររោងចក្រមួយកន្លែងបានបង្ហាញពីរបៀបផលិតស្ករស ដោយឆ្លងកាត់ដំណាក់កាលជាច្រើន ជាពិសេសត្រូវឆ្លងកាត់ការពិសោធន៍ជាច្រើនលើក ច្រើនសារ ដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗ ហើយទាមទារឲ្យមានបច្ចេកទេសខ្ពស់ផងដែរ ទម្រាំតែបានស្ករសដែលមានគុណភាពខ្ពស់និង ការផ្គត់ផ្គង់នៅលើទីផ្សារគ្រប់គ្រាន់តាមតម្រូវការ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

អីយ៉ាស់! តារាសម្តែងខ្មែរ ស៊ីន យូប៊ីន ទទួលតំណែងជាតួ​ឯកក្នុងខ្សែភាពយន្តខ្នាតធំរបស់ថៃ

តារាសម្តែងល្បីឈ្មោះ និង អតីតជ័យលាភី Freshie Girls ឆ្នាំ២០១៣ កញ្ញា ស៊ីន យូប៊ីន ដែលសព្វថ្ងៃជាតារាសម្តែងស្រីល្បីឈ្មោះមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា គេសង្កេតឃើញថាមានការកោតសរសើរចំពោះការតុបតែងខ្លួន និងប្រជាប្រិយភាពរបស់នាង ដែលល្បីល្បាញខ្លាំងនិងតែងតែចេញមុខសម្តែងនៅក្រៅប្រទេស។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ ស៊ីន យូប៊ីន ក៏មានវត្តមានក្លាយជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំ ជាមួយនឹងសិល្បករសិល្បការិនីប្រទេសថៃ ដោយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក៏មានពិធីក្រុងពាលីខ្សែភាពយន្តខ្នាតធំ ដែលមានចំណងជើង “THE PROTECT ( bodyguard นา้หัก )”។ …

ទៅដល់កាណាដាភ្លាម មាស សុខសោភា ចូលវត្តអារាមនៅទីនោះភ្លែត ដើម្បបន់ស្រន់សុំក្តីសុខ និងបង្ហាញពីចិត្តគោរពព្រះពុទ្ធសាសនា

កាលពីថ្មីៗនេះកំពូលតារាចម្រៀងស្រីសម្លេងឯក មាស សុខសោភា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយពីនាងប្រកាសចេញទៅរស់នៅកាណាដាជាមួយគូស្នេហ៍ ដោយចាកចេញពីសិល្បៈមួយរយៈធំ។ ដំណឹងនេះបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្ររូបនាងហាក់មានទុក្ខក្រៀមក្រំជាខ្លាំងព្រោះតែតារាក្នុងដួងចិត្តបានផ្អាកចេញពីសិល្បៈ ដោយយើងពុំអាចស្តាប់ និងឃើញស្នាដៃចម្រៀងថ្មីៗរបស់គាត់នោះទេ តែក៏រីករាយនៅពេលដែលឃើញមនុស្សដែលយើងគាំទ្រមានសេចក្តីសុខ និងសុភមង្គលមានពេលវេលាសម្រាប់ជីវិត។ យ៉ាងណាមិញគ្រាន់តែទៅដល់ទឹកដីកាណាដាភ្លាម មាស សុខសោភា ក៏ចូលទស្សនាវត្តខ្មែរនៅទឹកដីកាណាដាភ្លាមតែម្តង ដើម្បីបែបន់សុំក្តីសុខ និងបង្ហាញពីបូជា គោរពសាសនាព្រះពុទ្ធជាខ្លាំង។ មហាជនជាច្រើនបានកោតសរសើររូបនាងដែលចេះប្រណិបត្តិព្រះ និងមិនភ្លេចប្រពៃណីសាសនា ទោះខ្លួនឃ្លាតទៅនៅស្រុកគេក៏ដោយ។ បើទោះបីជាខ្លួនឃ្លាតឆ្ងាយពីស្រុកកំណើតមួយរយៈក៏ពិតមែន ក៏កំពូលតារាចម្រៀងស្រីរូបនេះនៅមានស្នាដៃចម្រៀងជាច្រើនបទដែលពុំទាន់ចេញលក់នៅលើទីផ្សា ដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នាណា!

ការលេងស្ទាយពាក់ចិញ្ចៀននៅលើម្រាមដៃខុសៗគ្នា ក៏អាចបញ្ជាក់ពីចរិតលក្ខណៈរបស់អ្នកបានដែរ

ការពាក់ចិញ្ចៀននៅលើដៃ គឺជាស្ទាយក្នុងការតុបតែងខ្លួនរបស់មនុស្សគ្រប់រូបមិនថាប្រុស ឬក៏ស្រី មិនតែប៉ុណ្ណោះវាក៏អាចបញ្ជាក់ពីទំនាក់ទំនងណាមួយដែលអ្នកមាន។ លើសពីនេះការពាក់ចិញ្ចៀននៅលើម្រាមដៃនីមួយៗ ក៏អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់អ្នផងដែរ ដូចនេះតើអ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃណាខ្លះ? មកដឹងពីអត្ថន័យអស់ទាំងនោះនៅខាងក្រោម៖ ទី១. ពាក់ចិញ្ចៀនលើដៃមេ៖ មិនមានមនុស្សច្រើនទេដែលចូលចិត្តពាក់ចិញ្ចៀននៅដៃមេ ដូច្នេះអ្នកដែលពាក់វា​ ជាមនុស្សដែលរឹងមាំ មានភាពវ័យឆ្លាត អង់អាចក្លាហាន ពូកែក្នុងការដោះស្រាយបញ្ហាដែលនៅចំពោះមុខបានដោយខ្លួនឯងផងដែរ។ ទី២.ពាក់ចិញ្ចៀនលើដៃចង្អុល៖ អ្នកដែលចូលចិត្តពាក់ចិញ្ចៀនដៃចង្អុលខាងឆ្វេង អាចបង្ហាញថាអ្នកជាមនុស្សដែលមានអំណាច ហើយមានមហិច្ឆតាធំនៅថ្ងៃអនាគត ចំនែកឯអ្នកចូលចិត្តពាក់ចិញ្ចៀនដៃខាងស្ដាំ ជាមនុស្សដែលមានភាពជាអ្នកដឹកនាំ មានចិត្តល្អ និងមានជំហររឹងមាំមិនងាយចាញ់បោកនរណា ម្នាក់ងាយៗនោះទេ។ ទី៣.​ពាក់ចិញ្ចៀនលើដៃកណ្ដាល៖ បើយោងទៅតាមអ្នកជំនាញ បាននិយាយាថាម្រាមដៃកណ្តាល ពិតជាម្រាមដៃដ៏ស័ក្កសមបំផុតសម្រាប់ស្រ្តីក្នុងការពាក់ចិញ្ចៀន …

តាគេតាយើង! អាណិតណាស់ អាយុជិត៨០ឆ្នាំ សុខចិត្តអូសរទេះលក់ដូងទាំងខ្លួនជរា ក៏មិនសុំទានគេដែរ

ប្រហែលមុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយករណីលោកតាចំណាស់ម្នាក់អាយុជិត៨០ឆ្នាំ រករបរលក់ដូងដើម្បីចិញ្ចឹមក្រពះ។ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា តាំង គីមឡេង ដែលបានបង្ហោះឲ្យដឹងថា «ជួយទិញលោកតាផងណាបងៗ​ លោកតាអាយុជិត៨០ឆ្នាំហេីយ ឃេីញលោកតាទ្រាំចិត្តមិនបានជួយទិញ លោកតា២៣ផ្លែទាំងអស់ឆាប់លោកតាបានទៅផ្ទះ»។ គេសង្កេតឃើញថាមហាជនជាច្រើនបានកោតសរសើរនូវយុវជនរូបនេះដែលមានចិត្តសប្បុរសល្អជ្រះថ្លា ជាពិសេសគឺយល់ដឹងពីសុខទុក្ខមនុស្សចាស់ជរា។ យ៉ាងណាមិញប្រសិនបើប្អូនរាល់គ្នាបានជួបលោកតាលក់ដូងរូបនេះ សូមមេត្តាជួយទិញគាត់ផងដើម្បីគាត់ឆាប់បានទៅផ្ទះ សង្ឃឹមថាលោកតានឹងមានសុខភាពរឹងមាំ និងជួបមនុស្សមានចិត្តសប្បុរសជួយទិញច្រើនៗ៕