Month: May 2019

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញសេចក្តីបំភ្លឺ ហេតុការណ៍ទាំងស្រុង ជុំវិញប៉ូលិសស័ក្តិ ៣ ច្រឡំដៃយក iPad ទី១ ពិតជាបានយក iPad តែយកឲ្យវិញ ទី២ ពិនិត្យឃើញជីវភាពធូរធារពុំមានខ្វះខាត ទី៣. បញ្ហាខួរក្បាល

ថ្មីៗនេះមានផ្ទុះករណីកក្រកើពេញបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីលោកប៉ូលិសស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ដែលបានយក iPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ដោយអះអាងថា ករណីនេះ លោកប៉ូលិសស័ក្ត៣រូបនោះច្រលំដៃយកទៅតែប៉ុណ្ណោះ ហើយភាគីទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់រឿង ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ។ ជុំវិញករណីនេះផងដែរ មហាជនជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការបែបនេះរបស់មន្ត្រីសមត្ថកិច្ច ហើយក៏បានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងផងដែរនៅលើបណ្តាញសង្គម។ ទាក់ទងនឹងបញ្ហានេះ ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏បានចេញសេចក្តី​បំភ្លឺ​​ ដែលពាក់ព័ន្ធ​នឹងករណី​មន្ត្រី​នៃ​អង្គភាព​នគរបាល​ជើង​ទឹក​០១​រូប​ …

ឧកញ៉ា ហ៊ុន ជា ដាក់មួយឃ្លាអោយ លោកប៉ូលិស សក្តិ 3 ច្រឡំដៃយក iPad អ្នករកស៊ីវេរលុយ ស្ទើរក្អួតឈាម

ព្យុះរិះគន់ទៅលើការអនុវត្តន៍ច្បាប់របស់អង្គភាពនគរបាលជាតិ បានធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook តាំងពីព្រឹករហូតមកដល់ពេលនេះ ដោយសារតែមហាជន មានការហួសចិត្តយ៉ាងខ្លាំងចំពោះការឆ្លើយដោះសារ ថាលោក ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ថាមិនមែនជាករណីលួចនោះទេ តែជាករណីច្រឡំ និងមានការដោះលែងអោយទៅផ្ទះវិញ ក្រោយពេលធ្វើការកិច្ចសន្យារួចរាល់។ មិនត្រឹមតែមហាជននោះទេដែលធ្វើការរិះគន់ខ្លាំងលើស្ថាប័ននគរបាលជាតិ ដែលមានតួនាទីក្នុងការរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនោះ តែថ្មីៗលោកឧកញ៉ា ហ៊ុន ជា ដែលគេស្គាល់ថាជាក្មួយប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ទ្រាំមិនបាននោះដែរ …

​មិនដែលដឹងសោះ តាមពិតស្រោមដៃជ័រ ត្រូវបានគេផលិតបែបនេះ

ស្រោមដៃដែលមានភាពយឺត ទន់ ហើយពណ៌ស ភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ ឬ មន្ទីរពេទ្យពិសោធន៍ផ្សេងៗ ដើម្បីជៀសវាងពីការឆ្លងមេរោគ ត្រូវបានផលិតចេញពីជ័រកៅស៊ូ។ ដើម្បីផលិតស្រោមដៃក្នុងចំនួនច្រើន និងមានភាពងាយស្រួលគេត្រូវប្រើពុម្ពពីសេរ៉ាមិច ឬ អាលុយមីញ៉ូម ដែលមានរូបរាងដូចដៃមនុស្សទៅជ្រលក់ជាមួយជ័រកៅស៊ូ។ មុនពេលដែលជ្រលក់ជ័រកៅស៊ូ គេត្រូវយកពុម្ពទាំងនោះទៅលាងជាមួយនឹងសាប៊ូ និងត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ដើម្បីធានាថាវាមិនមានស្នាមប្រឡាក់ ឬ ធូលី ព្រោះដើម្បីថែរក្សាអនាម័យ និង មិនធ្វើឲ្យមានប្រហោងនៅពេលជ្រលក់ជ័រកៅស៊ូ។ បន្ទាប់មកគេត្រូវយកពុម្ពទាំងនោះ ទៅសម្ងួតឲ្យស្ងួត ទើបអាចយកទៅជ្រលក់ជ័រ បង្កើតជាស្រោមដៃបាន រួចគេត្រូវធ្វើតេស្តពីគុណភាពរបស់វាជាមុនសិន ទើបអាចវេចខ្ចប់ដាក់ក្នុងប្រអប់។ សូមទស្សនាវីដេអូនៅខាងក្រោម៖

ភ្លេចឬនៅ? អតីតតារាចម្រៀងល្បីឈ្មោះ សៀម ស្រីណុច នៅតែស្រស់ស្អាត ប្រើជីវិតហាយសូរស់នៅលើទឹកដីឯនាយសមុទ្រយ៉ាងមានសុភមង្គល

អ្នកនាង សៀម ស្រីណុច គឺជាអតីតតារាចម្រៀងចូលប្រឡូកក្នុងពិភពសិល្បៈដំបូងនៅក្នុងឆ្នាំ១៩៩៨ អ្នកនាងក៏ធ្លាប់ថតចម្រៀង កាយវិការជាច្រើន ឲ្យផលិតកម្មក្នុងស្រុក ក៏ដូចជាផលិតកម្មនៅក្រៅស្រុកផងដែរ។ យ៉ាងណាមិញរហូតមកដល់ឆ្នាំ២០០៣ អ្នកនាងបានលាឈប់ពីសិល្បៈ ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីនៅក្នុងឆ្នាំ២០០៦។ អ្នកនាង សៀម ស្រីណុច បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯប្រទេសកាណាដាតាំងពីឆ្នាំ ២០០៧ សព្វថ្ងៃនេះអ្នកនាងមានកូនស្រីម្នាក់ និងរស់នៅប្រកបដោយសុភមង្គល។ យ៉ាងណាមិញក៏មកមើលនូវជីវភាពរស់នៅ និងរូបសម្រស់របស់អ្នកនាង សៀម ស្រីណុច ដែលនៅតែមានរូបសម្រស់ស្រស់ស្អាត មានភាពហ៊ឺហាជាមួយរបស់ប្រើប្រាស់ និងមានសុភមង្គលបំផុតជាមួយនឹងស្វាមី។ គួររំលឹកថាអ្នកនាង សៀម ស្រីណុច …

ហេតុអ្វីបានជាការ៉េម រលាយនៅពេលស្ថិតក្នុងសីតុណ្ហភាពក្ដៅ? មកមើលពីរបៀបក្នុងការផលិតទាំងអស់គ្នា

ការ៉េមជាចំណីអាហារម្យ៉ាងដែលមានរសជាតិឆ្ងាញ់ ហើយត្រជាក់ៗ ដែលធ្វើឲ្យមនុស្សទូទៅទាំងចាស់ ទាំងក្មេងចូលចិត្តទទួលទាន ជាពិសេសនៅក្នុងរដូវក្ដៅ ម្យ៉ាងវិញទៀតការ៉េមត្រូវបានគេចាត់ទុកជាបង្អែម លាងមាត់បន្ទាប់ពីការញ៉ាំអាហារ។ លក្ខណៈពិសេសរបស់វាត្រូវបានគេធ្វើឡើងក្នុងរូបរាងដ៏ទាក់ទាញបែបស្អាតៗ និងមានគ្រប់រសជាតិដែលធ្វើចេញពីផ្លែឈើជាច្រើនប្រភេទ លើសពីនេះមានលក់គ្រប់ទីកន្លែង។ ដើម្បីផលិតការ៉េមបានគេត្រូវប្រើទឹកខ្ទិះស្រស់ៗ ជាមួយម្សៅទឹកដោះគោ ស្ករស និងទឹកស្ករពោត ដែលត្រូវបានលាយបញ្ចូលគ្នាដោយម៉ាស៊ីនដែលមានល្បឿនលឿនក្នុងការលាយគ្រឿងផ្សំចូលគ្នាបានល្អ។ បន្ទាប់ពីមកទើបយកទៅដាក់ក្នុងម៉ាស៊ីនមួយទៀត ដោយកម្ដៅ ១៦០ ដឺក្រេ ដើម្បីសម្លាប់មេរោគ រួចបន្ថែមនូវរសជាតិផ្សេងៗ និងលាយបញ្ចូលគ្នារហូតល្បាយទាំងនោះកកបានជាសាច់ការ៉េម ទើបយកទៅវេចខ្ចប់ជាមួយនំ ឬ គ្រឿងបន្ថែមផ្សេងៗដែលធ្វើឲ្យការ៉េមកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ សូមទស្សនាវីដេអូនៅខាងក្រោម៖

ធ្លាយរឿងលោកប៉ូលិសស័ក្តិ 3 ជិះសុទ្ធតែ Range Rover ស៊េរីទំនើប ពេលទៅ Wing ដកលុយ ច្រលំយក iPad គេចេញមក…

លោកប៉ូលិសស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ដែលបន្លំលួចiPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយមានអ្នកធានា។ យ៉ាងណាមិញក៏មានការភ្ញាក់ផ្អើលជាថ្មីដោយបងប្រុសម្នាក់បានទម្លាយឲ្យដឹងថា លោកប៉ូលីសស័ក្ដិ៣រូបនេះ មានរថយន្ត Rang rover ស្លាកលេខ 2AE-6366 ជាមធ្យោបាយផ្ទាល់ខ្លួន ហើយលោកក៏បានប្រើប្រាស់មធ្យោបាយជិះរថយន្ត Rang rover នេះក្នុងការមកធ្វើដំណើរទៅហាង Wing ហើយច្រលំ iPad …

ឆាប់ជាសះស្បើយណា! តារាកំប្លែងអ្នកនាង គ្រត ធ្វើឲ្យកូនៗភ័យជាខ្លាំងសុខៗស្រាប់តែធ្លាក់ខ្លួនឈឺចូលពេទ្យព្យួរសេរ៉ូម ព្រោះតែមានជម្ងឺក្រពះ ពោះវៀន

មុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសបុ៊ក ដោយតារាកំប្លែងជើងចាស់ នាងគ្រត សុខៗស្រាប់តែធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យដែលធ្វើឲ្យកូនៗព្រួយបារម្ភជាខ្លាំង។ តាមរយៈប្រភពគណនីកូនប្រុសអ្នកនាងគ្រតដែលមានឈ្មោះថា Nou SyJun ដែលបានបង្ហោះរូបភាពអ្នកនាងកំពុងគេងព្យួរសេរ៉ូមនៅមន្ទីរពេទ្យ ជាមួយសារមួយឃ្លានេះថា «ឆាប់​ជា​សះស្បើយ​ណា​អ្នក​ម្តាយ»។ ប្រភពដដែលបានឲ្យដឹងថាអ្នកនាង គ្រត ដែលជាម្តាយធ្លាក់ខ្លួនឈឺចូលពេទ្យដោយសារមានជម្ងឺក្រពះ ពោះវៀន។ គួរបញ្ជាក់ឲ្យដឹងដែរថាអ្នកនាង គ្រត គឺជាតារាកំប្លែងជើងចាស់មួយរូបដែលមានប្រជាប្រិយភាពខ្ពស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយតែងចេញកំប្លែងកាត់សក់តាមរោងការ ព្រមទាំងសម្តែងនៅលើកញ្ចក់ទូរទស្សន៍ផងដែរ។ យ៉ាងណាមិញមហាជន និងប្រិយមិត្តជាច្រើនសង្ឃឹមថាអ្នកនាងនឹងឆាប់ជាសះស្បើយ៕

បើមិនចង់ស្តាយក្រោយ សូមបញ្ឈប់កូនតូចៗរបស់អ្នកទម្លាប់អង្គុយ “ភ្លៅកង្កែប” បែបនេះជាបន្ទាន់

ក្មេងតូចៗជាច្រើនមានទម្លាប់អង្គុយបត់ជើងនៅក្រោមភ្លៅ ដែលមានលក្ខណៈដូចអក្សរ ” W ” នៅលើដី ឬ ផ្ទៃរាបស្មើ ដែលមើលទៅការអង្គុយបែបនេះដូចជាផ្ដល់ភាពងាយស្រួល និងផាសុកភាពដល់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការអង្គុយបែបនេះសម្រាប់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើង អាចនាំមកនូវគ្រោះថ្នាក់ជាច្រើនដល់ពួកគេ​។ បើយោងទៅតាមអ្នកជំនាញខាងព្យាបាលដោយចលនា​ហាត់ប្រាណ Cathy Molloy បានប្រាប់ពីផលប៉ះពាល់ជាច្រើនដែលបណ្ដាលមកពីការអង្គុយបែបនេះ ដល់កុមារនាពេលអនាគតដូចជា៖ ការវិវត្តន៍សេរីរាង្គត្រគាកខ្សោយ ប៉ះពាល់ដល់ដំណើរនៃការដើរ ធ្វើឲ្យឆ្អឹងខ្នងឆាប់កោង​ ប៉ះពាល់ដល់ស្នូលសាច់ដុំធ្វើឲ្យរាងកាយចុះខ្សោយ និងប៉ះពាល់សាច់ដុំខាងក្រោយភ្លៅផងដែរ។ ដោយឡែកលោក Zhang Xuyu ជាអនុប្រធាន និងព្យាបាលរោគនៃមជ្ឈមណ្ឌលសុខភាពនិងស្តារនីតិសម្បទា បានក្រើនរំឭកថា …