Month: May 2019

អ្នកស្រី ម៉ម សុម៉ាលី ស្លុតចិត្តនឹងករណីរំលោភសម្លាប់បានកើនឡើង និងសំណូមពរឲ្យចាត់ការរាល់អ្នកដែលបញ្ចេញរូបភាពអាសអាភាស ថ្នាំញៀន ព្រោះតែវាជាដើមហេតុ

ករណីរំលោភ​សេពសន្ថវៈ​នៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ ថែមទាំងកាលពីថ្ងៃទី២៩ ខែឧសភា ថ្មីៗនេះមានករណីជនតិរិច្ឆានបានធ្វើការសម្លាប់ក្មេងប្រុសអាយុ២ឆ្នាំ និងរំលោភសម្លាប់ក្មេងស្រីអាយុ១០ឆ្នាំ ជាបងនិងប្អូន កន្លែងកើតហេតុគឺនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ។ ដោយឃើញនូវភាពសាហាវឃោរឃៅបែបនេះអ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងបានសរសេររៀបរាប់ថា៖ “មិនដឹងថានិយាយយ៉ាងណាទេ រឿងរំលោភសំលាប់បានកេីតឡេីងបន្តបន្ទាប់ ២ខែមុនកូនស្រីម្នាក់ …

ចូលរួមរំលែកទុក្ខផង! តារាកំប្លែង នាយ ហុងដា មានទុក្ខជាទម្ងន់ដោយឪពុកបង្កើតរបស់លោក បានទទួលមរណភាពមុននេះបន្តិច

ថ្មីៗនេះតារាកំប្លែងជើងចាស់នាយ ហុងដា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានប្រកាសលក់ផ្ទះជាបន្ទាន់ ដើម្បីបានលុយព្យាបាលឪពុកដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់រហូតដាក់អុកស៊ីសែន។ ស្រាប់តែមុននេះបន្តិចលោកបានបង្ហាញអារម្មណ៍ទុក្ខក្រៀមក្រំនៅក្នុងបណ្តាញសង្គម ព្រោះពេលនេះលោកឪពុកជាទីគោរពរបស់លោកបានទទួលមរណភាពហើយ។ លោកបានសរសេររៀបរាប់ថា «ថ្ងៃនេះខ្ញុំបាទនាយ ហុងដា ជួបទុក្ខជាទំងន់ដោយលោកឪពុកខ្ញុំបាទ បានទទួលមរណៈភាពនៅថ្ងៃ ៣១ ខែ០៥ ២០១៩ វេលាម៉ោង១១ ត្រូវនឹងថ្ងៃសុក្រ ខែវិសាខ ឆ្នាំកុល ពស ២៥៦៣»។ មហាជនជាច្រើនបានសម្តែងក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខ ពេញបណ្តាញសង្គម។ ពិតជាដំណឹងក្រៀមក្រំ និងគួរឲ្យសោកស្តាយចំពោះក្រុមគ្រួសារនាយ ហុងដា ដោយទើបប្រកាសលក់ផ្ទះដើម្បីព្យាបាលឪពុក តែពេលនេះក៏បានបាត់បង់លោកឪពុកទៅហើយ។ គួររំលឹកថាកាលពីឆ្នាំ២០១៧ …

មុនពេលទៅកំសាន្តនៅប្រទេសទាំងនេះ អ្នកគួរយល់ដឹងពីចំណុចសំខាន់ៗមួយចំនួន ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ

ជាការពិតណាស់នៅតាមតំបន់ទេសចរណ៍នីមួយៗ មិនថាក្នុង ឬ​ ក្រៅប្រទេស ការបង្កគ្រោះថ្នាក់ផ្សេងៗពីជនមិនល្អ អាចនឹងកើតមានឡើងគ្រប់ទីកន្លែង ប្រសិនបើអ្នកដែលធ្វើដំណើរកំសាន្តទៅកាន់តំបន់នោះមិនមានការប្រុងប្រយ័ត្នខ្ពស់។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពីភាពអសន្តិសុខរបស់ប្រទេសមួយចំនួនដែលអ្នកគួរតែដឹង ដើម្បីថែរក្សាសុវត្ថិភាព និងជៀសវាងបញ្ហានៅពេលធ្វើដំណើរនៅបរទេស៖ ទី១.ប្រទេស​​អេស្ប៉ាញ៖ ទីក្រុង Barcelona ដែលជាប់លំដាប់ថ្នាក់ទី៣ នៃទីក្រុងដែលមានភ្ញៀវទេសចរច្រើន បន្ទាប់ពីទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស តែក៏មានករណីចោរលួចច្រើនជាងគេផងដែរ ដូច្នេះប្រសិនបើអ្នកមានគំរោងទៅកំសាន្តនៅប្រទេសនោះ គួរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរតាមផ្លូវ ព្រោះក្រុមចោរទាំងនោះមានជំនាញខ្ពស់ក្នុងការលួចទ្រព្យសម្បត្តិរបស់អ្នកដោយមិនដឹងខ្លួន។ ទី២.ប្រទេសថៃ៖ តំបន់ប៉ាតាយ៉ាប្រទេសថៃ ជាតំបន់កំសាន្តដ៏សំបូរបែប មានគ្រប់បែបយ៉ាងទៅតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ ប៉ុន្តែក្រៅពីរសជាតិហិលរបស់ម្ហូបដែលអាចប៉ះពាល់ដល់សុខភាពហើយ ភ្ញៀវទេសចរទាំងអស់គួរប្រុងប្រយ័ត្នក្នុងការដើរឆ្លងផ្លូវ ព្រោះការបើកបរនៅក្នុងតំបន់ ពុំសូវគោរពច្បាប់ដូចក្នុងទីក្រុងនោះទេ។ …

ប៉ូលិសស័ក្ដិ៣ បន្លំលួច iPad ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានធានាឲ្យទៅផ្ទះវិញ ដោយថាជាការច្រឡំ ភាគីទាំងសងខាងក៏បានសម្រួលគ្នាបញ្ចប់រឿង

ទីបំផុតលោកប៉ូលិសស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ដែលបន្លំលួចiPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយមានអ្នកធានា។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីបញ្ចប់ការសាកសួរ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ត្រីនគរបាលខាងលើបានធ្វើកិច្ចសន្យានិងត្រឡប់ទៅផ្ទះវិញក្រោយមានអ្នកធានាត្រឹមត្រូវ ហើយ ករណីនេះជាករណីច្រឡំ ហើយភាគីទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់រឿង ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ។ គួររំលឹកផងដែលថាកាលពីព្រឹកវេលាម៉ោង៩ ថ្ងៃទី៣០ ខែឧសភា លោកប៉ូលីសស័ក្ដិ៣ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ …

សុវត្ថិឌី ធារិកា បកស្រាយឡើងវិញបទ “ស្រលាញ់បងពេញបេះដូង” របស់អ្នកស្រី សួន ចន្ថា ពីរោះខ្លាំងមិនធម្មតា

សុវត្ថិឌី ធារិកា ដែលមានរហ័សនាមថា នាងតូចសម្លេងពីរោះ ជាអតីតបេក្ខភាពប្រលងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី១ ដែលអាចបកស្រាយចំរៀងបានយ៉ាងពីរោះ មិនថាចង្វាក់ញាក់ សម័យ ឬប្រពៃណីនោះឡើយ។ ទោះបីជាមិនបានទទួលជ័យលាភីក្នុងកម្មវិធីក៏ពិតមែន តែតារាស្រីរូបនេះហាក់ទទួលការងារជាច្រើនដោយនាងបានក្លាយជាអ្នកចម្រៀង Cover របស់ផលិតកម្ម TK Entertainment។ មុននេះបន្តិច សុវត្ថិឌី ធារិកា បានបញ្ចេញសំនៀងបកស្រាយបទ “ស្រលាញ់បងពេញបេះដូង” ដែលជាសំនៀងដើមរបស់អ្នកស្រី សួន ចន្ថា ជាចង្វាក់រ៉ក បានយ៉ាងពីរោះរណ្តំចិត្ត។ សង្កេតឃើញថាមហាជន …

ស្លុតចិត្តណាស់! មុននឹងយកទៅបូជា ឪពុកម្តាយស្រែកទ្រហ៊ោយំឱបមឈូសកូនប្រុសស្រីទាំង២ដែលត្រូវឃាតករំលោភសម្លាប់

ឃាតកម្មឃាតកម្មដ៏ឃោរឃៅលើក្មេងប្រុសអាយុ២ឆ្នាំ និងរំលោភសម្លាប់លើក្មេងស្រីអាយុ១០ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ ករណីនេះបានធ្វើឲ្យមហាជនទូទាំងប្រទេសសម្តែងការសោកស្តាយ តក់ស្លុតជាពន់ពេក និងបង្ហាញការខឹងសម្បារជាខ្លាំងចំពោះឃាតកគ្មានចិត្តមេត្តាបែបនេះ។ ក្នុងនោះផងដែលកាលពីម្សិលមិញនេះ សពក្មេងប្រុសស្រីទាំងពីរនាក់បងប្អូនត្រូវបាន ក្រុមគ្រួសារសាច់ញាតិយកទៅបូជា អ្វីដែលគួរឲ្យរន្ធត់ចិត្តនោះគឺឪពុកម្តាយរបស់ក្មេងរងគ្រោះបានស្រែកទ្រហ៊ោយំពោរពេញដោយការសោកស្តាយក្នុងការបាត់បង់កូនៗជាទីស្រលាញ់។ គួររំលឹកថា សាកសពជនរងគ្រោះត្រូវបានឃើញនៅក្នុងផ្ទះរបស់ពួកគេ នៅម៉ោងប្រហែលជា៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដោយក្មេងប្រុសអាយុ២ឆ្នាំបានស្លាប់ ចំណែកក្មេងស្រីអាយុ១០ឆ្នាំមានសភាពធ្ងន់ធ្ងរនិងត្រូវយកទៅពេទ្យសង្គ្រោះភ្លាមៗប៉ុន្តែជាអកុសលក្នុងពេលធ្វើដំណើរបន្តទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញក្មេងស្រីរូបនោះក៏បានស្លាប់។ ដោយសមត្ថកិច្ចនិងមន្ត្រីជំនាញសន្យាថាស្វែងរកយុត្តិធម៌ជូនដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ និងសូមឲ្យវិញ្ញាណក្ខ័ន្ធ​ ក្មេងប្រុសស្រីទាំង២ អោយបានទៅដល់សុគិភព៕

ឆន សុវណ្ណរាជ, ហ្សូណូ និង សុខ ស្រីនាង ទទួលបានការគាំទ្រជាខ្លាំង ក្នុងការចូលរួមកម្មវិធីតន្ត្រីសប្បុរសធម៌របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលលើកទី៥ ម្សិលមិញនេះ

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ផ្ទុះការភ្ញាក់ផ្អើលកក្រើកសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្រោយពីតារាចម្រៀងប្រុសស្រីល្បីឈ្មោះ៣ដួង ឆន សុវណ្ណរាជ ហ្សូណូ និង សុខ ស្រីនាង ចូលរួមកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ឆ្នាំ២០១៩លើកទី៥ ក្រោមប្រធានបទ ​«យុវជន ការ​ចែករំលែក​និង​ស្នាមញញឹម»។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល តែងធ្វើកម្មវិធីតន្រ្តីសប្បុរសធម៌នេះឡើង ក្រោមប្រធានបទផ្សេងៗគ្នា។ ដោយឡែកឆ្នាំនេះហាក់ផ្ទុះកក្រើកខ្លាំងពេញសាកលវិទ្យាល័យតែម្តង ដោយមានវត្តមានកំពូលតារាចម្រៀង៣ដួង របស់ផលិតកម្មយក្សក្រុមហ៊ុនរស្មីហង្សមាសចូលរួម នោះគឺ ឆន សុវណ្ណរាជ ហ្សណូ និង សុខ ស្រីនាង។ …

ទម្ងន់កាន់តែឡើងស្រឺតៗ ដោយសារតែកំហុស​ទាំង ៥ យ៉ាងនេះក្នុងពេលអំឡុងពេលធ្វើលំហាត់ប្រាណរបស់អ្នក

នៅពេលដែលអ្នកចង់បានរាងស្លីមស្អាត អ្នកតែងតែរត់ហាត់ប្រាណនៅលើម៉ាស៊ីនមែនទេ? ជាការពិតណាស់មនុស្សជាច្រើនតែងតែមានការភាន់ច្រឡំបែបនេះ ជាមួយវីធីសាស្រ្តក្នុងការសម្រកទម្ងន់របស់ពួកគេ ដោយមិនដឹងទេថាការរត់ហាត់ប្រាណដោយម៉ាស៊ីនតែមួយមុខ អាចក្លាយអន្ទាក់ដែលធ្វើឲ្យអ្នកកាន់តែធាត់ទៅៗ ដូច្នេះប្រសិនបើអ្នកចង់កែប្រែបញ្ហានេះ គួរជៀសវាងកំហុសក្នុងការធ្វើលំហាត់ប្រាណទាំងនេះ៖ ទី១.ផ្ដោតទៅលើការរត់ ជាជាងការហ្វឹកហាត់កម្លាំង៖ ប្រសិនបើអ្នកចង់បានរាងស្លីមស្អាត ការហ្វឹកហាត់កម្លាំងមានប្រសិទ្ធភាព ជាជាងការរត់នៅលើម៉ាស៊ីន ព្រោះការហ្វឹកហាត់កំលាំងជួយបង្កើននូវសាច់ដុំ ហើយនេះនឹងជួយកាត់បន្ថយការរំលាយអាហាររបស់អ្នក។ ទី២.​ធ្វើលំហាត់ប្រាណ ដោយក្រពះទទេ៖ មនុស្សជាច្រើនតែងតែមានទម្លាប់ហាត់ប្រាណមុនពេលទទួលទានអាហារ ព្រោះគិតថាធ្វើឲ្យរាងកាយកាន់តែធាត់​ ផ្ទុយទៅវិញដើម្បីធ្វើលំហាត់ប្រាណបានសាច់ដុំរបស់អ្នកអាស្រ័យយ៉ាងខ្លាំងទៅលើជាតិស្ករ និងជាតិខ្លាញ់ដើម្បីទទួលបានថាមពល ដូច្នេះអ្នកគួរតែទទួលទានអាហារដែលងាយស្រួលរំលាយក្នុងរយៈពេល ៦០ ទៅ ៩០នាទីមុនពេលធ្វើលំហាត់ប្រាណ។ ទី៣.គិតថាអាចញ៉ាំអ្វីបានគ្រប់មុខ បន្ទាប់ពីការហាត់ប្រាណ៖ ការហាត់ប្រាណតែមួយមុខ​ មិនអាចជួយឲ្យអ្នកអាចស្រកទម្ងន់បានងាយ …