Month: May 2019

នេនទុំ ត្រៀមពញាក់អារម្មណ៍អ្នកគាំទ្រ ដោយចាប់ដៃគូជាមួយតារាជើងចាស់ ណូយ វ៉ាន់ណេត បង្កើតស្នាដៃចម្រៀងថ្មី មានការចូលរួមសម្តែងពីកញ្ញា ហ៊ិន ចាន់នីរ័ត្ន ផងដែរ

ថ្មីៗនេះ តារាចម្រៀងរ៉េប នេនទុំ ដែលបងប្អូនបានស្គាល់ច្បាស់ថាមានសមត្ថភាព ជាមួយបទពិសោធន៍ប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែលោកបានប្រកាសថានឹងចាប់ដៃគូជាមួយតារាចម្រៀងជើងចាស់លោកពូ ណូយ វ៉ាន់ណេត ដោយមានការចូលរួមសម្តែងពីកញ្ញា ហ៊ិន ចាន់នីរ័ត្ន ផងដែរ។ តាមរយៈទំព័រផ្លូវការរបស់ នេនទុំ ដែលបានបង្ហោះវីដេអូពញាក់អារម្មណ៍ ដោយមានការបកស្រាយចំរៀងរួមគ្នា បទ “ភ័ព្វសំណាង” របស់ នេនទុំ និង ណូយ វ៉ាន់ណេត។ មហាជនជាច្រើនបានខំមិនគាំទ្រ និងចែករំលែកពេញបណ្តាញសង្គម ដោយគ្រប់គ្នាកោតសរសើរសម្លេងលោកពូ ណូយ វ៉ាន់ណេត …

នេះជាសកម្មភាពសិក្សារបស់ ធុច សាលិក ក្នុងសាលារៀននៅប្រទេសចិន ដោយមានមិត្តៗជាសិស្សនៅទីនោះស្វាគមន៍យ៉ាងកក់ក្តៅ

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា​កុមារ ធុច សាលិក ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមទូទាំងពិភពលោក ដោយសារតែសមត្ថភាព​និយាយ​ភាសា​បរទេស​រហូតដល់ទៅជាង១០ភាសា។ អ្វីដែលគួរឲ្យត្រេកអរនោះនៅដើមខែឧសភា ឆ្នាំ២០១៩ ធុច សាលិក ទទួល​បាន​ឱកាស​ចូល​រៀន​នៅ​សាលា​ឯកជន ​Zhejiang Hailiang Foreign Language School ​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្នុងនោះផងដែល ធុច សាលិក ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​សិស្សានុសិស្ស​នៅទីនោះ ដោយសព្វថ្ងៃ ធុច សាលិក បានខិតខំស្វែងយល់សិក្សារៀនសូត្រខាងភាសាបរទេស និងការប្រើប្រាស់កុំព្យូទ័រជាដើម។ គួររំលឹកផងដែរថាក្រុមហ៊ុន Hailiang …

ឈឹម សក្កដា មានទុក្ខព្រួយកង្វល់ជាខ្លាំង ក្រោយពីបងប្រុសខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់

ឈឹម សក្កដា តារាសម្តែងប្រុសដែលប្រិយមិត្តភាគច្រើនស្គាល់ច្បាស់ថាជាគូស្នេហ៍កំពូលតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា។ មួយរយៈក្រោយនេះសង្កេតឃើញថាអ្នកទាំងពីរពុំសូវបានទៅណាមកណាជាមួយគ្នានោះឡើយ ព្រោះរវល់ជាមួយការងាររៀងៗខ្លួន តែសេចក្តីនឹករលឹក និងចិត្តស្រលាញ់របស់អ្នកទាំងពីរហាក់នៅតែផ្អែមល្ហែមមិនប្រែប្រួលសោះ។ មុននេះបន្តិច ឈឹម សក្កដា បានបង្ហោះសារទាំងទុក្ខក្រៀមក្រំ និងចិត្តព្រួយបារម្ភក្រោយពីបងប្រុសរបស់ខ្លួនបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់កំបុងបញ្ជូនសង្គ្រោះព្យាបាល។ លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមឲ្យដឹងថា «បងប្រុសខ្ញុំគ្រោះថ្នាក់ចរាចរណ៍ហើយ! កំពុងសង្គ្រោះបន្ទាន់!! ជួយសុំពរពីទេវតាអោយគាត់ឆ្លងផុតគ្រោះថ្នាក់ផង»។ គេសង្កេតឃើញមានប្រិយមិត្ត និងសិល្បករ សិល្បការិនី ជាច្រើនបានបួងសួងជូនពរឲ្យបងប្រុសលោកអាចឆ្លងផុតគ្រោះថ្នាក់ ក្នុងនោះអ្នកនាង ពេជ្រ សោភា ដែលជាគូស្នេហ៍ក៏បានសរសេរសារជូនពរនៅលើបណ្តាញសង្គមដូចគ្នាថា «សុំអោយបងប្រុសពូផុតពីគ្រោះអាក្រក់នេះផងចុះ»៕

សង្សារមួយខែពីរខែ ពី ពេជ្រ សោភា ចេញ MV ជាផ្លូវការហើយ កម្សត់ខ្លាំងណាស់

ប្រិយមិត្តជាច្រើនមុខជាទន្ទឹងរង់ចាំទស្សនា​ MV បទ “សង្សារមួយខែពីរខែ” របស់ កំពូលតារាចម្រៀងស្រីពូកែកូរអ្នកនាង ពេជ្រ សោភា ជាក់ជាមិនខាន។ ដោយបទចម្រៀងមួយបទនេះគឺកំពុងពេញនិយមជាខ្លាំង ដោយចម្រៀងពីរោះ អត្ថន័យចាក់ដោតចិត្តមិត្តយុវវ័យ។ សង្កេតឃើញថាមួយរយៈក្រោយនេះអ្នកនាង ពេជ្រ សោភា ហាក់បញ្ចេញស្នាដៃបទថ្មីបែបមនោសញ្ចេតនាជាច្រើនបទ ហើយសុទ្ធសឹងតែជាបទដែលទទួលបានការគាំទ្រខ្ពស់។ ជាក់ស្តែងមុននេះបន្តិចបទ “សង្សារមួយខែពីរខែ” ដែលប្រិយមិត្តទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយនោះចេញ MV ជាផ្លូវការហើយ។ ដោយមានការចូលរួមសម្តែងពីតារាថ្មីៗជំនាន់ក្រោយជាច្រើននាក់ ជាពិសេសម្នាក់ៗសុទ្ធសឹងតែមានរូបរាងមុខមាត់ស្រស់សង្ហា និងទេពកោសល្យសម្តែងខ្ពស់។ តោះទស្សនាទាំងអស់គ្នា!

ជូនពរជោគជ័យណា! ពីក្មេងរស់នៅកន្លែងចាក់សម្រាម តស៊ូរហូតទទួលបានអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី

លោក Scott Neeson ជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសម្រាមស្ទឹងមានជ័យ ឲ្យមានឱកាសបានទទួលការអប់រំ ដូចក្មេងដទៃទៀត។ ជាក់ស្តែងណាស់ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវយុវតីសុភី ដែលជាសិស្សនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ទើបតែបានបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន Trinity College Foundation Studies នៅសាកលវិទ្យាល័យ មែលប៊ន ប្រទេសអូស្ត្រាលី។ ដោយយុវតីសុភី ដំបូងឡើងជាក្មេងរស់នៅកន្លែងចាក់សម្រាម ហើយជីវភាពខ្វះខាតខ្លាំងមិនអាចទៅសិក្សារៀនសូត្រ រហូតដល់អាយុ១១ឆ្នាំកុមារីសុភី បានទទួលការសង្គ្រោះពីលោក Scott Neeson ដោយបានសិក្សាក្នុងអង្គការមូលនិធិកុមារកម្ពុជា។ …

លោកហេង ឡុង និងនាយពាក់មី ប្រកាសឧបត្ថ​ម្ភ​គន្ធបុប្ផា​ ក្នុង១ខែ ១០ម៉ឺនរៀល

លោកហេង ឡុង បានអមដំណើរជាមួយឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ទៅឧបត្ថម្ភថវិកា ៨០លានរៀលជូនមន្ទីរពេទ្យគន្ធបុប្ផា។ ស្រាប់តែមុននេះបន្តិចលោកហេងឡុង បានបង្ហោះថា នឹងចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជាមួយនាយពាក់មី ក្នុង១ខែ១០ម៉ឺនរៀល​ រយៈពេល១២ខែ គាត់បានសរសេរថា៖ ” ខ្ញុំបាទ និងនាយពាក់មី​ សូមប្រកាសឧបត្ថ​ម្ភ​ មូលនិធិគន្ធបុប្ផាកម្ពុជា​ ក្នុង១ខែ១០ម៉ឺនរៀល​ រយៈពេល១២ខែ ប្រសិនបើមានបងប្អូនខ្មែរ១លាននាក់ ឧបត្ថម្ភក្នុង១ខែ​ ៤០០០៛ យើងនឹងទទួលបាន១លានដុល្លារក្នុង១ខែក្នុង១ឆ្នាំ ១២លានដុល្លារ។ តើបងប្អូនមានដែលគិតទេថា​ ប្រសិនបើមូលនិធិនៅប្រទេសស្វីសលែងដំណើរការ​ តើកុមារខ្មែរ២០ម៉ឺននាក់ក្នុងមួយឆ្នាំ​ នឹងមានវាសនាបែបណា? …

មួយម៉ាត់យ៉ាងខ្លី ប៉ូលីសសង្ហារសក្តិ 3 យក iPad អោយម្ចាស់គេវិញហើយ ប្រាប់ថា “គាត់ច្រឡំដៃកាន់ចេញទៅ”

ករណីដ៏គួរអោយភ្ញាក់ផ្អើលនិងកំពុងតែកក្រើកពេញបណ្តាញសង្គម Facebook គឺរឿងលោកមន្ត្រីនគរបាលពាក់សក្តិ 3 លើស្មាហើយចូលទៅបន្លំលួចយក iPad នៅក្នុងផ្ទះអាជីវករវេរប្រាក់ម្នាក់នៅរាជធានីភ្នំពេញ។ ករណីដ៏រសើបនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះស្រាប់តែ លោកប៉ូលីសរូបសង្ហារត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបង្ហាញអត្តសញ្ញាណថាជាមន្ត្រីនគរបាលថ្នាក់ អនុសេនីយ៍ឯក នៃនាយកដ្ឋាន ព្រំដែនទឹក ដែលមានឈ្មោះថា ហេង ហាប់ អាយុ២៥ឆ្នាំ។ អ្វីដែលគេនឹកឡើងហួសចិត្តទៅទៀតនោះគឺ ជនរងគ្រោះដែលបានបាត់ iPad បានបង្ហោះសារមួយឃ្លានៅលើ Facebook របស់គាត់ម្តងទៀត ដោយបញ្ជាក់ថា ក្រោយពេលដែលគាត់បង្ហោះ វិដេអូលោក ប៉ូលីស រូបសង្ហារ នៅលើ …

លោកប៉ូលិសបន្លំលួច iPad ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ថែមទាំងមានមុខងារតួនាទីជា….

(ព័ត៌មានបឋម) ក្រោយពីទទួលបានព័ត៌មានពីបណ្តាញសង្គមហ្វេសបុកស្តីពីប៉ូលិសពាក់សក្តិ៣លួចយកIpadនៅក្នុងផ្ទះប្រជាពលរដ្ឋ មន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសាកសួរ។ ជនសង្ស័យនោះ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក។ គួររំលឹកថាមានបុរសម្នាក់ ស្ថិតនៅក្នុងឯកសណ្ឋាននគរបាល បានធ្វើសកម្មភាពបន្លំលួច iPad មួយគ្រឿងពីក្រុមគ្រួសារអាជីវករបើកប្រាក់ និងផ្ទេរប្រាក់មានយីហោ រស្មី សាមគ្គី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ យោងតាមវីដេអូថតបានដោយកាមេរ៉ាសុវត្ថិភាព ដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Leakhena Jeanana …