Month: May 2019

គ្រូបង្ហាត់ក្បាច់គុនយុទ្ធក្រមខម បកស្រាយថា ការវាយដំទាត់ធាក់ និងផ្តួល កូនសិស្ស ជាការហ្វឹកហាត់ពង្រឹងសមត្ថភាពមិនមែនជាទារុណកម្មដូចការយល់ច្រលំឡើយ

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពគ្រូបង្ហាត់ក្បាច់គុនយុទ្ធក្រមខម បានធ្វើការសាកល្បងកម្លាំងដោយបានទាត់ធាក់ និងផ្តួលសិក្ខាកាមប៉ូលិសព្រំដែនខេត្តព្រះវិហារ។ វីដេអូត្រូវបានចែកចាយពេញបណ្តាញសង្គម ព្រមទាំងមានការរិះគន់យ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម។ ដើម្បីកុំឲ្យមានការយល់ច្រលំ គ្រូបង្ហាត់ក្បាច់គុនជាគ្រូសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា បានធ្វើការបកស្រាយថាការវាយដំុដែលមហាជនបានឃើញពុំមែនជាទណ្ឌកម្មឡើយ នេះគឺជាការហ្វឹកហាត់ ចង់ដឹងថាកូនសិស្សអាចមានសមត្ថភាពរឹងមាំឬនៅដើម្បីទប់ទល់ជាមួយសត្រូវ លោកក៏បានបន្តថា លោកក៏គ្មានគំនុំអ្វីជាមួយនឹងកូនសិស្សស្រលាញ់ដូចបងប្អូន។ គួររំលឹកថាបច្ចុប្បន្ន​ សហព័ន្ធ​កីឡា​យុទ្ធ​ក្រមខម​កម្ពុជា​ បាន​សហការ​ជាមួយ​ស្ថាប័ន​កងទ័ព​គ្រប់​អង្គភាព​ដើម្បី​ពង្រឹង​សមត្ថភាព​ ក៏ដូចជា​លើកស្ទួយ​អភិរក្ស​ក្បាច់គុន​បុរាណខ្មែរ​ យុទ្ធក្រមខម។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

របៀបក្នុងការផលិតស្ករត្នោតរបស់កសិករ​ ទាំងលំបាក ហើយប្រថុយនឹងគ្រោះថ្នាក់យ៉ាងខ្លាំង ជាពិសេសទទួលបានកម្រៃតិចទៀតផង

ស្ករត្នោត ត្រូវបានគេចាត់ទុកជាគ្រឿងផ្សំសម្រាប់ម្ហូបអាហារ ដែលមានក្លិនឈ្ងុយ និងធ្វើឲ្យពណ៌របស់អាហារទាក់ទាញគួរឲ្យទទួលទាន ជាពិសេសអាចធ្វើជាឪសថសម្រាប់ព្យាបាលជំងឺ តាមបែបបុរាណផងដែរ។ ជាមួយគ្នានេះដែរស្ករត្នោតជាស្ករធម្មជាតិពិតៗ មិនមានសារធាតុគីមី ដែលធ្វើចេញពីទឹកត្នោតសុទ្ធ ដូច្នេះមនុស្សមួយចំនួននិយមប្រើប្រាស់ស្ករប្រភេទនេះ ជាជាងប្រើប្រាស់ស្ករស។​ ភាគច្រើនប្រជាជននៅតាមជនបទតែងតែធ្វើស្ករត្នោត ជាមុខរបរចិញ្ចឹមជីវិត ទោះបីជាដឹងថាការងារប្រភេទនេះពុំសូវរកកម្រៃបានច្រើន ហើយប្រថុយនឹងគ្រោះថ្នាក់ខ្ពស់ក៏ដោយ។ ដោយឡែកការធ្វើស្ករត្នោតក៏មិនងាយស្រួលដែរ ដោយអ្នកធ្វើត្រូវឡើងទៅយកទឹកត្នោត ពីផ្កាត្នោតដែលស្ថិតក្នុងកំពស់ខ្ពស់ ដោយត្រូវរៀបចំសម្ភារៈ និងវិធីតាមបែបបុរាណ ហើយយកមកដាក់ដាំ បន្ទាប់មកទើបកូរ រហូតដល់ទឹកត្នោតទាំងនោះក្លាយទៅជាស្ករដែលមានពណ៌លឿងស្រអាប់ ហើយខាប់ ឬ គេសូនជាដុំៗ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

សុភ័ក្រ កុសុម៉ា មិនដឹងជារពឹសទៅធ្វើអ្វី បានជាត្រូវឃ្មុំទិចឡើងហើមមុខហើមមាត់អស់

សុភ័ក្រ កុសុម៉ា តារាចម្រៀង និងពិធីការិនីដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់នាពេលបច្ចុប្បន្ននេះ។ តារាស្រីដែលមានសម្លេងពិរោះ និងពូកែសំនួនវោហាស័ព្ទ ជាពិសេសគឺការកំប្លុកកំប្លែងតាមរយៈការលេបខាយពាក្យសម្តី ធ្វើឲ្យបងប្អូនសើចចង់ជ្រួញមុខ។ ស្របពេលដែលមមាញឹកជាមួយការងារខ្លាំង កុសុម៉ា ហាក់ពុំសូវមានពេលទំនេរបានសម្រាកសោះឡើយ។ ស្រាប់តែមុននេះបន្តិច តារាស្រីរូបនេះ បែរជាប្រកាសសុំសំរាកក្នុងបណ្តាញសង្គមហ្វេសប៊ុក ថែមជាមួយហេតុផលដែលធ្វើឲ្យបងប្អូនផ្ទុំសំណើចជាខ្លាំង។ នាងបានសរសេររៀបរាប់ថា «ទំនេរឲ្យឃ្មុំទិចលេង គេឡើងឃ្យូត (ហាមសើច) សុំសំរាក១០ថ្ងៃ ok you win»។ បើទោះជានាងហាមឃាត់មិនឲ្យសើច តែមហាជនគឺបានសើចឡើងចុកពោះទៅហើយ យ៉ាងណាមិញទោះបីជាត្រូវឃ្មុំទិចហើមមុខហើមមាត់ក្តី ក៏កុសុម៉ា មើលទៅនៅតែក្មេងឃ្យូតស្អាតដដែរ៕

អបអរសាទរ! តួអង្គនាងចៃរើង ក្នុងរឿង “ភ្លើងបុណ្យ” បង្ហើបប្រាប់ដំណឹងល្អ នាងមានទម្ងន់កូនដំបូងហើយ

បងប្អូនដែលនិយមទស្សនាខ្សែភាពយន្តភាគថៃមុខជាស្គាល់ច្បាស់តារាសម្តែងស្រីរូបនេះជាក់ជាមិនខាន Janie Tienphosuwan គឺជាតារាសម្តែងស្រីដែលប្រឡូកសិល្បៈថៃអស់រយៈពេលជាយូរឆ្នាំ។ កាលពីប៉ុន្មានឆ្នាំមុននាងធ្លាប់មានរឿងអាស្រូវធំមួយក្រោយពីនាងបង្ហាញរូបភាពជាមួយស្នាមរបួសព្រោះតែអតីតស្វាមីរបស់នាងបានប្រើហិង្សាវាយធ្វើបាបនាង។ ក្រោយពីលែងលះ Janie បានរៀបការជាមួយស្វាមីក្រោយដែលត្រូវបានគេស្គាល់ថាជាបេក្ខភាពក្នុងកម្មវិធី The Face Thailand កាលពីខែតុលា ឆ្នាំ២០១៨។ ជីវិតក្រោយរៀបការជាមួយស្វាមីក្រោយនាងហាក់មានក្តីសុខ និងសុភមង្គល ដោយស្វាមីថ្មីនាងគឺបានយកចិត្តទុកដាក់ និងមើលថែរូបនាងជាខ្លាំង។ មុននេះបន្តិច Janie បានបង្ហើបប្រាប់ដំណឹងល្អមួយរបស់ខ្លួនទៅកាន់ប្រិយមិត្តអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម Instagram ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។ ដោយដំណឹងល្អនោះគឺ តារាស្រីរូបនេះ មានផ្ទៃពោះហើយ។ នាងបានបង្ហាញអារម្មណ៍រីករាយ និងត្រេកអរជាខ្លាំងជាពិសេសគឺស្វាមីនាងផ្ទាល់តែម្តង។ សិល្បករ សិល្បការិនី …

មកមើលពីរបៀបក្នុងការផលិតអង្ករ និងកែច្នៃទៅជាវត្ថុធាតុដើមផ្សេងៗដោយម៉ាស៊ីនទំនើបៗ និងបច្ចេកទេសខ្ពស់

ប្រទេសស្ទើរតែទូទាំងពិភពលោកដែលប្រើប្រាស់អង្ករធ្វើជាស្បៀងអាហារ ព្រោះវាជាដំណាំដ៏សំខាន់ និងពេញនិយមមួយក្នុងការចិញ្ចឹមជីវិត ដោយភាគច្រើនប្រជាពលរដ្ឋនៅប៉ែកអាស៊ី និយមក្នុងការដាំដុះដំណាំប្រភេទនេះដោយដៃ និងកំលាំងរាប់ទស្សវត្សមកហើយ តែដោយសារតែតម្រូវការនាពេលបច្ចុប្បន្នមានការកើនឡើងខ្ពស់ ទើបគេប្រើប្រាស់ម៉ាស៊ីនទំនើបៗ ក្នុងការប្រមូលផល និងផលិត។ អង្ករត្រូវបានផលិតចេញពីគ្រាប់ស្រូវដែលប្រមូលផលបន្ទាប់ពីការដាំអស់រយៈពេលជាង ៣ខែ មកធ្វើតេស្ត នឹងត្រួតពិនិត្យពីគុណភាពក្នុងរោចក្រ ហើយត្រូវសម្អាតឲ្យបានស្អាត កុំឲ្យមានកំទេចកំទីដី ឬ សត្វល្អិតនៅក្នុងនោះ។ បន្ទាប់ពីការត្រួតពិនិត្យរួចរាល់គេត្រូវយកទៅកិន ដើម្បីបានជាគ្រាប់អង្ករ ហើយគ្រាប់អង្ករមិនល្អដែលដាច់ជាកំណាត់តូចៗ ត្រូវបានយកទៅធ្វើជាវត្ថុធាតុដើមក្នុងការផលិតស្រាបៀ ឬ ម្សៅធញ្ញជាតិ។ សូមទស្សនាវីដេអូនៅខាក្រោម៖

ចាន់ កែវនិមល ពិធីការិនីឆ្នើម បង្ហាញអាថ៌កំបាំងនៃការថែរក្សា រាងស្លីម ស្អាត ទោះបីជាអ្នកមានស្វាមី ឬមានបុត្រហើយក្តី

ចាន់ កែវនិមល ពិធីការិនីល្បូីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ដោយនាងទទួលបានតំណែងកាន់កាប់កម្មវិធីល្បីៗឈ្មោះជាច្រើនដូចជា ឋានសួគ៌ ឬ ឋាននរក, The Voice Cambodia, Cambodian Idol និងកម្មវិធីជាច្រើនទៀត។ ថ្មីៗនេះដែរអ្នកនាង ចាន់ កែវនិមល ហាក់មមាញឹកជាខ្លាំងព្រោះមានការងារជាច្រើនបន្តកន្ទុយគ្នាមិនដាច់សោះឡើយ។ ដោយឡែកបើយើងនិយាយពីរាងរៅរបស់ពិធីការិនីឆ្នើមរូបនេះវិញហាក់រក្សាបានយ៉ាងល្អនូវរាងស្លីមស្រឡូន បើទោះបីជារូបនាងមានស្វាមី និងកូនស្រីមួយហើយក្តី។ តែអាថ៌កំបាំងទាំងប៉ុន្មានត្រូវបានទម្លាយចេញកាលពីថ្មីៗនេះ ដោយអ្នកនាងបានបង្ហោះរូបភាពរបស់ខ្លួនដែលធ្វើការហាត់ប្រាណយ៉ាងសស្រាក់សស្រាំ ជាមួយនឹងសារមួយឃ្លាថា «Good morning ja ទោះរវល់យ៉ាងណាក៏ត្រូវតែឆ្លៀត សំខាន់ Honey …

អាណិតណាស់! កូនបារាំងកាត់ខ្មែរ ឪពុកម្តាយក៏ទៅចោល ឲ្យរស់នៅជាមួយអ៊ុំ ត្រូវដើរលក់លៀសហាលចិញ្ចឹមជីវិត

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹក បង្ហាញនូវក្មេងស្រីមួយរូបជាកូនបារាំងកាត់ខ្មែរ បានប្រកបរបរជាដើរលក់លៀសហាល។ ក្មេងស្រីខាងលើមិនត្រូវបានស្គាល់ឈ្មោះ ជាតិសាសន៍ និងទីកន្លែងរស់នៅឡើយ ដោយប្រភពបានឲ្យដឹងថាក្មេងស្រីខាងលើ នៅទីរួមខេត្តមណ្ឌលគិរី ត្រូវឪពុកទៅចោល ចំណែកម្តាយក៏មិននៅមើលថែ សព្វថ្ងៃក្មេងស្រីរូបនោះកំពុងតែរស់នៅជាមួយនឹងអ៊ុំ និងដើរលក់លៀសហាល។ យោងតាមគណនីហ្វេសប៊ុក Malenn Small បានសរសរររៀបរាប់ថា៖ “កូនបារាំងកាត់ខ្មែរលក់លៀសហាល​ នៅមណ្ឌលគិរី​ ប៉ាៗទៅចោល​ នៅជាមួយអ៊ុំ តោះបងៗស៊ែរម្នាក់មួយក្រែងប៉ាគាត់បានឃើញ”។ ក្នុងនោះផងដែលក៏មានអ្នកលេងបណ្តាញសង្គម បាននិយាយថា ពួកគាត់ឃើញក្មេងស្រីរូបនោះដើរលក់លៀសហាលជារៀងរាល់ថ្ងៃ មិនដឹងថាបានទៅរៀនសូត្រទៀងទាត់ឬអត់។ យ៉ាងណាមិញក៏មានប្រភពផ្សេងទៀតបានបញ្ជាក់ថា ក្មេងស្រីខាងលើជាជនជាតិខ្មែរសុទ្ធ មានឪពុកម្តាយជាខ្មែរ ប៉ុន្តែបានបែកបាក់គ្នាដោយម្តាយបានយកស្វាមីថ្មី៕

តិចនិកក្នុងការស្លៀកពាក់បែបកាលីបៗសម្រាប់នារីៗ មានវ័យខ្ទង់ ៣០ឆ្នាំ ដែលធ្វើឲ្យសម្រស់កាន់តែក្មេងជាងមុន

ស្រីៗនៅពេលដែលចូលដល់វ័យរាងជ្រាលបន្តិច ការតុបតែងខ្លួនកាន់តែសំខាន់សម្រាប់ពួកគេ មិនថាការស្លៀកពាក់ ការតុបតែងមុខមាត់ ម៉ូដសក់ ត្រូវតែស្រស់ស្អាត និងទាក់ទាញ ដើម្បីបិទបាំងភាពចាស់ ហើយដើរឲ្យទាន់ភាពស៊ីវិល័យរបស់សង្គម។ យ៉ាងណាមិញខាងក្រោមនេះជា តិចនិកក្នុងការស្លៀកពាក់ សម្រាប់នារីៗដែលមានអាយុចាប់ពី ៣០ ឡើងទៅជាមួយស្ទាយកាលីបៗ ហើយហៃសូដូចជា៖ ទី១.ខោខាប៊យ ជាមួយអាវក្រៅ៖ ស្ទាយប្រភេទនេះពិតជាស័ក្កសម សម្រាប់តុបតែងពេលទៅធ្វើការ ជាពិសេសស្រស់ស្អាតប្លែកទៀតផង ដោយតម្រូវឲ្យអ្នកស្លៀកខោខាប៊យបែបរលុងៗ តឺនុយជាមួយអាវយឺតខាងក្នុង បន្ទាប់មកបន្ថែមនូវប្រភេទអាវក្រៅធំៗ ពីក្រៅកាន់តែទាក់ភ្នែកតែម្ដង។ ទី២.ខោសាច់ក្រណាត់ ឬ សំពត់៖ ដើម្បីបន្ថែមភាពស្រស់ស្អាត​ និងមើលទៅកាន់តែក្មេងជាងវ័យ …