Month: May 2019

ភ្នាក់ងារអង្គការការពារកុមារ CPU សហការជាមួយនឹងនគរបាលខេត្តព្រះសីហនុ ស៊ើបអង្កេតលើករណីឃាតកម្មរំលោភសម្លាប់២នាក់បងប្អូននៅស្រុកព្រៃនប់

អង្គការការពារកុមារ ហៅកាត់ថា CPU បានសហការជាមួយនឹងនគរបាលខេត្តព្រះសីហនុ រួមជាមួយនឹងក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេតនិងប្រមូលភ័ស្តុតាងទាក់ទងនឹងឃាតកម្មឃាតកម្មដ៏ឃោរឃៅលើក្មេងប្រុសអាយុ២ឆ្នាំ និងរំលោភសម្លាប់លើក្មេងស្រីអាយុ១០ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ ក្រុមស៊ើបអង្កេតលើករណីឃាតកម្ម និងអ្នកជំនាញផ្នែកវេជ្ជសាស្ដ្រនៅមជ្ឈមណ្ឌល កំពុងតែស្ថិតនៅកន្លែងកើតហេតុ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ។ សាកសពជនរងគ្រោះត្រូវបានឃើញនៅក្នុងផ្ទះរបស់ពួកគេ នៅម៉ោងប្រហែលជា៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ ក្មេងស្រីអាយុ១០ឆ្នាំមានសភាពធ្ងន់ធ្ងរនិងត្រូវយកទៅពេទ្យសង្គ្រោះភ្លាមៗប៉ុន្តែជាអកុសលក្នុងពេលធ្វើដំណើរបន្តទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញក្មេងស្រីរូបនោះក៏បានស្លាប់។ ក្រុមការងារ CPU បានឲ្យដឹងថា ភាពព្រៃផ្សៃនៃព្រឹត្តិការណ៍នេះធ្វើអោយសូម្បីតែអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំមានភាពរន្ធត់ និងរកពាក្យនិយាយមិនបាន។ …

យឹម ណារ៉ា​ គ្រាន់តែចេញពីប្រទេសបារាំងភ្លាម បន្តដំណើរទៅលេងឌូបៃ ដែលជាតំបន់ទេសចរណ៍ក្នុងក្តីស្រម៉ៃភ្លាមតែម្តង

កាលពីថ្មីៗនេះតារាសម្តែងប្រុសរូបសង្ហា យឹម ណារ៉ា ដែលជាអតីត Freshie Boys បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយលោកបានចេញធ្វើដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុបប្រទេសបារាំង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះព្រោះតែរូបលោកបានអាក់ខានចេញសម្តែង និងទទួលការងារសិល្បៈអស់រយៈពេលជាយូរថ្ងៃ ស្រាប់តែស្ងាត់ៗចេញទៅដល់ប្រទេសបារាំងបាត់។ មិនមែនបញ្ចប់ត្រឹមបារាំងនោះទេ ពេលនេះលោក យឹម ណារ៉ា​ បានចាកចេញពីប្រទេសបារាំង រួចបន្តដំណើរកម្សាន្តទៅកាន់ឌូបៃបន្ត។ ដោយលោកបានផ្តិតយករូបភាពស្អាតៗ និងកន្លែងល្បីៗជាច្រើននៅប្រទេសដ៏ល្បីឈ្មោះ និងជាទីកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់ធ្វើដំណើរកម្សាន្តមួយនេះ។ តោះទស្សនារូបភាពស្អាតៗរបស់គាត់ទាំងអស់គ្នា!

ធែល ថៃ ជួបគ្រោះថ្នាក់ចរាចរណ៍ទាំងយប់ សំណាងល្អមិនមានត្រូវអ្វីខ្លាំងគ្រាន់តែខូចខាតឡានបន្តិច តែមិនបានរករឿងអ្នកបង្ក គ្រាន់តែណែនាំឲ្យគោរពច្បាប់ចរាចរណ៍

ធែល ថៃ ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី២ ដែលទទួលបានប្រជាប្រិយភាពខ្ពស់ និងការគាំទ្រពីសំណាក់បងប្អូនប្រិយមិត្ត។ ក្រោយពីទទួលបានជ័យលាភីតាមរយៈកម្មវិធីប្រលងលំដាប់ពិភពលោករួចមក ធែល ថៃ ហាក់មមាញឹកជាខ្លាំងដោយមានបទចម្រៀងថ្មីៗជាច្រើនបទ។ ស្រាប់តែមុននេះបន្តិចលោកបានធ្វើឲ្យមហាជនព្រួយបារម្ភជាខ្លាំងក្រោយបង្ហោះរូបឡានខូចខាតផ្នែកខាងមុខជាមួយសារមួយឃ្លាថា «អស់លុយទៀតហើយកូន ខ្ញុំចង់ប្រាប់លោកពូថា ការបើកបរធ្វើឲ្យអ្នកដទៃគ្រោះថ្នាក់ ពីយប់មិញខ្ញុំមិនចង់វែងឆ្ងាយ ទើបខ្ញុំឲ្យលោកពូបើកឡានចេញទៅ តែក្មួយចង់ឲ្យលោកពូប្រយ័ត្នប្រយែងក្នុងការបើកបកផង ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»។

គាំទ្រទេ? ប្រសិនបើក្រុមហ៊ុនប្រមូលសម្រាមស៊ិនទ្រី យកបងប្អូនដែលប្រកបរបររើសអេតចាយ ចូលបំពេញការងារជាមួយខ្លួន

ដូចដែលបងប្អូនបានស្គាល់ស្រាប់ហើយថាក្រុមហ៊ុន ស៊ិនទ្រី គឺជាក្រុមហ៊ុនប្រមូលសំរាមសម្អាតបរិស្ថានទូទាំងប្រទេសកម្ពុជា។ ប្រសិនបើគ្មានក្រុមហ៊ុនស៊ិនទ្រីនោះទេ ប្រទេសយើងក៏មិនអាចបានស្អាតដែរ ដូចនេះសូមបងប្អូនកុំរើសអើង និងស្អប់ខ្ពើមអ្នកបំរើការបោសសំរាម និងប្រមូលសំរាមអី។ មុននេះបន្តិចក្រុមហ៊ុន ស៊ិនទ្រី បានបង្ហោះដំណឹងរីករាយមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយរៀបរាប់ថា «សំរាមខ្លះមានការវេចខ្ចប់ទុកដាក់បានត្រឹមត្រូវ ប៉ុន្តែត្រូវអ្នករើសអេតចាយកាយ ហែកស្បោង យ៉ាងរាយប៉ាយ។ សូមកុំស្អប់គាត់អី ព្រោះតែដើម្បីជីវភាព ប្រសិនស៊ីនទ្រី យកពួកគាត់អោយចូលបំពេញការងារ តើបងប្អូនយល់យ៉ាងណាដែរ?»។​ ក្រោយពីបានឃើញសារមួយនេះមហាជនជាច្រើនបានសម្តែងការគាំទ្រ ព្រោះវាអាចជួយដល់ជីវភាពបងប្អុនខ្សត់ខ្សោយគ្មានលទ្ធភាព ដើររើសអេតចាយមិនបានសំរាកផងដែរ សង្ឃឹមថាពួកគាត់និងបានចូលរួមជាមួយក្រុមហ៊ុនស៊ិនទ្រីឆាប់ៗនេះផងចុះ៕

ផ្អើលពេញហ្វេសប៊ុក ប៉ូលិសពាក់សក្តិ៣ស្រស់សង្ហារបន្លំលួច iPad ប្រជាពលរដ្ឋដល់ក្នុងផ្ទះ (មានវីដេអូ)

អំពើចោរកម្ម នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការខិតខំប្រឹងប្រែងបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់អន់ថយនៅឡើយទេ។ នាពេលថ្មីៗនេះមានករណីថ្មីមួយដោយមានបុរសម្នាក់ ស្ថិតនៅក្នុងឯកសណ្ឋាននគរបាល បានធ្វើសកម្មភាពបន្លំលួច iPad មួយគ្រឿងពីក្រុមគ្រួសារអាជីវករបើកប្រាក់ និងផ្ទេរប្រាក់មួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ យោងតាមវីដេអូថតបានដោយកាមេរ៉ាសុវត្ថិភាព ដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Leakhena Jeanana បានបង្ហាញនូវសកម្មភាពបុរសស្ថិតក្នុងឯកសណ្ឋាននគរបាល ដែលបានមកដកលុយចំនួន២០ដុល្លារ ខណៈដែលកំពុងដកលុយ បុរសរូបនោះបានលើកទូរស័ព្ទមកនិយាយ ដើរចុះឡើង ដោយឃើញស្ថានភាពល្អ បុរសរូបនោះក៏បានចូលលួចយក iPad យកទៅបាត់ស្រមោលតែម្តង។ …

ម្ចាស់ហាងលក់ទូរស័ព្ទមួយកន្លែង ប្រកាសផ្តល់ជូនរង្វាន់ទូរស័ព្ទស៊េរីថ្មីមួយគ្រឿង ជូនសមត្ថកិច្ចណាដែលចាប់បានឃាតកសម្លាប់២នាក់បងប្អូននៅស្រុកព្រៃនប់

មានការចែករំលែកពេញបណ្តាញសង្គមក្រោយពីបងស្រីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Rothana Phin ជាម្ចាស់ហាងទូរស័ព្ទទំនើប ខ្មែរនិយម បានប្រកាសនៅលើបណ្តាញសង្គមថានឹងផ្តល់ជូនរង្វាន់ទូរស័ព្ទស៊េរីថ្មីមួយគ្រឿង ជូនសមត្ថកិច្ចណាដែលចាប់បានឃាតកសម្លាប់២នាក់បងប្អូននៅស្រុកព្រៃនប់ និងចូលរួមចូលបុណ្យសពរំលែកទុក្ខចំនួន១០០ដុល្លារផងដែរ។ ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេររៀបរាប់ថា៖ “ព្រៃផ្សៃណាស់អាឃាតករនេះ នាងខ្ញុំក៏មានកូនតូចដែលម៉េចបានវាធ្វើចឹង ខ្ញុំសូមស្នើរសុំដល់បងបងដែលជាសមត្ថកិច្ចនៅស្រុកព្រៃនប់ហ្នឹងតែម្តង សូមអោយមានវិធានការចាប់ឃាតកដែលបានសម្លាប់និងរំលោភដល់ក្មេងទាំង២នាក់ ហើយបើសមត្ថកិច្ចម្នាក់ណាចាប់បានឃាតកដែលបានសម្លាប់ក្មេងទាំង២នាក់នោះ។ នាងខ្ញុំជាម្ចាស់ហាងលក់ទូរសព្ទ័ដៃទំនើប ខ្មែរនិយម នឹងផ្តល់ជូនទូរសព្ទ័ស៊េរីថ្មីរបស់ក្រុមហ៊ុនOppoម៉ាក់A5s ចំនួន១គ្រឿង ដែលទើបនឹងចេញលក់ថ្ងៃនេះជូនដល់បងសមត្ថកិច្ចម្នាក់នោះភ្លាម ។ ហើយក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារក្មេងទាំងពីរផងចុះ នាងខ្ញុំសូមចូលបុណ្យក្មេងទាំង២នាក់ចំនួន $100 ផងនេះជាលេខទូរសព្ទ័នាងខ្ញុំ 010 700 119″។ គួររំលឹកថាកាលពីម្សិលមិញនេះ(29.05.2019) មានអំពើឃាតកម្មកើតឡើង …

ដើម្បីក្លាយជាបុរសដែលនារីៗ គ្រប់រូបប្រាថ្នា អាចសាកល្បងតិចនិក ៥ យ៉ាងក្នុងការតុបតែងខ្លួនឲ្យកាន់តែទាក់ទាញជាងមុន

ការតុបតែងខ្លួនសម្រាប់បុរសៗ ក៏ជារឿងសំខាន់ និងគួរយកចិត្តទុកដាក់មិនចាញ់នារីៗប៉ុន្មាននោះទេ ព្រោះវាជាផ្នែកដ៏សំខាន់មួយដែលធ្វើឲ្យមានភាពទាក់ទាញ និងមានមន្តស្នេហ៍ ទោះបីជាអ្នកខ្លះកើតមកមានរូបរាងមិនសូវសង្ហា ឬ មុខមាត់ស្រស់ស្អាតក៏ដោយ។ ជាក់ស្ដែងថ្ងៃនេះយើងនឹងបង្ហាញ ពីចំណុចសំខាន់ៗ មួយចំនួនដែលបុរសគ្រប់រូបមិនអាចខ្វះបាន ក្នុងការកែប្រែខ្លួនឯងឲ្យកាន់តែប្រសើរ និងទាក់ទាញជាងមុន៖ ទី១. អាវយឺត៖ សម្រាប់បុរសៗ ដែលចូលចិត្តស្ទាយតុបតែងខ្លួន ដោយពាក់អាវយឺតជាប្រចាំ គួរជ្រើសរើសប្រភេទអាវដែលមានសាច់ក្រណាត់ស្អាត រូបរាងរបស់អាវដែលគិតថាស៊ីគ្នា នឹងរាង ឬ កំពស់របស់អ្នក ជាពិសេសកុំរពឹងទៅលើភាពស្រស់ស្អាត ដោយសារតែម៉ាកយីហោល្បី ឬ អាវមានតម្លៃថ្លៃ។ ទី២.ស្រ្ពៃយ៍បាញ់ខ្លួន៖ ការប្រើស្រ្ពេយ៍បាញ់ខ្លួនដើម្បីបំបាត់ក្លិនអាក្រក់ …

អ្នកណាមិនរំភើប តារាសម្តែង Rita Sririta ត្រូវមិត្តប្រុសជាសេដ្ឋីហាយសូ លុតជង្គង់កាន់ចិញ្ចៀនពេជ្រ សុំរៀបការយ៉ាងរ៉ូមែនទិច

ពិតជារឿងមួយគួរឲ្យរំភើបសម្រាប់នារីដែលត្រូវបានគូស្នេហ៍រាប់ឆ្នាំសុំរៀបការ ហើយនេះក៏ជាក្តីស្រមៃសម្រាប់នារីៗផងដែរ។ ជាក់ស្តែងណាស់កាលពីរាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះតារាសម្តែងថៃនាង Rita Sririta ត្រូវបានមិត្តប្រុសរូបសង្ហា និងជាសេដ្ឋីហាយសូ លោក Korn Narongdej លុតជង្គង់សុំរៀបការយ៉ាងរ៉ូមែន និងផ្អែមល្ហែមបំផុត។ ដោយលោក Korn Narongdej បានបង្ហាញរូបភាពដែលលោកកំពុងលុតជង្គង់សុំ Rita Sririta រៀបការជាមួយនឹងសារយ៉ាងផ្អែមល្ហែមថា៖ “Three years ago today I asked you out …