Month: May 2019

គួរឲ្យកោតសរសើរមែន! អ្នកមីងអនាម័យម្នាក់រើសបានកាបូបភ្ញៀវភ្លេចក្នុងបន្ទប់ទឹក ហើយទុកចាំទាល់តែម្ចាស់កាបូបមកយកវិញ

កាលពីពេលថ្មីៗនេះមានការចែកចាយតៗគ្នា និងនាំគ្នាកោតសរសើរមិនដាច់ពីមាត់អំពីទង្វើដ៏មានសីលធម៌ខ្ពស់របស់អ្នកមីងអនាម័យបំរើការងារនៅការ៉ាស់សាំងមួយកន្លែង ដែលរូបគាត់រើសបានកាបូបយួរដៃមួយនៅក្នុងបន្ទប់ទឹកនារី ហើយគាត់សុខចិត្តយកកាបូបនោះទៅរក្សាទុកចាំរហូតទាល់តែម្ចាស់កាបូបមកទទួលយកវិញ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយបានឲ្យដឹងថា៖ “ពិតជាគួរអោយសរសើរខ្លាំងមែនទែននូវទឹកចិត្តមីងអនាម័យដែលគាត់បានរើសបានកាបូបដែលភ្ញៀវបានភ្លេចនៅក្នុងបន្ទប់ទឹកនៃការ៉ាស់សាំងភីធីធីស្គន់នៅវេលាម៉ោងប្រហែល12និង30នាទីថ្ងៃទី30 ខែមេសា ឆ្នាំ2019 ដែលគាត់បានយកមកប្រគល់អោយខាងការិយាល័យទុករងចាំម្ចាស់មកទទួលវិញ។ក្នុងនោះដែរមានទូរស័ព្ទIPhone X មួយគ្រឿង លុយខ្មែរប្រហែល៤០ម៉ឺនរៀល និងលុយដុល្លារប្រហែល៣,០០០$ រួមទាំងអត្តសញ្ញាណបណ្ណនិងកាតជាច្រើនទៀតមិនយូរប៉ុន្មានម្ចាស់កាបូបក៏បានមកទទួលយកកាបូបគាត់ត្រលប់ទៅវិញ។នេះជាគំរូដ៏ល្អដែលយើងគួរយកតម្រាប់តាម ចូរយើងធ្វើអំពើរល្អអោយបានច្រើនគ្រប់ៗគ្នាណាពិសេសអ្នកដែលបានអាន សូមអរគុណ។”៕