Month: June 2019

រឿង “កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង” ប្រវត្តិសាស្រ្តនៃជើងឯកប្រណាំងកង់ដ៏ល្បីរបស់ប្រទេសកូរ៉េ

ខ្សែភាពយន្តកូរ៉េថ្មីមួយទៀតនឹងមកដល់រោងភាពយន្តនៃប្រទេសកម្ពុជាយើងនាថ្ងៃទី ១៨ ខែមិថុនានេះដែលមានចំណងជើងថា “កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង”។ ខ្សែភាពយន្តនេះផងដែរនឹងមានការចូលរួមសម្ដែងពីតារាសម្ដែងជួរមុខរបស់ប្រទេសកូរ៉េដែលមានដូចជាកញ្ញា កាំង សូរ៉ា (Kang So-Ra) និងជាពិសេសកំពូលតារាសម្ដែងនិងតារាចម្រៀងលោក ជុង ជី ហ៊ូន ដែលអ្នកទាំងអស់គ្នាស្គាល់គាត់ជា (លោក លី យ៉ុង ចេ ឬលោក រ៉េន) បូករួមទាំងតារាសម្ដែងល្បីៗជាច្រើនទៀតដែលហ្វេនរឿងភាគកូរ៉េជាច្រើនប្រាកដជាស្គាល់តារាសម្ដែងទាំងនេះ។ ខ្សែភាពយន្ត “កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង” …

ផ្ទុះសំណើចជាមួយនឹងខ្សែភាពយន្ត “Men in Black៖អន្តរជាតិ” នៅរោងភាពយន្តជាថ្ងៃឈប់សម្រាកនេះ

Men in Black បានចេញនូវខ្សែភាពយន្តថ្មីស្រឡាងមួយមានចំណងជើងថា “Men in Black៖អន្តរជាតិ” ដែលមានការចូលរួមសម្ដែងពីដៃគូតារាសម្ដែងលោក Chris Hemsworth និងកញ្ញា Tessa Thompson។ ដែលមានទស្សនិកជាជាច្រើនបានស្គាល់ពួគគេទាំងពីរនៅក្នុងខ្សែភាពយន្ត Thor: Ragnarok កាលពីឆ្នាំ 2017។ ខ្សែភាពយន្ត “Men in Black៖ អន្តរជាតិ” និយាយពីភ្នាក់ងារសម្ងាត់ពីររូប (Agent H និង Agent M) …

រឿង”ព្រឺ” ដែលជាស្នាដៃថ្មីរបស់ផលិតកម្ម ខ្មែរមេគង្គ ចេញ Trailer ហើយកាលពីយប់មិញ

កាលពីយប់មិញ ផលិតកម្មខ្មែរមេគង្គ បានបញ្ចេញ Trailer រឿងថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ព្រឺ” ។ ជាមួយនឹងឈុតឆាកភ័យរន្ធត់ក្នុងរឿងនេះធ្វើអោយអ្នកវីភាគកុនក្នុងស្រុកមួយចំនួនសរសើរមិនដាច់ពីមាត់នូវសាច់រឿងបែបរន្ធត់ថ្មីមួយនេះ ក៏ដោយសារតែមានការជឿជាក់តាមបទពិសោធន៍នៃការជោគជ័យលើរឿង “បាត់ខ្លួន” និង”តម្លៃស្នេហ៍”។ ក្រោយពី ទស្សនាឈុត Trailer រួចមក ជឿថាទស្សនិកជននឹងញាក់សាច់ដោយសារមានឈុតឆាកសាហាវៗ ហើយចោទសួរថា “ អ្នកណាជាឃាតករ? “ ទស្សនា Trailer នៅទីនេះ៖ ហើយចម្លើយ “ អ្នកណាជាឃាតករ? “ គឺមាននៅគ្រប់រោងកុន ចាប់ពីថ្ងៃទី១៨ …

រឿង “Men in Black៖ អន្តរជាតិ” នឹងមានចាក់បញ្ចាំងនៅរោងភាពយន្តនាថ្ងៃទី ១៣ ខាងមុខនេះ

ក្នុងខ្សែភាពយន្តថ្មីរបស់ Men in Black៖ អន្តរជាតិនេះប្រិយមិត្តនឹងពេញចិត្តជាមួយនិងការត្រលប់មកសហការណ៍គ្នាម្ដងទៀតរបស់បុរសសង្ហា Thor លោក Chris Hemsworth និងដៃគូរបស់ Thor ក្នុង Thor: Ragnarok កញ្ញា Tessa Thompson។ ក្នុងខ្សែភាពយន្តថ្មីនេះពួកគេនឹងសម្ដែងជាភ្នាក់ងារសម្ងាត់ដែលជួយកម្ចាត់ និងរក្សាសន្តិភាពរវាងមនុស្សនិង មនុស្សក្រៅផែនដី។ Chris នឹងសម្ដែងជាភ្នាក់ថារសម្ងាត់ Agent H ដែលធ្លាប់បានសាងនូវស្នាដៃជាច្រើនដល់ភ្នាក់ងារ Men in Black។ រីឯកញ្ញា …

ការបង្កើតឡើងថ្មីក្នុងរឿង “ប្អូនស្រីទាយាទអាប” លាយឡំជាមួយនឹងភាពភ័យរន្ធត់ និងមនោសញ្ចេតនា មានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ! (មានវីដេអូ)

គ្រប់គ្នាបានធ្លាប់ស្គាល់ហើយក៏បានធ្លាប់ទស្សនារឿងប្រភេទខ្មោចអាបជាច្រើននាពេលកន្លងទៅនេះ និងកាលនៅពីក្មេង។ មូលហេតុដែលធ្វើឲ្យទស្សនិកជនភាគច្រើនចូលចិត្តតាមដានរឿងប្រភេទខ្មោចអាបនេះគឺដោយសារតែវាជាប្រភេទបែបរន្ធត់ និងព្រឺព្រួច។ ដោយឡែកនៅក្នុងខែមិថុនានេះមានខ្សែភាពយន្តថ្មី “ប្អូនស្រីទាយាទអាប” ជាការកែឆ្នៃថ្មីរបស់រឿងខ្មោចអាបជាមួយនឹង CGI យ៉ាងល្អឥតខ្ចោះរួមជាមួយនឹងសាច់រឿងប្រភេទស្នេហា មនោសញ្ចេតនារវាងបងប្អូន រន្ធត់ និងវេទមន្ត។ សម្រាប់ទស្សនិកជនដែលចូលចិត្តតាមដានខ្សែភាពយន្តប្រភេទនេះមិនគួររំលងឡើយ។ បញ្ជាក់ផងដែរថារឿង “ប្អូនស្រីទាយាទអាប” នេះនិយាយអំពីបងប្អូនស្រី២នាក់ ដែលម្នាក់ត្រូវក្លាយជាទាយាទដែលស្នងខ្សែស្រឡាយអាបនេះ។ តើវាសនារវាងបងប្អូនស្រីទាំងពីរនេះនឹងក្លាយជាយ៉ាងណាទៅ? មកស្វែងរកចម្លើយទាំងអស់គ្នានៅក្នុងរឿង “ប្អូនស្រីទាយាទអាប” ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។ ទស្សនា Trailer នៅទីនេះ ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ …

ស៊ែរឲ្យបងៗប៉ូលីសបានឃើញផង! ចោរចិត្តស្ទាវឆក់ទូរស័ព្ទគេបានសម្រេច ថែមទាំងថតរូបខ្លួន Add Story ចូលក្នុងគណនីហ្វេសប៊ុកម្ចាស់ទូរស័ព្ទទៀត

ករណីចោរលួច ប្លន់ និងបន្លំ ហាក់កើតមានជាញឹកញាប់នាមួយរយៈក្រោយនេះ បើទោះជាសមត្ថកិច្ចដុតដៃដុតជើងបង្ក្រាបច្រើនលើកច្រើនសារក្តីតែហាក់នៅមានកម្រិត។ មុននេះបន្តិចតាមរយៈគណនីហ្វេសប៊ុកឈ្មោះថា Thy Mengly បានបង្ហោះឲ្យដឹងថា «ចោរលួចទូរស័ព្ទប៉ាខ្ញុំព្រឹកមិញ ហើយវាយក facebook ប៉ាខ្ញុំដាក់ Add Story ទៀត ចោរនេះបែកសាហាវ ជួយ Share ផងបងប្អូន កំពូលចោរម៉ង់»។ អាស្រ័យហេតុនេះប្រសិនជាបងប្អូនបានឃើញមនុស្សដែលមានមុខមាត់និងភិនភាគដូចខាងក្រោមនេះ សូមរាយការណ៍ដល់សមត្ថកិច្ច ក៏ដូចជាសាមីខ្លួនតាមរយៈគណនីខាងលើដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

យុវជនសំរាម៖ «ពួកខ្ញុំត្រូវការដបទឹកសុទ្ធជ័រគ្រប់ទំហំ សូមកុំបោះចោល ទុកវាឱ្យពួកខ្ញុំផង ដើម្បីយកមកកែច្នៃឱ្យក្លាយជារបស់ប្រើប្រាស់ផ្សេងៗ ជួយសន្សំគ្នា»

បងប្អូនមួយចំនួនធំមុខជាបានស្គាល់ជាក់ច្បាស់ជាមិនខានក្រុម យុវជនសំរាម ដែលជាក្រុមយុវជនស្ម័គ្រចិត្តចំណាយពេលវេលារបស់ខ្លួនប្រមូលសំរាម និងសំអាតបរិស្ថាន ដោយចាប់ផ្តើមចេញពីតំបន់លូទឹកស្អុយបឹងត្របែក។ អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមយុវជនមួយក្រុមនេះ នៅតែបន្តធ្វើការងារនេះយ៉ាងសស្រាក់សស្រាំ មិនមានការរាថយទោះបីជាគ្មានការលើកស្ទួយឲ្យតម្លៃ ទទួលបានតែការបណ្តុះបង្អាប់ក៏ដោយ។ មុននេះបន្តិចក្រុមយុវជនសំរាមបានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកថា «ពួកខ្ញុំត្រូវការដបទឹកសុទ្ធជ័រគ្រប់ទំហំ សូមកុំបោះចោល ទុកវាឱ្យពួកខ្ញុំផង ដើម្បីយកមកកែច្នៃឱ្យក្លាយជារបស់ប្រើប្រាស់ផ្សេងៗ ជួយសន្សំគ្នា»។ ដូចនេះប្រសិនបើបងប្អូនមានសំបកដបជ័រសូមមេត្តាកុំបោះវាចោល ដោយទាក់ទងទៅកាន់ផេកដើម្បីផ្តល់ជូនក្រុមយុវជនសំរាម ក្នុងនាមខ្មែរជួយខ្មែរ រួមគ្នាដើម្បីបរិស្ថាន៕

MV ផ្លូវការ បទ “Sorry មួយលានដង” លើកយកជីវិតពិតរបស់នារីម្នាក់មកថតជាសាច់រឿងយ៉ាងជក់ចិត្តដិតអារម្មណ៍គួរឲ្យចង់ទស្សនា

ជឿជាក់ថាបងប្អូនជាច្រើនមុខជារង់ចាំតាមដានទស្សនា MV របស់បទ “Sorry មួយលានដង” ពីកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ជាក់ជាមិនខាន។ ចម្រៀងមួយបទនេះគឺពេញនិយម​ និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ដោយមានទាំងការច្រៀង Cover ជាហូរហែពេញបណ្តាញសង្គម។ ពេលនេះអ្វីដែលបងប្អូនទន្ទឹងរង់ចាំបានមកដល់ហើយ! MV ផ្លូវការរបស់បទ “Sorry មួយលានដង” ចេញហើយ ដោយបានលើកយកសាច់រឿងពិតរបស់នារីម្នាក់មកថតជាកាយវិការ។ ទិដ្ឋភាពជាក់ស្តែងឆ្លុះបញ្ចាំងពីជីវិតពិតក្នុងចម្រៀងមួយបទនេះគឺពិតជាទាក់ទាញគួរឲ្យទស្សនា ជាពិសេសសាច់រឿងគឺល្អប្រៀបដូចជាខ្សែភាពយន្ត តួសម្តែងប្រុសស្រីក៏សម្តែងបានយ៉ាងសមមិនមានទាស់។ តោះទស្សនាទាំងអស់គ្នា៖