Month: July 2019

អាណិតណាស់!​ ព្រឹទ្ធិចារ្យចាប៉ីដងវែង សង្ហា សាន់ស៊ឺន ធ្លាក់ខ្លួនមានជម្ងឺក្រពះ ពោះវៀន ខ្វះខាតប្រាក់ព្យាបាល

ថ្មីៗនេះព្រឹទ្ធិចារ្យ សង្ហា សាន់ស៊ឺន ដែលជាតន្ត្រីករផ្នែកចាប៉ីដងវែង បានធ្លាក់ខ្លូនមានជម្ងឺក្រពះ ពោះវៀន និងពុកឆ្អឹង ធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។ យោងតាមប្រភពគណនីលោក ហេង ឡុង គូស្នេហ៍អុ្នកនាង ចន ច័ន្ទលក្ខិណា ​ប្រធានសមាគមសិល្បករខ្មែរបានឲ្យដឹងថា «សមាគមសិល្បករខ្មែរ បាននាំយកថវិកាមូលនិធិសិល្បករចាស់ជរា ជូនដល់សិល្បករលោកតា សង្ហា សាន់ស៊ឺន អតីតបុគ្គលិកវិទ្យុជាតិកម្ពុជា ផ្នែកចាប៉ីដងវែង អាយុ ៧០ឆ្នាំ ដែលលោកតាមានជំងឺ ក្រពះ ពោះវៀន និងពុកឆ្អឹង។ លោកតាបានចូលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយខ្វះខាតថវិកាលោកតាក៏ទៅសម្រាកព្យាបាលខ្លួននៅផ្ទះដែលសិ្ថតក្នុង …

មកគយគន់សម្រស់បវរកញ្ញាឯកចក្រវាលតំណាងប្រទេសក្នុងតំបន់អាស៊ីទាំង៩នាក់បន្តិចមើល គឺថាស្រស់ស្អាតមិនចាញ់គ្នានោះឡើយ

កម្មវិធីប្រកួតបវរកញ្ញាធំបំផុតប្រចាំឆ្នាំ Miss Universe ២០១៩ ហាក់កំពុងតែខិតជិតកៀកចូលមកដល់ហើយ ដោយប្រទេសនីមួយបានខិតខំប្រឹងតែងប្រកួតប្រជែងជ្រើសរើសយកបេក្ខភាពដែលមានរូបរាង និងរូបសម្រស់ស្រស់ស្អាត។ ក្នុងនោះប្រទេសចំនួន៩នៅក្នុងទ្វីបអាស៊ីក៏បានរកឃើញម្ចាស់មកុដតំណាងប្រទេសរបស់ខ្លួន ដោយម្នាក់ៗសុទ្ធតែមានមុខមាត់ស្រស់ស្អាតរៀងៗខ្លួន។ តោះយើងមកគយគន់សម្រស់បវរកញ្ញាឯកទាំង៩រូប តំណាងប្រទេសក្នុងតំបន់អាស៊ីបន្តិចទៅមើល៖ ១. សំណាង អាលីណា បវកញ្ញាឯកចក្រវាលតំណាងប្រទេសកម្ពុជា៖ ២. Fahsai Paweensuda Drouin បវកញ្ញាឯកចក្រវាលតំណាងប្រទេសថៃ៖ ៣. Gazini C. J. Ganados បវកញ្ញាឯកចក្រវាលតំណាងប្រទេសហ្វីលីពីន៖ ៤. Frederika Alexis …

ប្រុងប្រយ័ត្ន! ករណីក្លែងបន្លំក្រដាសប្រាក់បែបថ្មី សាច់ប្រាក់ រូបរាង ភាពគ្រើម សឹងតែដូចក្រដាសពិតប្រាកដទាំងស្រុងទៅហើយ

ករណីការក្លែងបន្លំក្រដាសប្រាក់ហាក់កើតមានឡើងជារឿយៗនៅក្នុងទីផ្សាររូបិយបណ្ឌ មិនថានៅក្នុងប្រទេសកម្ពុជាឬប្រទេសណានោះទេ ជាពិសេសគឺចំពោះក្រដាសប្រាក់ដុល្លារតែម្តង។ ដោយពីមុនមកយើងតែឃើញមានការបន្លំតែអាចនៅមើលដឹងតាមរយៈការស្ទាបនឹងគូសប៊ិច ឬវាយត្រាជាដើម។ ដោយឡែកថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ក្រោយបុគ្គលិកធនាគារមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញបានបង្ហោះវីដេអូពីករណីក្លែងបន្លំក្រដាសប្រាក់របៀបថ្មី ដោយវាមានរូបរាងដូចក្រដាសប្រាក់ពិតប្រាកដដល់ទៅ៩៩%។ ម្ចាស់វីដេអូបានរៀបរាប់ និងពន្យល់ឲ្យដឹងថា ក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយសេ៊រីថ្មីនេះគឺស្រដៀងគ្នាទៅនឹងក្រដាសពិតប្រាកដខ្លាំងណាស់ ដោយក្រដាសប្រាក់គឺរលាស់ ស្បែកគ្រើម ថែមទាំងមានស្រមោល តែបើយើងពិនិត្យឲ្យដិតដល់នោះយើងនឹងឃើញខ្សែសុវត្ថិភាពរបស់សាច់ប្រាក់ (ខ្សែឆ្នូតខៀវលើក្រដាសប្រាក់) អ្នកនឹងឃើញថាវាគ្មានចំណាំងផ្លាត (3D) ហើយតែមទឹកប្រាក់វារាងហើបដូចគេកាត់បិទ។ ដោយហ្វេសប៊ុកផេក Baby Love Shop ដែលបានបង្ហោះវីដេអូសរសេររៀបរាប់ថា ៖ “សូមប្រុងប្រយ័ត្នអ្នកលក់គ្នាយើង ក្រដាស់ប្រាក់ដុល្លាបន្លំស៊េរីថ្មីស្ទើរតែដូចតែម្តង – វិដេអូនេះ …

ចំជាកំពូលមហាចោរមែន លួចទាំងមូលមិនបានបែរជាដោះយកកង់ទាំង២ទៅបាត់ ខណៈម្ចាស់ម៉ូតូកំពុងបាចជីដាក់ស្រែ

ករណីចោរកម្មមានច្រើនប្រភេទ ដោយជនខិលខូចចូលចិត្តលួចរបស់មានតម្លៃដូចជាទូរស័ព្ទ កាបូប និងគ្រឿងអលង្ការជាដើម ប៉ុន្តែថ្មីៗនេះមានករណីជនខិលខូចជាក្រុមចោរបានធ្វើសកម្មភាពលួចម៉ូតូមិនបានក៏សម្រេចចិត្តដោះយកកង់ម៉ូតូទាំងមុខ និងក្រោយយកទៅបាត់ ខណៈម្ចាស់ម៉ូតូកំពុងទៅបាចជីដាក់ស្រែ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ព្រឹក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែរ​ស្ថានីយ​កសិកម្ម ស្ថិតនៅភូមិច្រាបក្រសាំង សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ យ៉ែម ភិរុណ បានសរសេររៀបរាប់ថា ៖ “សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ លួចទាំងមូលមិនបានដោះកង់យកទៅបាត់ ករណី​នេះកើតឡើងនៅភូមិច្រាបក្រសាំង សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង …

សង្ស័យដាច់យ៉ៃខ្លាំង! បុរសម្នាក់ចុះពីលើកង់បីឥណ្ឌា មកលួចមួកសុវត្ថិភាព ដែលម្ចាស់គេទើបតែទិញមិនទាន់បានមួយអាទិត្យផង (មានវីដេអូ)

ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពបុរសវ័យក្មេងម្នាក់ចុះពីលើកង់បីឥណ្ឌា ធ្វើសកម្មភាពលួចមួកសុវត្ថិភាពបានសម្រេច ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៣ និង៤៤នាទី រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ នី សុវណ្ណារ៉ា បានសរសេរសារយ៉ាងខ្លីថា ៖ “ពួកអានេះ មួកអញទើបទិញមិនទាន់បាន១អាទិត្យផង “។ យោងតាមវីដេអូដែលបានបង្ហោះមហាជនជាច្រើនបានលើកឡើងថានេះជាករណីថ្មីមួយដោយ អ្នកបើកកង់បីឥណ្ឌា ដឹកគ្នីគ្នាម្នាក់ទៀត ដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកដទៃ ដូច្នេះហើយមហាជនគួរតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

រឿងផ្លូវគោកល្បីខ្លាំង! ដល់ថ្នាក់ សម្តេចតេជោ ហ៊ុន សែន ទូរស័ព្ទមក លោក មាស ឬទ្ធី ថា “បើខុសសុំទោសគេ បើត្រូវ ត្រូវពន្យល់អោយច្បាស់ពីប្រភព”

ប្រធានបទទាក់ទងនឹងសំណួរចម្លើយ របស់កម្មវិធីល្បងប្រាជ្ញាមួយ ដែលថាផ្លូវគោកមាន៣ប្រភេទនោះ បានធ្វើឲ្យមហាជនសម្តែងការរិះគន់យ៉ាងខ្លាំង ហើយប្រធានបទនេះកំពុងផ្ទុះពេញបណ្តាញសង្គមរហូតលេចឮដល់ថ្នាក់ដឹកនាំ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយកាលពីព្រឹកមិញនេះក្នុងកម្មវិធីព័ត៌មានដំណឹងពេលព្រឹក របស់ស្ថានីយទូរទស្សន៍ហង្សមាស លោក មាស ឬទ្ធី បានរៀបរាប់ដំណើរដើមទងដែលនាំឲ្យមានរឿងហេតុនេះកើតឡើង ដោយបាននិយាយថា បន្ទាប់ពីឯកឧត្តម គង់ វិមាន បានបង្ហោះសាររួចមកលោកក៏បានទូរស័ព្ទមកលោក មាស ឬទ្ធី ទាក់ទងនឹងបញ្ហានេះដោយ ឯកឧត្តម គង់ វិមាន បាននិយាយថា ការបកស្រាយរបស់លោក មាស ឬទ្ធី …

ទីបំផុត ! អ្នកផលិតកម្មវិធីដែលថាផ្លូវគោកមាន៣ប្រភេទ បានទទួលស្គាល់កំហុស ហើយ ចំពោះបេក្ខជនដែលឆ្លើយត្រូវ នឹងទទួលបានទឹកប្រាក់ ១០០០ដុល្លារ ព្រមទាំងបន្តលេងនៅក្នុងកម្មវិធី

នៅមុននេះបន្តិច លោក មាស ឬទ្ធី បានធ្វើការបង្ហាញនូវលិខិតសុំទោសជាសាធារណៈ របស់អ្នកផលិតកម្មវិធី Heaven Or Hell Cambodia ដោយក្នុងលិខិតនោះអ្នកផលិតកម្មវិធីក៏ទទួលស្គាល់កំហុសដោយអចេតនា ដោយការយកចម្លើយពីសៀវភៅដែលពុំមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និង កីឡា ហើយថានេះជាកំហុសរបស់ក្រុមការងារ កម្មវិធី Heaven Or Hell Cambodia ដែលចេញសំណួរចម្លើយ ពុំមែនជាកំហុសរបស់ពិធីការិនី ចាន់ កែវនិមល ឡើយ។ ដោយមានការបញ្ជាក់ថាបេក្ខជនលោក កៅ សីហា …

ស្វាមីរបស់អ្នកនាង ចាន់ កែវនិមល បង្ហោះសារលើកទឹកចិត្តបន្ទាប់ពីភរិយារងមតិរិះគន់ដោយអសីលធម៌ ប៉ះពាល់ដល់អារម្មណ៍

ប្រធានបទទាក់ទងនឹងសំណួរចម្លើយ របស់កម្មវិធីល្បងប្រាជ្ញាមួយ ដែលថាផ្លូវគោកមាន៣ប្រភេទនោះ បានធ្វើឲ្យមហាជនសម្តែងការរិះគន់យ៉ាងខ្លាំង ជាពិសេសគឺពិធីការិនីអ្នកនាង ចាន់ កែវនិមល ត្រូវបានមហាជនមួយចំនួនវាយប្រហារប្រើពាក្យសម្តីមិនសមរម្យ។ ហើយខណៈដែលប្រធានបទនេះកំពុងផ្ទុះពេញបណ្តាញសង្គម អ្នកនាង ចាន់ កែវនិមល ក៏មិនមានប្រតិកម្មតបត ឬសម្តែងការខឹងសម្បារចំពោះអ្នករិះគន់មកលើរូបនាងដែរ។ យ៉ាងណាមិញដោយក្នុងនាមជាស្វាមី លោក សូវ៉ាត សីលា ក៏បានបង្ហោះសារលើកទឹកចិត្តដល់ភរិយា ដោយលោកបានសរសេររៀបរាប់ថា ៖ “ប៉ុន្មានឆ្នាំនេះអូនខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងដោយក្តីស្រលាញ់បំពេញការងារជាពិធីការិនីជាមួយនឹងការទទួលខុសត្រូវខ្ពស់ និងបានសម្រេចនូវលទ្ធផលជាច្រើន ជាពិសេសបើមិនមានគោលការណ៍ អូនក៏មិនដែលហ៊ានសម្រេចចិត្តខ្លួនឯងឡើយ ហើយអូនក៏ជាមនុស្សស្រីម្នាក់ដែលរឹងមាំនិងបានផ្តល់នូវក្តីស្រលាញ់និងយកចិត្តទុកដាក់ចំពោះអ្នកផងទាំងពួងផងដែរ បងពិតជាមានមោទនភាពចំពោះអូនខ្លាំងណាស់ ។ …