Month: July 2019

មកលេងទឹកដីស្រុកកំណើតម្តងនេះ! សារ៉ាយ សក្ខណា នាំស្វាមី និងកូនស្រី តុបតែងខ្លួនបុរាណថតរូបគ្រួសារយ៉ាងស្រស់ស្អាត ទុកជាកម្រងអនុស្សាវរីយ៍

សារ៉ាយ សក្ខណា អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ។ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចមក សារ៉ាយ សក្ខណា​ បានប្រកាសលាឈប់ពីសិល្បៈដើម្បីទៅកសាងក្រុមគ្រួសារ រស់នៅក្រៅប្រទេស។ ថ្មីៗនេះអតីតតារាស្រីរូបនេះ បាននាំក្រុមគ្រួសារត្រលប់មកសម្ភោធន៍មុខជំនួញថ្មីរបស់ខ្លួននៅលើទឹកដីកម្ពុជា ហើយក៏បានឆ្លៀតធ្វើដំណើរកម្សាន្តនៅឯទឹកដីខេត្តសៀមរាបផងដែរ។ មកលេងលើកនេះ សារ៉ាយ សក្ខណា នាំស្វាមី និងកូនស្រីដើរលេងយ៉ាងសប្បាយរីករាយ ជាពិសេសគឺមានទាំងការតុបតែងខ្លួនស្តាយបុរាណខ្មែរដើម្បីថតរូបគ្រួសារទុកជាកម្រងអនុស្សាវរីយ៍ផងដែរ។ មហាជនជាច្រើននាក់បានបង្ហាញពីសេចក្តីនឹករលឹកចំពោះរូបនាង ដោយសង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចឃើញការសម្តែងរបស់គាត់ជាថ្មីម្តងទៀត៕

ចាំអតីតបេក្ខជន Cambodian Idol រដូវកាលទី៣ ដែលមានប្រវត្តិជាអ្នកធ្វើការសំណង់ម្នាក់នេះបានទេ? ពេលនេះគាត់ត្រលប់មកម្តងទៀតក្នុងកម្មវិធី X Factor Cambodia ជាមួយស្តាយថ្មីចំណាំសឹងពុំបាន

បងប្អូននៅចាំអតីតបេក្ខភាពប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ បានដែរឬទេ? បេក្ខជន ស៊ិន សាឡា គឺជាបេក្ខជនមួយរូបដែលមានប្រវត្តិកម្សត់កំរ ដោយលោកប្រកបរបរជាអ្នកធ្វើការសំណង់នៅទីក្រុងភ្នំពេញ តែអ្វីគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរក្រោយពេលដែលលោកចូលប្រលងក្នុងកម្មវិធីចម្រៀងលំដាប់ពិភពលោក។ បើទោះបីជាមិនទទួលបានជោគជ័យត្រូវចម្រុះចេញពីកម្មវិធីក្នុងវគ្គ Theater Round ជុំទី១ ក៏ពិតមែន តែវាក៏បានប្រែជីវិតលោកពីកម្មករសំណង់ឲ្យមកក្លាយជាតារាចម្រៀងប្រចាំភោជនីយដ្ឋានមួយរូប។ ពេលនេះគាត់បានវិលត្រលប់ចូលមកប្រកួតម្តងទៀត ដោយគាត់បានប្រែប្រួលខ្លាំងសឹងតែចំណាំមិនបាន ប្រៀបដូចជាមនុស្សម្នាក់ថ្មី ជាពិសេសលើការតុបតែងខ្លួនតែម្តង។ ត្រលប់មកលើកនេះ គឺមកពោរពេញដោយមនោសញ្ចេតនាពេញខ្លួនតែម្តង ដោយ ស៊ិន សាឡា បានបកស្រាយនូវបទកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត …

ស្កាត់មកពីឆ្ងាយ តាំងពីខេត្តព្រះវិហារដើម្បីតាមចាប់ក្តីស្រមៃក្លាយជាតារាចម្រៀង បេក្ខជន X Factor Cambodia រូបនេះធ្វើបានល្អរហូតគណៈកម្មការ ណុប បាយ៉ារិទ្ធ ពេញចិត្តជាខ្លាំង

បេក្ខជនជាច្រើនរូបមកហើយដែលបានចូលរួមបញ្ចេញសមត្ថភាពក្នុងវគ្គ Judge Audition នៃកម្មវិធី X Factor Cambodia កាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។ ក្នុងនោះបេក្ខជនជាច្រើនក៏បានធ្វើឲ្យគណៈកម្មការទាំងបួនដែលមានដូចជាលោក ណុប បាយ៉ារិទ្ធ, ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន ពេញចិត្ត ឯអ្នកខ្លះទៀតក៏ធ្វើមិនបានល្អត្រូវចាកចេញពីកម្មវិធី។ ដោយឡែកបេក្ខជនមួយរូបវ័យ២១ឆ្នាំ ខំស្កាត់មកពីឆ្ងាយតាំងពីខេត្តព្រះវិហារមកតាមចាប់ក្តីស្រម៉ៃធ្វើជាតារាចម្រៀង ដោយចូលរួមប្រលងក្នុងកម្មវិធី X Factor Cambodia។ …

អ្នកណាទៅស្មានដល់ថាបេក្ខនារីវ័យក្មេងជាងគេបង្អស់ក្នុងកម្មវិធី X Factor Cambodia រូបនេះធ្វើបានល្អដល់ថ្នាក់នេះ ខណៈពេលដែលនាងមានអាយុត្រឹមតែ១៤ឆ្នាំសោះ

ឈានចូលដល់សប្តាហ៍ទី៤នៃវគ្គ Judge Audition ក្នុងកម្មវិធី X Factor Cambodia ដែលជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក យើងសង្កេតឃើញថាឆាកតន្ត្រីប្រកួតប្រជែងមួយនេះហាក់កាន់តែតានតឹងឡើងៗ។ ជាក់ស្តែងបេក្ខជនជាច្រើនរូបក៏បានឆ្លងផុត ព្រោះតែសមត្ថភាពដែលខ្លួនមាន ដោយឡែកអ្នកខ្លះក៏ត្រូវត្រលប់ទៅផ្ទះវិញទាំងបរាជ័យព្រោះសមត្ថភាពនៅមានកម្រិត។ ក្មេងស្រីម្នាក់អាយុត្រឹមតែ១៤ឆ្នាំ តែនាងមានភាពក្លាហានចូលរួមប្រលងបញ្ចេញសមត្ថភាព។ ចងសៃ រតនាទេវី ជាបេក្ខនារីមកពីខេត្តកំពង់ស្ពឺ និងជាបេក្ខនារីមួយរូបដែលមានអាយុតិចជាងគេបង្អស់ក្នុងកម្មវិធី X Factor Cambodia។ អ្វីដែលពិសេសចំពោះក្មេងស្រីរូបនេះនោះគឺ ថ្វីត្បិតតែអាយុនៅតិចក៏ពិតមែន តែសម្លេង និងសមត្ថភាពនៃការច្រៀងរបស់នាងគឺមិនធម្មតានោះឡើយ។ ក្មេងស្រីម្នាក់នេះទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីគណៈកម្មការទាំង៤ ដោយនាងបានបកស្រាយនូវបទ “គ្មានថ្ងៃអូនមិនយំ” ដែលជាបទរបស់កំពូលតារាចម្រៀងស្រី …

មិនធម្មតា! កម្លោះសង្ហាមកពីសៀមរាបមានសមត្ថភាពមិនធម្មតា ច្រៀងក៏ពីរោះ រ៉េបក៏ឡូយ ថែមទាំងអាចនិពន្ធចម្រៀងដោយខ្លួនឯងថែមទៀត

ការប្រកួតនៃវគ្គ Judge Audition របស់កម្មវិធី X Factor Cambodia នៅតែបន្តធ្វើឡើង ដើម្បីចំរាញ់យកបេក្ខជនដែលមានសមត្ថភាព និងមានសម្លេងល្អ។ គណៈកម្មការឆ្នើមទាំងបួនហាក់ឈឺក្បាលមិនតិចនោះឡើយ ព្រោះតែពិបាកជ្រើសរើសបើម្នាក់ៗមកសុទ្ធតែសមត្ថភាពពិសេសមិនធម្មតាតាមបែបផែនស្តាយរៀងខ្លួន។ យ៉ាងណាមិញបេក្ខជនដែលមានឈ្មោះថា ឈយ ពស៊ាង ហាក់ទទួលបានចំណាប់អារម្មណ៍ប្លែកក្រោយប្រកាសថាខ្លួនមានមហិច្ឆិតាធំចង់ក្លាយជាកំពូលតារាចម្រៀងមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្លោះមកពីខេត្តសៀមរាប មានអាយុ២៤ឆ្នាំ រូបនេះ គឺមានសមត្ថភាពមិនធម្មតានោះឡើយ ដោយរូបគេមានភាពក្លាហានលើកយកបទ “Jealousy” ដែលជាស្នាដៃនិពន្ធដោយខ្លួនឯងផ្ទាល់មកបញ្ចេញសមត្ថភាព ទាំងច្រៀង និងរ៉េបបានយ៉ាងល្អ។ ដើម្បីឆ្លើយតបនឹងក្តីបំណងដ៏ធំរបស់ខ្លួន ពស៊ាង ក៏ធ្វើបានជោគជ័យដោយទទួលបាន យេស …

នៅចាំបងប្អូនស្រីដែលច្រៀងបទ Let It Go ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ កាលពី៥ឆ្នាំមុនបានទេ? ពេលនេះពួកគេត្រលប់មកម្តងទៀត មកលើកនេះអង្រួនឆាក X Factor Cambodia ឲ្យកក្រើកតែម្តង

បងប្អូននៅចាំបងប្អូនស្រីដែលជាអតីតបេក្ខភាពប្រលង The Voice Cambodia រដូវកាលទី១ កាលពី៥ឆ្នាំមុនបានដែរឬទេ? ដោយកាលនោះ ធីតា និង វល័ក្ខ បានធ្វើឲ្យកក្រើកឆាក The Voice Cambodia ដោយបកស្រាយចម្រៀងជាភាសាបរទេសបទ Let It Go ដែលជាបទមួយដ៏លំបាកច្រៀង តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺអ្នកទាំងពីរត្រូវបានជម្រុះចេញក្នុងវគ្គ The Battle។ យ៉ាងណាមិញពេលនេះអ្នកទាំងពីរបានមកចាប់ក្រុមរួមគ្នាចូលមកប្រលងជាថ្មីក្នុងកម្មវិធី X Factor Cambodia បន្ទាប់ពី៥ឆ្នាំកន្លងផុតទៅ។ ត្រលប់មកលើកនេះយើងឃើញថាបងប្អូនស្រីមួយគូនេះហាក់បានផ្លាស់ប្តូរ និងវិវឌ្ឍន៍ខ្លួនខ្លាំងជាងមុន …

សមគ្នាយ៉ាងនេះ! អតីតបវរកញ្ញាឯកចក្រវាលកម្ពុជា២០១៨ រឿន ណាត កំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Joey ដែលជាអតីត Freshie Boys លេខ១ ឆ្នាំ២០១៣

បងប្អូនមួយចំនួនមុខជាបានស្គាល់ច្បាស់ រឿន ណាត និង Joey ជាក់ជាមិនខាន ព្រោះសុទ្ធសឹងតែជាតារាបង្ហាញម៉ូដជំនាន់ថ្មីៗស្រស់ស្អាត និងសង្ហាទាំងគូ។ មួយរយៈក្រោយនេះគេសង្កេតឃើញថាតារាប្រុសស្រីមួយគូនេះហាក់ស្និទ្ធស្នាលគ្នាប្លែកគួរជាទីចាប់អារម្មណ៍ រហូតដល់មានដំណឹងខ្សឹបខ្សៀវថាអ្នកទាំងពីរកំពុងមើលចិត្តគ្នាជាគូស្នេហ៍ថែមទៀតផង ព្រោះតែតែងឃើញបណ្តើរគ្នាទៅណាមកណាត្រសង។ ពេលនេះអ្នកទាំងពីរហាក់បង្ហាញឲ្យឃើញច្បាស់ៗហើយថា កំពុងមានទំនាក់ទំនងស្នេហា ដោយការពីថ្មីៗនេះ Joey និង រឿន ណាត បានបណ្តើរគ្នាទៅលេងទឹកដីខេត្តសៀមរាប ដោយផ្តិតយករូបភាពផ្អែមល្ហែមជាមួយគ្នាជាច្រើនសន្លឹក ជាពិសេសគឺអ្នកទាំងពីរបានបន្ថែមសារស្នេហាផ្អែមល្ហែមឆ្លើយឆ្លងគ្នាក្នុងបណ្តាញសង្គមផងដែរ។ យ៉ាងណាមិញមហាជនជាច្រើនហាក់សំដែងការគាំទ្រ និងពេញចិត្តជាខ្លាំង ព្រោះសុទ្ធតែជាប្រុសស្អាត ស្រីស្អាត មើលទៅសមគ្នាខ្លាំងណាស់។ គួររំលឹកឲ្យដឹងផងដែរថាតារាប្រុសស្រីមួយគូនេះគឺសុទ្ធសឹងតែជាបេក្ខភាពឆ្លងកាត់ការប្រលងតំណាងប្រទេស ដោយ រឿន …

តារាហ្វេសប៊ុក កញ្ញាជ្រូកព្រៃ ឡើងមកប្រឡង X-Factor Cambodia កូរគណៈកម្មការសាហាវ ធានាថាទប់សំណើចមិនជាប់

កម្មវិធីប្រឡងចម្រៀង X-Factor Cambodia វគ្គ Judge Audition បានឈានដល់សប្តាហ៍ទី៤ ជាសប្តាហ៍ចុងក្រោយ។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។ យ៉ាងណាមិញក៏មានបេក្ខជនមួយរូបត្រូវបានមហាជនស្គាល់ថាជាតារាហ្វេសប៊ុកគឺ កញ្ញាជ្រូកព្រៃ មានឈ្មោះពិត ម៉ុត …