Month: July 2019

អីយ៉ាស់! មានទៅអន់អី ក្រុម X2B យកបទ “ស្មោះប៉ុណ្ណឹងមិនល្មម” របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកប្រលង តែច្រៀងជាស្តាយបែបខ្លួនឯង ធ្វើបានល្អម្យ៉ាងដែរតើ

ចូលមកដល់សប្តាហ៍ទី៤នៃវគ្គ Judge Audition ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បេក្ខជននីមួយៗហាក់ខិតខំប្រឹងប្រែងជាខ្លាំង ដោយម្នាក់ៗប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានយេសពីគណៈកម្មការទាំងបួន ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន ដើម្បីឆ្លងផុតទៅវគ្គបន្ត។ ប្រសិនបើអ្នកមកប្រលងម្នាក់ឯងអម្រែកនៅលើស្មារហាក់មិនសូវធ្ងន់ប៉ុន្មាននោះឡើយ តែបើមកជាក្រុមច្បាស់ជាមានសម្ពាធខ្លាំងជាក់ជាមិនខាន ព្រោះថាបើជាប់ ជាប់ទាំងអស់គ្នា បើធ្លាក់ ធ្លាក់ទាំងអស់គ្នា។ យ៉ាងណាមិញមិនថាលទ្ធផលយ៉ាងណាទេ បេក្ខជនរូបសង្ហាពីររូបនៅតែចាប់ក្រុមជាមួយគ្នាដោយឲ្យឈ្មោះក្រុមថា X2B មកបញ្ចេញសមត្ថភាពជាមួយច្រៀងមួយបទដែលពិបាកច្រៀងគឺបទ …

ផ្លាស់ប្តូរការតុបតែងខ្លួន៣៦០ដឺក្រេ ធ្វើឲ្យចំណាំសឹងតែមិនបានថាបេក្ខនារី X Factor Cambodia រូបនេះជា ថុន ស្រីយ៉ា​ អតីតបេក្ខភាព Cambodian Idol រដូវកាលទី២

កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានឈានចូលដល់វគ្គ Judge Audition សប្តាហ៍ទី៤ ហើយ ដោយគណៈកម្មការទាំង ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, ណុប បាយ៉ារិទ្ធ​ និង សុខ សីឡាលីន ហាក់មមាញឹកជាខ្លាំងក្នុងការសម្រេចចិត្តដាក់ពិន្ទុ ព្រោះតែបេក្ខជនជាច្រើនសុទ្ធសឹងតែមានសម្លេងល្អ និងសមត្ថភាពពិសេសរៀងៗខ្លួន។ យ៉ាងណាមិញដើម្បីយក យេស ពីពួកគាត់ទាំងបួនបានលុះត្រាតែបេក្ខជននីមួយៗមានលក្ខណៈពិសេសអ្វីមួយដែលអាចបន្ទន់ចិត្តគណៈកម្មការបាន។ ថុន ស្រីយ៉ា ជាបេក្ខនារីមួយរូបដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន និងគណៈកម្មការទាំងបួនខ្លាំង …

អាណិតណាស់! ម្តាយស្លាប់ចោល ឪពុកក៏មានជម្ងឺមេរោគក្នុងឈាមទៀត តែក្លាហាននៅតែមកចូលរួមប្រលងដើម្បីតាមចាប់ក្តីស្រមៃចង់ក្លាយជាតារាល្បី ផ្លាស់ប្តូរជីវិតគ្រួសារ

ឈានចូលដល់សប្តាហ៍ទី៤នៃវគ្គ Judge Audition ក្នុងកម្មវិធី X Factor Cambodia ដែលជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក យើងសង្កេតឃើញថាឆាកតន្ត្រីប្រកួតប្រជែងមួយនេះហាក់កាន់តែតានតឹងឡើងៗ។ ជាក់ស្តែងបេក្ខជនជាច្រើនរូបក៏បានឆ្លងផុត ព្រោះតែសមត្ថភាពដែលខ្លួនមាន ដោយឡែកអ្នកខ្លះក៏ត្រូវត្រលប់ទៅផ្ទះវិញទាំងបរាជ័យព្រោះសមត្ថភាពនៅមានកម្រិត។ យ៉ាងណាមិញក្មេងប្រុសវ័យ ១៥ ឆ្នាំមួយរូប បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំងដោយម្តាយរបស់ខ្លួនបានស្លាប់បាត់បង់ជីវិត ខណៈពេលលោកឪពុកមានជម្ងឺមេរោគក្នុងឈាមកំពុងសម្រាកព្យាបាល តែមិនបោះបង់ចោលក្តីស្រមៃមកប្រលងបញ្ចេញសមត្ថភាពដែលខ្លួនមាន។ ធួន ដាណុច ជាបេក្ខជនមួយរូបដែលមានសមត្ថភាពពិសេសអាចបកស្រាយជាសម្លេងមនុស្សស្រី និងមនុស្សប្រុសបានយ៉ាងល្អ ដោយគេអាចទទួលបានយេសដល់ទៅបួនពីគណៈកម្មការ ក្នុងការបញ្ចេញសមត្ថភាពច្រៀងសម្លេងមនុស្សស្រីក្នុងបទ “Sorry មួយលានដង”។ តោះទស្សនាទាំងអស់គ្នា៖

មហាជនចង់ដាច់ផ្ញារ បន្ទាប់ពីសំណួរ ១០០០ដុល្លារ សួរថាកម្ពុជាចែកផ្លូវគោកប៉ុន្មានប្រភេទ បេក្ខជនឆ្លើយថា២ប្រភេទ តែកម្មវិធីថាមាន៣ប្រភេទ

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបន្ទាប់ពី កម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia បានដាក់សំណួរទៅបេក្ខជនលោក កៅ សីហា រហូតដល់សំណួរទី៥ ដែលជាសំណួរមានរង្វាន់ជាទឹកប្រាក់ ១០០០ដុល្លារ ដោយសំណួរបានសួរថា “យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ។ យ៉ាងណាមិញជម្រើសមានដូចជា ២ប្រភេទ, ៣ប្រភេទ, ៤ប្រភេទ និង ៥ប្រភេទ។ ដោយលោក កៅ សីហា បានបានជ្រើសយក ២ប្រភេទ ផ្លូវថ្នល់ …

មិនធម្មតា អ្នកអូរាំងឪ ខ្លួនក្មេងសម្លេងចាស់ បើស្តាប់តែសំឡេងមិនដឹងថាអាយុ ១៥ឆ្នាំ ទេ

កម្មវិធីប្រឡងចម្រៀង X-Factor Cambodia វគ្គ Judge Audition បានឈានដល់សប្តាហ៍ទី៤ ជាសប្តាហ៍ចុងក្រោយ។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។ យ៉ាងណាមិញក៏មានបេក្ខជននៃកម្មវិធីប្រកួតឈ្មោះគ្រឿន ផាន់ណា​ មកពីខេត្តត្បូងឃ្មុំ អាយុ១៥ឆ្នាំ បានធ្វើការបកស្រាយបទចម្រៀង “ទោះកូនគ្មានម្តាយក៏អាចរស់បាន” ដោយបេក្ខជនរូបនេះច្រៀងបានយ៉ាងពីរោះ …

ជីវិតបេក្ខនារីរូបនេះពិតជាកម្សត់ មានការតស៊ូខ្លាំង តែគាត់នៅតែមានស្នាមញញឹម ហើយសមត្ថភាពបកស្រាយបទ “កាត់ចិត្តបែបណា” ក៏ពីរោះ

កម្មវិធីលំដាប់ពិភពលោកថ្មីមួយទៀតដែលស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបាននាំចូលមកផ្តាច់មុខគឺ X Factor Cambodia បានឈានដល់សប្តាហ៍ទី៤ សប្តាហ៍ចុងក្រោយនៃវគ្គ Judge audition ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប​ បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។ ក្នុងនោះក៏មានបេក្ខនារីឈ្មោះ លៀង ចាន់ឡា​ អាយុ១៧ឆ្នាំ មកពី កំពង់ឆ្នាំង ជាអ្នកចំការ បានឡើងមកប្រកួតបកស្រាយបទចម្រៀង …

បេក្ខនារីវ័យ១៦ឆ្នាំមកពី តាកែវ មុខមាត់គួរឲ្យស្រលាញ់ ច្រៀងបទ “នារីក្នុងសុបិនបងជាអ្នកណា” ក៏ពីរោះ

កម្មវិធី X Factor Cambodia មកដល់សប្តាហ៍ទី៤ ជាសប្តាហ៍ចុងក្រោយនៃវគ្គ Judge Audition មានបេក្ខជនជាច្រើនចូលរួមប្រកួតសមត្ថភាព និងទទួលបានការដាក់ពិន្ទុពីគណកម្មការឆ្នើមទាំងបួនដែលសុទ្ធសឹងតែជាតារាមានបទពិសោធន៍យូរឆ្នាំ​គឺ ណុប បាយ៉ារិទ្ធ, ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។ ក្នុងនោះបេក្ខនារី ឆែម រស្មី អាយុ១៦ឆ្នាំ មកពីខេត្តតាកែវ បានបកស្រាយបទ នារីក្នុងសុបិនបងជាអ្នកណា សំនៀងដើមរបស់កញ្ញា ឈិន ម៉ានិច្ច។ …

អីយ៉ាស់ បេក្ខនារីទាំង២រូបចាប់ដៃគ្នាបង្កើតក្រុម chocolate ឡើងមកប្រឡងបកស្រាយបទ “ក្រោកឈរ” ពោរពេញដោយថាមពល

កម្មវិធីលំដាប់ពិភពលោក X Factor Cambodia ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប​ បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន វគ្គ judge audition បានមកដល់សប្តាហ៍ចុងក្រោយហើយ។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។ ក្នុងនោះក៏មានបេក្ខនារីទាំង២រូបបានមកជាក្រុមឈ្មោះ chocolate ដោយអ្នកទាំង២បានចាប់ដៃគ្នាបកស្រាយបទចម្រៀង “ក្រោកឈរ” ជាបទចម្រៀងរបស់​ ឱក សុគន្ធកញ្ញា។ ដោយបេក្ខជនទាំង២បកស្រាយបទចម្រៀងបានយ៉ាងពីរោះ …