Month: August 2019

ពុកគេពុកយើង! លោកតាម្នាក់វ័យចាស់ទៅហើយ នៅឡើងដើមក្រសាំងបេះយកទៅលក់ដើម្បីចិញ្ចឹមប្រពន្ធកូន

យោងតាមគណនីហ្វេសបុកឈ្មោះ Mak Sereyoudom បានបង្ហោះរូបភាពរបស់លោកតាម្នាក់ឲ្យដឹងថា៖ ព្រោះតែជីវភាពក្រខ្សត់ លោកតាខិតខំស្វែងរកលុយដើម្បីចិញ្ចឹមកូននិងប្រពន្ធ ទោះបីជាត្រូវលំបាកយ៉ាងណាក៏ដោយ ក៏លោកតានៅតែខំប្រឹងព្យាយាម ទោះបីជាការងារនោះប្រឹងប្រែងដោយលំបាកយ៉ាងណាក៏ដោយ ពុកគេពុកខ្ញុំឃើញហើយអាណិតគាត់ណាស់។ សូមបងប្អូនជួយស៊ែររូប គាត់ផង ក្រែងមានសប្បុរសជនដែលមានចិត្តធម៌ជួយឧបត្ថម្ភ និងផ្ដល់ជំនួយដល់គាត់ សព្វថ្ងៃលោកតារស់នៅភូមិវាលល្វាង ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រភព៖ Mak Sereyoudom

តក់ស្លុតយ៉ាងណា! សល់ប៉ុន្មានខែទៀតត្រូវភ្ជាប់ពាក្យជាមួយគ្នា តែបែរជាខាងប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោធអាធ័ម

ជារឿងមួយគួរឲ្យតក់ស្លុតនិងសោកស្តាយដោយថ្មីៗនេះគូស្នេហ៍របស់តារាសម្តែង សួង ស៊ីធឿន បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់យ៉ាងអាណោធអាធ័ម។ អ្វីដែលគួរឲ្យរំជួលចិត្តនោះគឺកញ្ញា សួង ស៊ីធឿន និងគូស្នេហ៍ក៏នឹងត្រូវភ្ជាប់ពាក្យជាមួយគ្នានៅក្នុងខែវិច្ឆិកាខាងមុខនេះ ដោយតារាស្រីរូបនេះបានបង្ហោះរូបភាពព្រមទាំងសារដ៏ខ្លីថា៖ “កុំខ្លាចណាបងអូននៅជិតបង ខែ១១យេីងភ្ជាប់ពាក្យ”។ ក្រោយពីមានដំណឹងដ៏គួរឲ្យសោកស្តាយនេះ មហាជនជាច្រើននៅលើបណ្តាញសង្គមបានសម្តែងការសោកស្តាយ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ព្រមទាំងបានលើកទឹកចិត្តតារាសម្តែង សួង ស៊ីធឿន ឲ្យរឹងមាំផងដែរ។ គូស្នេហ៍របស់កញ្ញា សួង ស៊ីធឿន មានឈ្មោះ យ៉ង់ សុដារ៉ា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញ វេលាម៉ោង ១៦និង០៦នាទី នៅចំណុចខាងមុខយានដ្ឋានជាងស្រ៊ុងលើផ្លូវ១១៥ …

ម្ចាស់បទ “SHAPE OF YOU” ប្រកាសនឹងផ្អាកបង្ហាញខ្លួននៅក្នុងវិស័យចម្រៀងរយៈពេល២ឆ្នាំ ដើម្បីចំណាយពេលនៅជាមួយភរិយា និងក្រុមគ្រួសារ

អង់គ្លេស៖ តារាចម្រៀងលំដាប់ពិភពលោក Ed Sheeran នឹងផ្អាកគ្រប់សកម្មភាពក្នុងវិស័យចម្រៀង ដោយថ្មីៗនេះតារាប្រុសរូបនេះបានប្រកាសថាលោកនឹងសម្រាកពីការងារសិល្បៈរយៈពេល២ឆ្នាំ ដើម្បីចំណាយពេលជាមួយនឹងគ្រួសារ និងភរិយា នាង Cherry Seaborn ដែលបានរៀបការជាមួយគ្នាកាលពីចុងឆ្នាំ២០១៨។ Ed Sheeran បានធ្វើការប្រកាសកាលពីថ្ងៃចន្ទ នៅក្នុងការប្រគុំតន្រ្តីចុងក្រោយលោកនៅ Chantry Park។ ជាមួយនឹងការប្រកាសនេះធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងសង្ឃឹមថាតារាប្រុសរូបនេះនឹងទទួលបានភាពស្ងប់ស្ងាត់ និងដំណើរកម្សាន្តលំហែកាយជាមួយនឹងភរិយា ព្រមទាំងក្រុមគ្រួសារដែលលោកគួរតែទទួលបានបន្ទាប់ពីលោកបានដើរច្រៀងខនសឺតសឹងតែទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០១៧ សរុបទាំងអស់គឺលោកសម្តែងបានប្រហែលជាជាង ២០០កន្លែង។ គួររំលឹកថាការសម្តែងខនសឺត Divide tour របស់លោកសឹងតែទូទាំងពិភពលោកនេះរកចំណូលបានច្រើនជាង ៧៧៥,៦ …

ត្រៀមៗ អ្នកសៀមរាប! The Mask Singer Cambodia ចាប់ផ្តើមចេញប្រតិ្តបត្តិការណ៍ហើយ

កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ ទស្សនិកជនមួយចំនួនប្រហែលជាបានទស្សនាខ្លះហើយតាមបណ្តាប្រទេសជាច្រើនដែលផលិតកម្មវិធីនេះ ហើយពេលនេះនឹងកាន់តែរំជើបរំជួលជាមួយការផលិតជារបស់កម្ពុជាដោយស្ថានីយទូរទស្សន៍មាន បទពិសោធន៍ជោគជាំខាងផលិតកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនកន្លងមកគឺ ហង្សមាស HDTV ។ បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំ ផលិតកម្មរស្មីហង្សមាស ។ បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាច រកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និង នៅតាមហាងលក់ទូរស័ព្ទ OPPO …

ខ្សែភាពយន្ត “ច្រកចេញ ឬ EXIT” សម្តែងដោយតួល្បីៗ ពិតជាល្អមើល ធ្វើឲ្យអ្នកទស្សនារំភើប បុកពោះ ជាមួយនឹងការរត់គេចពីឧស្ម័នពុល

ទីបំផុតខ្សែភាពយន្តរឿង “ច្រកចេញ ឬ EXIT” បានមកដល់រោងភាពយន្តលេជេនហើយ ខ្សែភាពយន្តខ្នាតធំនេះមានការចូលរួមសម្តែងពីសំណាក់តួសម្តែងល្បីៗប្រចាំប្រទេសដូចជាលោក Jo Jung-suk និងសមាជិកក្រុមចម្រៀងកូរ៉េ SNSD កញ្ញា Yoona។ សាច់រឿងបាននិយាយពីបុរសបរាជ័យឈ្មោះ Yong Nam ដែលកាលពីនៅរៀន Yong Nam គឺជាកីឡាករ ឡើងភ្នំ​ ដ៏ពូកែម្នាក់ ប៉ុន្តែក្រោយពេលដែលបញ្ចប់ការសិក្សាបុរសរូបនេះគឺមិនសំណាងល្អឡើយ ដាក់ពាក្យធ្វើការនៅទីណា រាប់ឆ្នាំក៏គ្មានក្រុមហ៊ុនណាទទួល។ លុះមានពេលមួយក្នុងពិធីខួបកំណើតម្តាយរបស់គាត់គំរប់ខួប៧០ឆ្នាំ ក៏មានការរៀបចំពិធីនៅសណ្ឋាគារមួយដែលកន្លែងដែល Eui Ju ធ្លាប់ជាក្រាស់របស់គាត់ធ្វើការ។ …

មោទកភាពជាតិណាស់! ធុច សាឡិក និង ហុង ភារិន កូនខ្មែរពីររូបដែលមានសមត្ថភាពពិសេស និងខួរក្បាលវៃឆ្លាត ដែលធ្វើឲ្យបរទេសកោតសរសើរពីធនធានមនុស្សកម្ពុជា

ថ្មីៗនេះ កូនខ្មែរចំនួនពីររូបបានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ដោយបានលើកស្ទួយមុខមាត់កម្ពុជាឲ្យពិភពលោកបានស្គាល់ថា ជនជាតិខ្មែរក៏មានអ្នកដែលវៃឆ្លាត ហើយពូកែមិនចាញ់សាសន៍ដទៃដូចគ្នា។ កូនខ្មែរចំនួនពីររូបនេះគឺសុទ្ធសឹងតែមានសមត្ថភាពពិសេស និងទេពកោសល្យប្លែកៗពីគ្នា នោះគឺប្អូនប្រុស ធុច សាឡិក និង និស្សិតអាហាររូបករណ៍ខ្មែរនៅឯប្រទេសថៃ ហុង ភារិន។ ធុធ សាឡិក បានធ្វើឲ្យមហាជនទទួលស្គាល់នូវសមត្ថភាពដ៏ឈ្លាសវៃ ដែលអាចនិយាយ និងបកស្រាយចម្រៀងបានច្រើនភាសារបស់គេ។ លើសពីនេះគេបានទទួលការឧបត្ថម្ភឲ្យសិក្សានៅឯប្រទេសចិន ថែមទាំងមានវត្តមានបង្ហាញខ្លួនចូលក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ចិន ដោយសាឡិក បានបង្ហាញសមត្ថភាពនិយាយច្រើនភាសា និងបកស្រាយបទចម្រៀង ជាពិសេសក្នុងកម្មវិធីនោះក៏មានវត្តមានរបស់នារីជនជាតិម៉ាឡេស៊ី ដែលនាំឲ្យជីវិតសាលិកផ្លាស់ប្តូរផងដែរ។ ដោយឡែកនិស្សិតអាហាររូបករណ៍ខ្មែរនៅឯប្រទេសថៃ ហុង ភារិន …

និស្សិតអាហាររូបករណ៍ខ្មែរ ហុង ភារិន បង្ហោះសារអរគុណដល់ក្រុមគ្រួសារលោក ស៊ុក សុភា ជាមួយបងប្អូនខ្មែរដែលបានលើកទឹកចិត្ត និងឧបត្ថម្ភជាថវិកាដល់រូបលោក

ស្របពេលដែលនិស្សិតអាហារូបករណ៍ខ្មែរ ហុង ភារិន កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពេញបណ្តាញសង្គម ក្រោយពេលដែលគេបានបង្ហាញខ្លួនបង្ហាញសមត្ថភាពពិសេសក្នុងកម្មវិធីថៃ SUPER 100 មហាជនជាច្រើនបានប្រកាសចូលរួមចង់ផ្តល់ជាថវិកាឧបត្ថម្ភដើម្បីជួយសម្រាលបន្ទុក ព្រមទាំងផ្គត់ផ្គង់ការសិក្សាផងដែរ។ មុននេះបន្តិចនិស្សិតរូបនេះបានបង្ហោះសារថ្លែងអំណរគុណនៅក្នុងបណ្តាញសង្គមថា៖ «ខ្ញុំបាទឈ្មោះ ហុង ភារិន សូមអរគុណចំពោះបងស្រី Sarina Lucky Luy និងស្វាមីដែលរស់នៅប្រទេសអូស្រ្តាលី ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅក្នុងស្រុក និងក្រៅស្រុកទាំងអស់ដែលបានចូលរួមលើកទឹកចិត្តដល់ខ្ញុំបាទនូវថវិកាចំនួន 1,360$ ហើយខ្ញុំបាទក៏សូមអរគុណនូវទឹកចិត្តបងប្អូនខ្មែរទាំងអស់ដែលបានគាំទ្ររូបខ្ញុំបាទផងដែរ។ ខ្ញុំបាទសូមជូនពរ បងស្រី និងស្វាមីព្រមទាំងបងប្អូនខ្មែរទាំងអស់ឲ្យជួបតែសេចក្តីសុខនិងរកទទួលទានមានបានគ្រប់ៗគ្នា សូមអរគុណ»។ យើងក៏សង្កេតឃើញមានការឆ្លើយតបទៅវិញពីអ្នកនាង សារីណា …

តារាសម្តែងស្រី អ៉ឹង និមល Lives វីដេអូធ្វើការបកស្រាយភ្លាមៗក្រោយមានរឿងរ៉ាវនាងបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយមានការបង្ហោះសារបំភ្លើស

កាលពីវេលាម៉ោង១២ ឆ្លងអធ្រាត្រ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ មានរឿងគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយតារាសម្តែងស្រី អ៉ឹង និមល ដែលជាប្អូនស្រីបង្កើតរបស់លោក អ៉ឹង រដ្ឋា ហៅ ទុយ ដោយមានគណនីហ្វេសប៊ុកឈ្មោះថា May Titthara បានបង្ហោះថា៖ «នៅវេលាម៉ោងប្រមាណជាង១២ កណ្តាលអធ្រាត្រយប់មិញ ស្រាប់តែឮសំឡេងលាន់ប្រាវដូចរន្ទះ។ រថយន្តរបស់អ្នកជិតខាងជាប់ផ្ទះខ្ញុំ បានខ្ទាតមកបុករបងផ្ទះខ្ញុំ បណ្តាលអោយបាក់របងរៀបផ្ទាល់ដី។ ចំណែករថយន្តបង្ក ម៉ាកហាយលែនដឺ ត្រូវបានផ្ទុះពោងសុវត្ថិភាពជាប់គាំងទៅមុខលែងរួច។ ហេតុការណ៍នេះបង្កឡើងដោយកញ្ញា អ៉ឹង និមល …