Month: September 2019

សុខ ស្រីនាង រីករាយដែលបានជួបម្ចាស់ផលិតកម្ម KH ក្រោយបែកគ្នាជិត ១០ឆ្នាំ

កាលពីម្សិលមិញនេះអ្នកនាង សុខ ស្រីនាង ដែលធ្លាប់ជ្រកក្នុងផលិតកម្ម KH ក៏បានបង្ហាញការភ្ញាក់ផ្អើល ដោយសឹងតែមិនជឿថា ម្ចាស់ផលិតកម្ម KH ជាអ្នកមានគុណដែលផ្តល់កន្លែងឲ្យច្រៀងស្រាប់តែមកបង្កើតអាជីវកម្មនៅតាមដងផ្លូវ។ ដោយ សុខ ស្រីនាង បានសរសេររៀបរាប់ថា៖ “តេីវាជារឿងពិតឫយ៉ាងណា?? ខ្ញុំសឹងតែមិនជឿ​ my boss ខ្ញុំមិនដែលភ្លេចទេ​ ថាគាត់​ (ហ៊ាគឹមហេងហេីយនឹងភរិយា)​ គឺជាអ្នកមានគុណដំបូង​ ដែលបានផ្តល់​កន្លែងអោយខ្ញុំបានច្រៀង​ បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បេីគ្មានពួកគាត់ក៏ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងខ្ញុំដែរ​ ខ្ញុំចង់ជួបគាត់ណាស់​ ហ៊ា….!!! សង្ឃឹមបានជួបហ៊ាឆាប់ៗនេះ…RespectMyboss KHpromotion”។ …

ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​​ ២៤កៅអី​ និង​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​ ត្រូវ​បានដោះស្រាយបញ្ចប់ហេីយ ដោយ​ម្ចាស់រថយន្ត​ស្ព័រ​ មិនទាមទារសំណងអ្វីទាំងអស់​​ ដោយគ្រាន់តែឲ្យ “សុំទោស”

មុននេះបន្តិចលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងថា៖ មន្ត្រី​នគរបាល​ចរាចររាជធានី​ បានអោយដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទេសចរណ៍​ ២៤កៅអី​ និង​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​ នៅរង្វង់មូលគួចកាណុង​ ត្រូវ​បានដោះស្រាយបញ្ចប់ហេីយ​ ដោយ​ម្ចាស់រថយន្ត​ស្ព័រ​ មិនទាមទារសំណងអ្វីទាំងអស់​ដោយគ្រាន់តែអោយ​ អ្នកបេីកបររថយន្ត​ទេសចរណ៍​ សុំទោស​តែប៉ុណ្ណោះ​ ។ សូមកោតសរសេីរម្ចាស់រថយន្តស្ព័រ​ ដែលមានសប្បុរសធម៌យោគយល់ដល់អ្នកខ្វះខាត​ ។ គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចរង្វង់មូល-កួចកាណុង(ស្ពានជ្រោយចង្វារ) រវាងរថយន្តទំនើបម៉ាក McLaren 720s មានស្លាកលេខភ្នំពេញ 2AW-0720 ជាមួយនឹងរថយន្ត …

លោកឧកញ៉ា ឌួង ឆាយ នាំក្រុមការងារនាំយកបច្ច័យ និងគ្រឿងបរិភោគ ប្រគេនលោកតាជរាពិការដែលមានជន្មាយុ ៩៦ព្រះវស្សា គង់នៅវត្តព្រៃសំណាង ស្រុកដងទង់ ខេត្តកំពត

ស្របពេលដែលរដូវភ្ជុំបិណ្ឌចូលដល់ មនុស្សម្នាគ្រប់រូបតែងនាំគ្នាធ្វើបុណ្យ ទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃនោះ លោកឧកញ៉ា ឌួង ឆាយ ក៏បានដឹកនាំក្រុមការងារ ដើម្បីជួយផ្តល់នូវគ្រឿងបរិភោគតាមទីវត្តអារាមដែលខ្សត់ខ្សោយចង្ហាន់ និងខ្វះខាតដូចគ្នា។ ដោយយោងតាមប្រភពទំព័រផ្លូវការរបស់គាត់បានរៀបរាប់ឲ្យដឹងថា៖ «ថ្ងៃនេះក្រុមការងារបាននាំយកនូវ រទេះ គ្រឿងឧបភោគបរិភោគ និង បច្ច័យមួយចំនួនប្រគេនដល់លោកតាជរាពិការដែលមានជន្មាយុ ៩៦ព្រះវស្សា គង់នៅវត្តព្រៃសំណាង ស្រុកដងទង់ ខេត្តកំពត។ ខ្ញុំបាទសូមគោរពឧទ្ទិសកុសល្យផលបុណ្យ និង ជូនពរដល់លោកតា និង ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមឱ្យជួបតែសុភមង្គល សុខភាពល្អ និងរីករាយគ្រប់ក្រុមគ្រួសារ ជាពិសេសពេលធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពជានិច្ច»៕

សាន ផានិត ថាមិនត្រឹមតែម្ចាស់ផលិតកម្ម KH ធ្លាក់ខ្លួននោះទេ សូម្បីអតីតម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ ក៏ធ្លាក់ខ្លួនលក់បាញ់ឆេវដែរ

សាន ផានិត តារាចម្រៀងប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលពីជំនាន់ឆ្នាំ២០០០ ដោយមហាជន និងប្រិយមិត្តភាគច្រើនបានស្គាល់រូបគាត់ថាជាតារាចំរៀងប្រុសមួយរូបដែលចូលចិត្តលេងស្ទាយសក់ត្រងោល និងជាម្ចាស់បទ “ជាប់រវល់”, “ទូរស័ព្ទប្រាប់ផង” ព្រមជាមួយបទល្បីៗជាច្រើនទៀត ទាំងបទជាភាសាខ្មែរ និងបរទេស។ តារាចម្រៀងប្រុសរូបនេះគឺត្រូវបានគេស្គាល់ថាត្រូវបានចល័តជាច្រើនផលិតកម្ម ពីមួយទៅមួយដែលក្នុងនោះមានដូចជាផលិតកម្ម រស្មីស្ទឹងសង្កែ, ផលិតកម្ម KH Promotion, និង ផលិតកម្ម យូធូ ជាដើម។ ស្រាប់តែថ្មីៗនេះលេចឮដំណឹងថាលោក គីម ហេង អតីតម្ចាស់ផលិតកម្ម KH បែរជាធ្លាក់ខ្លួនលក់ទឹកសុទ្ធ និងធ្វើចំការយ៉ាងសាមញ្ញ ក្រោយអាជីវកម្មបទចម្រៀងបានបិទទ្វារ …

ឈិន ម៉ានិច្ច មិនពេញចិត្តចំពោះក្រុមតន្ត្រីសម័យមួយ ដែលឲ្យនារី ៣រូប រាំរែកនៅលើឆាក ហើយស្លៀកពាក់មិនសមរម្យ លេចលើលេចក្រោម

តារាចម្រៀង ឈិន ម៉ានិច្ច បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះរូបភាព២សន្លឹក ដែលបង្ហាញស្ត្រី៣នាក់ ដែលអាចជាអ្នករាំនៅក្នុងក្រុមតន្រ្តីអកកេស បានរាំរែកនៅលើឆាកហើយស្លៀកពាក់ស៊ិចស៊ីនៅក្នុងកម្មវិធីមួយ ដោយមិនត្រូវបានដឹងថាជាកម្មវិធីអ្វី និងនៅខេត្តក្រុងណាឡើយ។ ការបញ្ចេញមតិមិនពេញចិត្តបែបនេះដោយសារតែ ឈិន ម៉ានិច្ច យល់ឃើញថាទិដ្ឋភាពបែបនេះអាចជះឥទ្ធិពលមកលើអ្នកសិល្បៈដទៃទៀត ។ ដោយតារាចម្រៀងរូបនេះបានសរសេររៀបរាប់ថា ៖ “មុននឹងនាងខ្ញុំផុសរូបនេះ នាងខ្ញុំសុំអនុញ្ញាតិពីម្ចាស់រូបផង នាងខ្ញុំមើលហើយក៏មានអារម្មណ៍ថាពិបាកភ្នែក គឺដោយសារតែនាងខ្ញុំយល់ថារូបភាពនេះវាប៉ះពាល់ដល់អ្នកសិល្បៈដែលគេល្អៗ ណាមួយនាងខ្ញុំក៏មានក្រុមតន្ត្រីសម័យដែរ តែនាងខ្ញុំមិនបានអោយកូនចៅធ្វើបែបនេះដើម្បីអោយគេជួលច្រើនទេ។ ហឺម! ខ្ញុំដឹងថាលុយវាសំខាន់តែមិនគួរធ្វើចឹងទេ សូមទោសរូបភាពនេះបានមកពីគេដែរ”។ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?

ក្រុមយុវជន យុវនារី ជាច្រើនរូបបានមកប្រមូលផ្តុំជួបជុំគ្នានៅទីធ្លាសួនវត្តបទុម ដើម្បីចូលរួមកម្មវិធី “ទិវាពិភពលោកស្អាត” គ្មានសំរាម

ថ្មីនេះ ក្រសួងទេសចរណ៍ បានរៀបចំសហការជាមួយអង្គការ Let Do It រៀបចំកម្មវិធី “ទិវាពិភពលោកស្អាត” គ្មានសំរាម ដោយអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមសម្អាតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ ក្នុងនោះគឺសង្កេតឃើញថាក្រុម យុវជនសំរាម ក៏បានអំពាវនាវឲ្យមានការចូលរួមដូចគ្នា ព្រោះតែកម្មវិធីមួយនេះគឺធ្វើឡើងនៅប្រទេសជាង ១៥០ប្រទេស ជុំវិញពិភពលោក និងជាប្រវត្តិសាស្ត្រនៃការរើសសំរាមធំបំផុតប្រចាំឆ្នាំ។ មកដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ព្រឹកមិញនេះ យើងសង្កេតឃើញថាមានក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកចូលរួម និងជួបជុំគ្នានៅទីធ្លាសួនវត្តបទុម ដើម្បីបែងចែកទីតាំង និងគោលដៅដើម្បីរើសសំរាម។ យ៉ាងណាមិញប្រសិនបើអ្នកមមិនបានចូលរួមនៅទីតាំង …

ផ្អែមល្ហែមយ៉ាងនេះ! តារាសម្តែងវ័យក្មេង ជូលី បង្ហាញមុខមាត់គូស្នេហ៍ ថែមទាំងគ្រួសារទាំងសងខាងដឹងឮទៀតផង

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយតារាសម្តែងវ័យក្មេងឈ្មោះ ជា វណ្ណពុទ្ធាលី ឈ្មោះក្នុងសិល្បៈ ជូលី ដែលមហាជនជាច្រើនបានស្គាល់ក្នុងរឿង “ពស់កេងកង” របស់ស្ថានីយទូរទស្សន៍ PNN បានបង្ហាញមុខមាត់គូស្នេហ៍របស់ខ្លួនដែលជាតារាពន្លកថ្មីឈ្មោះ ជៀក ជុងយាន ។ ដោយអ្នកទាំងពីរបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមយ៉ាងផ្អែមល្ហែម ជាពិសេសតារាវ័យក្មេង ជៀក ជុងយាន មានគណនីហ្វេសប៊ុក​ Cheak Jung Yean បានបង្ហោះសារយ៉ាងដូច្នេះថា៖ “យេីងស្រលាញ់គ្នា មានគ្រួសារទាំងសងខាងដឹងលឺ ស្រលាញ់អូនរហូតបងសន្យាអត់ធ្វេីអោយអូនយំ បងមេីលថែអូនហូត យេីងមិនឈ្លោះគ្នា​ ហេីយក៏មិនមានថ្ងៃបែកគ្នាទេ”។ ចំណែក …

ឆេង ប្រសិទ្ធ បោះជំហានចូលប្រឡូកក្នុងវិស័យសម្តែងខ្សែភាពយន្ត! ចូលសម្តែងភ្លាម ត្រូវអ្នកដឹកនាំរឿងសរសើរមិនដាច់ពីមាត់នោះឡើយ ថាទេពកោសល្យពិតជាល្អណាស់

ឆេង ប្រសិទ្ធ អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី២ ដែលមានរូបរាង និងមុខមាត់ស្រស់សង្ហាប្រៀបដូចជាកូនកូរ៉េ។ តារាវ័យក្មេងរូបនេះហាក់មានទីផ្សារសិល្បៈជាខ្លាំង ដោយមានការទាក់ទងចេញសម្តែងជាញឹកញាប់ ទាំងការចេញច្រៀងតាមខនសឺត ការថតស្ពតពាណិជ្ជកម្ម ព្រមទាំងចម្រៀងកាយវិការផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ថ្មីៗនេះទទួលបានដំណឹងថាតារាប្រុសវ័យក្មេង ឆេង ប្រសិទ្ធ កំពុងបោះជំហានចាប់អាជីពថ្មីមួយទៀត នោះគឺប្រឡូកក្នុងវិស័យសម្តែងខ្សែភាពយន្ត។ ដោយយោងតាមពាក្យសរសេរកោតសរសើរនៅលើបណ្តាញសង្គមពីសំណាក់អ្នកដឹកនាំលោក ជុំ សំអង​បានរៀបរាប់ថា៖ «កុមារា​ ឆេង​ ប្រសិទ្ធ​ អាយុ​ ៨ឆ្នាំ​ …