Month: October 2019

មុននេះបន្តិច អនាគតឪពុកក្មេករបស់កញ្ញា ពេជ្រ សូលីកា បានបង្ហោះពាក្យក្នុងចិត្តទៅកាន់អនាគតកូនប្រសារថា…

កាលពីព្រឹកថ្ងៃទី ២៥ ខែតុលា កន្លងទៅថ្មីៗនេះ គេសង្កេតឃើញ កញ្ញាពេជ្រ សូលីកា តារាចម្រៀង និងជាសម្តែង ដែលកំពុងទទួលបានការគាំទ្រខ្លាំងក្រោយពីវិលត្រលប់ចូលសិល្បៈវិញក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ស្ថិតនៅក្នុងឈុតបុរាណយ៉ាងស្រស់ស្អាតជាមួយនឹងគូស្នេហ៍រូបស្រស់សង្ហា ដោយអ្នកទាំង២បានបំពាក់ចិញ្ចៀន ភ្ជាប់ពាក្យតាមប្រពៃណី ដោយមានការចូលរួមដឹងឮ និងអបអរសាទរពីសំណាក់ចាស់ទុំទាំងសងខាង សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធ។ មុននេះបន្តិចអនាគតឪពុកក្មេករបស់កញ្ញាពេជ្រ សូលីកា ដែលបានបង្ហោះនៅក្នុងហ្វេសបុករបស់គាត់ជាភាសាអង់គ្លេសថា ៖ “As Khim Han’s father I would like to …

រឿងថៃបែបកំប្លែង “លោកក្មួយកំពូលឌឺ” មើលហើយធានាសើចជាប់ថ្គាម

“លោកក្មួយកំពូលឌឺ” សាច់រឿងរៀបរាប់ពីស្នេហាមួយដែលគ្មានអ្នកណានឹកស្មានដល់ ថាទីបំផុតក្មួយក្បាលខូចកំពូលឌឺក៏ចេះខូចចិត្ត។ តួស្រីជា មនុស្សស្រីចូលចិត្តអានសៀវភៅស្នេហាស្រមើលស្រម៉ៃរហូតដល់ធ្វើឲ្យខ្លួនឯងស្រម៉ៃតាមរឿងដែលអាន ថាថ្ងៃណាមួយនឹងមានមនុស្សម្នាក់ដូចទេវបុត្រក្នុងរឿងមានពិតក្នុងជីវិតពិត តែចុងក្រោយនាងក៏ដឹងថា ជីវិតពិតវាមិនដូចសាច់រឿងដែលនាងតែងអាននោះទេ។ អាឌឺ ជាក្មួយប្រុសក្បាលឌឺ មុខឌឺ ចរិកឌឺ តែគួរឲ្យស្រលាញ់ មុខគ្រមិចគ្រមើម ដែលតែងធ្វើបាបគ្រប់គ្នាដែលមកញ៉ែមីងរបស់គេ ថែមទាំងពូកែរៀបផែនការមិនសូវល្អថែមទៀតផង។ អ្នកណាទៅស្មានដល់ថា អនុស្សាវរីយ៍ពីការធំឡើងជាមួយមីងធ្វើឲ្យវាក្លាយជាមនោសញ្ចេតនាមួយដែលគ្រប់គ្នាស្មានមិនដល់។ អាឌឺ មានក្បាច់ច្រើនណាស់ក្នុងរឿង “លោកក្មួយកំពូលឌឺ” ដែលធ្វើឲ្យអ្នកទស្សនាសើច រហូតអាចជាប់ថ្គាម ដោយសារចរិកក្មួយឌឺម្នាក់នេះ។ មិនទាន់អស់នៅឡើយ អាឌឺ មិនបានធ្វើឲ្យទស្សនិកជនសើចម្នាក់ឯងនោះទេ ក្រឡេកទៅមើលម្នាក់ប្រុសសក់វែងជាងគេបន្តិចទៅ ម្នាក់នោះហើយដែលនឹងធ្វើឲ្យលោកអ្នកសើចរឹងពោះព្រោះរោមក្លៀក …

គួរឲ្យគោរពមែន! គ្រាន់តែដឹងដំណឹងភ្លើងឆេះភ្លាម ឯកឧត្តម គួច ចំរើន ចុះទៅជួយអន្ដរាគមន៍នៅកន្លែងកើតហេតុភ្លែត

ក្រុងព្រះសីហនុ- មន្ត្រីថ្លែងថា អគ្គិភយ័ដែលឆេះតូបលក់ដូរនៅចន្លោះខាងក្រោយផ្សារលើនិងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន)ក្នុងសង្កាត់លេខ៤ បានរលត់វិញហើយនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃ៣១តុលា២០១៩នេះ ក្រោយឆាបឆេះរយៈពេលជាង១ម៉ោង។ សេចក្តីរាយការណ៍ជាបណ្តោះអាសន្នពីសមត្ថកិច្ចមូលដ្ឋានអោយដឹងថា មានតូបលក់ផ្លែឈើនិងតូបលក់ទំនិញផ្សេងៗនៅក្បែរគ្នាច្រើនតូប ត្រូវអគ្គិភយ័ឆេះបំផ្លាញ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថាមិនរាលដាលឆេះដល់លំនៅដ្ឋានពលរដ្ឋក្បែរផ្សារឡើយ ។ ទោះជាយ៉ាងនេះក្តីអជ្ញាធរនៅមិនទាន់មានរបាយការណ៍ពីដើមហេតុនាំអោយមានអគ្គិភយ័ , ចំនួនតូបលក់ដូរដែលឆេះខូចខាតនិងទំហំនៃការខូចខាតពីមហន្តរាយនៃអគ្គិភយ័នេះនៅឡើយ ដោយកំពុងស្រង់ស្ថិតិ។ សូមបញ្ជាក់ថា ករណីតូបលក់ដូរដែលអគ្គិភយ័ឆេះបំផ្លាញនេះ មិនស្ថិតនៅក្នុងផ្សារលើទេ គឺជាតូបលក់ដូរតាមផ្លូវចន្លោះពីក្រោយផ្សារលើទៅផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន) ។ ក្រោយមានអគ្គិភយ័កើតឡើង កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក ព្រមទាំង ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ …

ទីបំផុត! លោក ប៉ែន ចំរុង ប្រកាសថ្ងៃចូលរោងការជាមួយអនាគតភរិយាហើយ

លោក ប៉ែន ចំរ៉ុង ហាក់កាក់កបយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈទាំងការសម្តែង ការធ្វើពិធីករ និងកាត់សក់ក្នុងពិធីមង្គលការផងដែរ។ ក្រៅពីកាក់កបនៅក្នុងអាជីព ចំពោះជីវិតស្នេហារបស់លោកវិញក៏ដំណើរទៅមុខយ៉ាងរលូនផងដែរ។ បន្ទាប់ពីបង្ហោះរូបភាព Pre-wedding យ៉ាងផ្អែមល្អែមជាមួយអនាគតភរិយារួចមក កាលពីពេលថ្មីៗនេះ លោក ប៉ែន ចំរ៉ុង ក៏បានបង្ហើបប្រាប់ពីថ្ងៃចូលរោងការផងដែរ។ បើតាមរយៈរូបភាព ដែលលោកបានបង្ហោះនៅក្នុងបណ្តាញសង្គមបានឲ្យដឹងថា លោក ប៉ែន ចំរ៉ុង និងភរិយា នឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលប្រារព្ធធ្វើឡើងនៅវិមានពិភពថ្មី សែនសុខ ហើយគេរំពឹងថានឹងមានមិត្តភក្តិសិល្បករ …

តារាថៃចំនួន ៥៨ រូបចូលរួមផ្សព្វផ្សាយកម្មវិធី “Everyday Say No To Plastic Bags” ដើម្បីលុបបំបាត់ និងកាត់បន្ថយការប្រើប្រាស់កាកសំណល់ផ្លាស្ទិក

ថៃ៖ ស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភពីបញ្ហាកាកសំណល់ផ្លាស្ទិក និងការបំផ្លាញបរិស្ថាន យើងសង្កេតឃើញថាកម្មវិធីចូលរួមជួយសង្គមជាច្រើនបានកើតមានឡើង ដូចជាការដាំដើមឈើ ការស្ម័គ្រចិត្តចូលរួមរើសសំរាម កម្មវិធីថ្ងៃនៃបរិស្ថាន និងកម្មវិធីជាច្រើនទៀតដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ជាមួយនឹងសំរាមផ្លាស្ទិក។ ថ្មីៗនេះតារាថៃចំនួន៥៨រូប បានស្ម័គ្រចិត្តចូលរួមកម្មវិធីមួយដែលមានឈ្មោះថា “Everyday Say No To Plastic Bags” ដើម្បីកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់កាកសំណល់ផ្លាស្ទិក។ ដោយការចូលរួមរបស់ក្រុមតារាចំនួន៥៨រូបនេះ គឺមានការថតរូបដោយរុំខ្លួនឯងជាមួយផ្លាស្ទិក និងដើរតួជាសត្វ ឬរុក្ខជាតិដែលត្រូវបំពុលដោយកាកសំណល់ទាំងនោះ។ ខាងក្រោមនេះគឺជារូបភាពរបស់តារាមួយចំនួនដែលយើងបានដកស្រង់មក៖ អត្ថបទ៖ មេសា

ថៃត្រៀមសម្ពោធរូបព្រះពុទ្ធបដិមាធំបំផុត នៅចំកណ្តាលក្រុងបាងកកនាខែវិច្ឆិកាខាងមុខនេះ

ថៃ៖ កាលពីថ្មីៗនេះប្រទេសថៃ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាពិសេសចំពោះពុទ្ធសាសនិក ក្រោយពីខ្លួនបានបញ្ចេញគម្រោងធ្វើរូបព្រះពុទ្ធបដិមាធំបំផុតប្រចាំប្រទេសថៃ នៅចំចំណុចកណ្តាលទីក្រុងបាងកក។ រូបព្រះពុទ្ធបដិមាធំបំផុតប្រចាំប្រទេសថៃមួយនេះត្រូវបានកសាងដោយ វត្តប៉ាកណាំផាស៊ីចារើន ដោយប្រៀបស្មើនឹងអគារ២០ជាន់ ទទឹងមានទំហំដល់ទៅ៤០ម៉ែត្រ ហើយមានកម្ពស់ខ្ពស់បំផុត ៦៩ម៉ែត្រ ស្ថិតនៅចំចំណុចកណ្តាលក្រុងបាងកក ប្រទេសថៃ។ មកទល់ពេលនេះរូបព្រះបដិមាមួយនេះបានធ្វើបានចំនួន៩៩% ហើយ ដោយត្រៀមនឹងដាក់សម្ពោធឲ្យប្រជាពលរដ្ឋ និងពុទ្ធសាសនិក ចូលរួមទស្សនា និងចូលរួមធ្វើបុណ្យជាមួយគ្នានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕ អត្ថបទ៖ មេសា

អ្នកនាងពេជ្រ សោភា “នៅអោយស្ងៀម ចិត្តត្រូវធ្ងន់ កុំតបត ទោះជាគេជេររឺដៀលអ្នកច្រើនយ៉ាងណាក៏ដោយ អ្នកកាន់តែស្ងៀម គេកាន់តែឈឺ អ្នកកាន់តែត្រជាក់ គេកាន់តែក្តៅ នៅទីបំផុតគេទេជាអ្នកដុតខ្លួនឯងអោយដោយខ្លួនឯង ព្រោះយើងមិនបានតបត”

តារាចម្រៀងដែលមានប្រជាប្រិយភាពរបស់ផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបថតមួយសន្លឹក និងបានរៀបរាប់ពីការមិនតបត ទោះបីជាគេជេរ ឬដៀល ត្រូវនៅអោយស្ងៀម ចិត្តត្រូវធ្ងន់ កុំតបត នោះកាន់តែឈឺ។ សាររបស់អ្នកនាងពេជ្រ សោភា មានអ្នកគាំទ្រជាច្រើន មានការ Like និង Share ច្រើនផងដែរ។ ខាងក្រោមនេះជាសាររបស់គាត់៖ ៉នៅអោយស្ងៀម ចិត្តត្រូវធ្ងន់ កុំតបត ទោះជាគេជេររឺដៀលអ្នកច្រើនយ៉ាងណាក៏ដោយ អ្នកត្រូវចាំថាភាពមិនតបតគឺឈ្នះដោយមិនបាច់ខំ អ្នកកាន់តែស្ងៀម គេកាន់តែឈឺ អ្នកកាន់តែត្រជាក់ …

បុរស៦នាក់ ត្រូវបានប៉ូលិសធ្វើការសាកសួរជុំវិញករណីបាត់ខ្លួនភ្ញៀវទេសចរណ៍ម្នាក់នៅលើកោះរ៉ុង

រហូតមកទល់ពេលនេះគេនៅមិនទាន់រកឃើញភ្ញៀវទេសចរណ៍បរទេស ដែលបានបាត់ខ្លួននៅក្នុងលើកោះរ៉ុងនៃប្រទេសកម្ពុជានៅឡើយទេ យ៉ាងណាក្តីដំណើរការនៃការស្វែងរកបានឈានទៅមុខមួយកម្រិតដោយពេលនេះ ប៉ូលិសបានហៅមនុស្សប្រុសចំនួន៦នាក់មកធ្វើការសាកសួរព័ត៌មានមួយចំនួន។ បុរសទាំង៦នាក់ ដែលត្រូវបានប៉ូលិសធ្វើការសាកសួរនេះគឺជាបុគ្គលិកនៅក្នុងភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នៅលើកោះរ៉ុង ដែលជាកន្លែងកើតហេតុនោះផ្ទាល់តែម្តង។  សូមរម្លឹកជូនថា កញ្ញា Amelia Bambridge អាយុ ២១ ឆ្នាំ  មកពីប្រទេសអង់គ្លេស បានបាត់ខ្លួននៅលើកោះរ៉ុង ក្រោយពីនាងបានបង្ហាញខ្លួនចុងក្រោយនៅក្នុងពីធីជប់លៀងនៅលើឆ្នេរសមុទ្រជាមួយនឹងភ្ញៀវទេសចរណ៍ជាច្រើននាក់ផ្សេងទៀត។ ក្រោយការបាត់ខ្លួនរបស់នាង គេបានរកឃើញកាតាបស្ពាយ កាបូបដៃ កាតឥណទាន  និងទូរស័ព្ទរបស់នាងលើឆ្នេរសមុទ្រ ខណៈលិខិតឆ្លងដែនរបស់នាងត្រូវបានគេរកឃើញនៅឯសណ្ឋាគារដែលនាងស្នាក់នៅ។ គេនៅមិនទាន់ដឹងច្បាស់ថា តើរូបនាងត្រូវលង់ទឹក វង្វេងនៅក្នុងព្រៃ ឬត្រូវគេសម្លាប់នោះទេ …