ប្លែកទៀតហើយ! ខាងក្រោមគេដាក់បំរាមហាមចោលសំរាម មានអីគាត់យកថង់សំរាមទម្លាក់ពីលើផ្ទះវិញ

បញ្ហា​សំរាម​នៅ​តាម​ទី​សាធារណៈនៅតែជាបញ្ហា ហើយដំណោះស្រាយក៏នៅតែពុំមានប្រសិទ្ធិភាពដោយការអនុវត្តច្បាប់ធូររលុង ហើយជាពិសេសប្រជាពលរដ្ឋមួយចំនួននៅបន្តចោលសំរាមពាសវាលពាសកាលដោយមិនគោរពផ្លាកសញ្ញាដែលដាក់ហាមប្រាម។ ដោយនៅមុននេះបន្តិចក៏មានការចែករំលែកនៅលើបណ្តាញសង្គមនូវវីដេអូស្ត្រីម្នាក់បានយកថង់សំរាម​​ទម្លាក់ពីលើផ្ទះមកលើគំនរសំរាម ហើយកន្លែងគំនរសំរាមក៏មានការដាក់ហាមប្រាម មិនអោយមានការចោលសំរាម។ ដោយមានគណនីហ្វេសប៊ុកឈ្មោះ Veourn Sreyleak បានសរសេរសារយ៉ាងខ្លីថា៖ […]

រដ្ឋមន្រ្តីវ័យក្មេងលោក Syed Saddiq ដឹកនាំអ្នកគាំទ្របាល់ទាត់ដើរប្រមូលសំរាមសម្អាតកីឡដ្ឋាន ក្រោយម៉ាឡេស៊ីបានឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី

ប្រិយមិត្តច្បាស់ជានៅចាំច្បាស់ថាប្រហែលមួយឆ្នាំមុន (ឆ្នាំ ២០១៨) អ្នកគាំទ្រជប៉ុននិងសេណេហ្គាល់ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលក្រោយបានរើសសំរាមនិងសម្អាតពហុកីឡាដ្ឋាន បន្ទាប់ពីការប្រកួតនៅព្រឹត្តិការណ៍ FIFA World Cup 2018 […]

លោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យថ្មគោល ចូលរួមកាន់ព្រះរាជមរណទុក្ខ ទម្លាក់ទង់ជាតិពាក់កណ្តាលដង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ហើយរដ្ឋាភិបាលក៏បានប្រកាសអោយគ្រប់ក្រសួងស្ថាប័នទាំងអស់ និងប្រជាពលរដ្ឋ ត្រូវចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ […]

លើសពី​អាណិត​ទៅទៀត! ព្រោះចង់ធ្វើបុណ្យ លោកតាអាយុ៩០ឆ្នាំហើយ យកអំបោសមកប្រគេនជូនព្រះសង្ឃ ព្រោះគ្មានបច្ច័យជាថវិកាចូលធ្វើវិហារ

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវមួយដោយមានលោកតាវ័យ៩០ឆ្នាំ រស់នៅភូមិត្រាច់​ ឃុំស្នួល ​ស្រុកក្រឡាញ់ ​ខេត្តសៀមរាប​ ដោយសារតែចង់ធ្វើបុណ្យជាមួយនឹងព្រះពុទ្ធសាសនា ទោះគ្មានបច្ច័យជាថវិកាចូលរួមកសាងសាលាវិហារនៅក្នុងវត្តអារាមក្តី ក៏លោកតាបានធ្វើបុណ្យប្រកបដោយទឹកចិត្តជ្រះថ្លាដោយបានយកអំបោសមកប្រគេនជូនលោកសង្ឈ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ ឯជាតិអ្នកមានស្អប់អ្នកក្រ […]

ព្រឹកនេះ ថ្នាក់ដឹកនាំ និងនិស្សិតសាលារចនា ចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម បណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ […]

ភាពយន្ត​ខ្មែរ​ដ៏មាន​គុណភាព​ រឿង​ “នាឡិកា​ដាស់​វិញ្ញាណ”​ នឹងធ្វើឲ្យអ្នកទស្សនាលាន់មាត់កោតសរសើរមិនដាច់ពីមាត់

នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩កម្មវិធី​សម្ពោធ​រឿង​ នាឡិកា​ដាស់​វិញ្ញាណ​ ដែល​​ប្រព្រឹត្តិ​ឡើង​នៅ ​Major Cineplex by Smart សាខា​អុីអន​សែន​សុខ […]

វីដេអូបង្ហាញសកម្មភាពស្ត្រីមិនស្គាល់មុខ ជិះម៉ូតូស្កុបពី កាន់ថង់ខ្មៅដែលដាក់ទារកយកមកបោះចោលក្នុងធុងសំរាម

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយសារតែមានការប្រទះឃើញទារកម្នាក់ នៅក្នុងថង់ខ្មៅហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅផ្លូវ2002 សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយក៏ត្រូវបានប្រជាពលរដ្ឋ យកទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ។ យ៉ាងណាមិញក៏មានវីដេអូចេញពីកាម៉េរាសុវត្ថិភាព បានបង្ហាញនូវសកម្មភាពស្ត្រីមិនស្គាល់មុខម្នាក់បានធ្វើដំណើរដោយម៉ូតូស្កុបពី បានកាន់ថង់ខ្មៅ […]

សិល្បករ សិល្បការិនី ចូលរួមក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតី

កាលពីថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក ស្តេចយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ […]