ព័ត៌មានចុងក្រោយ
  • ព្រះអើយ! អ្នកផ្ទុកវ៉ីរ៉ុស កូរ៉ូណា កើនឡើងដល់ជាង ៤០០០ នាក់ហើយ ស្លាប់នៅចិន 106 នាក់ មួយថ្ងៃកើនអ្នកផ្ទុកមេរោគជាង ១ពាន់នាក់ សង្គម
    សង្គម
    សង្គម January 28, 2020 បក្សីចាំក្រុង

    យោងតាមអាជ្ញាធរចិនបានឲ្យដឹងថាគិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសកូរ៉ូណានៅប្រទេសចិនបានកើនឡើងដល់ ១០៦នាក់ ខណៈដែលករណីថ្មីកើតមានជិត ១៣០០នាក់ ដែលត្រូវបានបញ្ជាក់។ ជាមួយគ្នានេះគណៈកម្មការសុខាភិបាលខេត្ត Hubei បាននិយាយថានៅភាគកណ្ដាលនៃខេត្តដែលជាចំណុចចាប់ផ្ដើមរាតត្បាតមានមនុស្ស ២៤ នាក់ទៀតបានស្លាប់ដោយសារវីរុស ហើយមានមនុស្ស ១២៩១ នាក់បានឆ្លងជំងឺនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់ជាង ៤០០០ នាក់។ ចាប់តាំងពីវីរុសកូរ៉ូណានេះបានផ្ទុះឡើងមក ប្រទេសចំនួន ១២ ត្រូវបានគេកត់សម្គាល់ឃើញថាបានឆ្លងជំងឺនេះ ក្នុងនោះរាប់បញ្ជូលទាំងអ្នកឆ្លងជំងឺជាលើកដំបូងនៅក្នុងប្រទេសកាណាដា និងស្រីលង្កាផងដែរ។ យ៉ាងណាមិញកាលពីសប្ដាហ៍មុនប្រទេសចិនបានបិទតំបន់ដែលរងផលប៉ះពាល់ដោយសារវីរុសនៅក្នុងខេត្ត Hubei ហើយកំពុងសាងសង់មន្ទីរពេទ្យថ្មីចំនួនពីរដើម្បីព្យាបាលអ្នកផ្ទុកវីរុស។ ខណៈដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺនេះ។ គួរបញ្ជាក់ផងដែរថាវីរុសកូរ៉ូណាត្រូវបានគេជឿថាចាប់ផ្ដើមកើតឡើងនៅចុងឆ្នាំមុន នៅក្នុងផ្សារ Wuhan ដែលជាកន្លែងលក់សត្វព្រៃខុសច្បាប់

  • ប្អូនស្រីរស់នៅសិង្ហបុរី បានណែនាំរបៀបការពារខ្លួនកុំឲ្យឆ្លងវីរ៉ុស កូរ៉ូណា តាមការណែនាំរបស់ប្រទេសសឹង្ហបុរីទៅប្រជាពលរដ្ឋគេ សង្គម
    សង្គម
    សង្គម January 28, 2020 naren khmernote

    ខណៈដែលជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បាន រកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម និង នៅ ៣ នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន។ ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ តាមរយៈការពាក់ម៉ាស ពុំមានមូលដ្ឋានច្បាស់លាស់ រហូតដល់មានអ្នកឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃម៉ាសគុណនឹង២។ យ៉ាងណាមិញថ្មីៗនេះនារីខ្មែរម្នាក់កំពុងរស់នៅប្រទេសសិង្ហបុរី ក៏បានចែករំលែកនូវការជ្រើសយកប្រភេទម៉ាសឲ្យបានត្រឹមត្រូវ ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sreypor Chan បានឲ្យដឹងថា នៅប្រទេសសិង្ហបុរី គេណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស surgical (ម៉ាស់ពេទ្យ) ដែលមានសំលី២ជាន់ការពារទឹកមាត់ប់ះពាល់មាត់និងច្រមុះ បងប្អូនពុំចាំបាច់ត្រូវការពាក់ម៉ាសប្រភេទ N95 នោះទេ។ ប្រភពដដែលបានឲ្យដឹងថាជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ពុំឆ្លងតាមរយៈខ្យល់អាកាសឡើយ ហើយអ្នកដែលពាក់ម៉ាសនោះគឺសម្រាប់តែតែអ្នកដែលមានជំងឺផ្តាសាយនិងហៀរសំបោរប៉ុណ្ណោះ។

  • Update: សឹង្ហបូរី រកឃើញអ្នកឆ្លងជំងឺ Coronavirus ម្នាក់ទៀតហើយនៅមុននេះបន្តិច សង្គម
    សង្គម
    សង្គម January 27, 2020 sovann khmernote

    កាសែត channelnewsasia បានចុះផ្សាយនៅមុននេះបន្តិចថា ប្រទេសសឹង្ហបូរី បានរកឃើញអ្នកឆ្លងជំងឺ Coronavirus ម្នាក់ទៀតហើយ ដោយមកទល់នឹងពេលនេះ មានអ្នកជំងឺ Coronavirus ចំនួន 5 នាក់ហើយនៅក្នុងប្រទេសដែនកោះមួយនេះ។ ក្រសួងសុខាភិបាល សឹង្ហបូរី បានអោយដឹងថាស្ត្រីជនជាតិចិន អាយុ 56ឆ្នាំម្នាក់ ត្រូវបានរកឃើញថាមានជំងឺ Coronavirus ដោយគាត់ចេញដំណើរពីខេត្ត Wuhan មកកាន់ប្រទេសសឹង្ហបូរី កាលពីថ្ងៃទី 18 ខែមករា ជាមួយនឹងក្រុមគ្រួសារ។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងស្ថិតនៅបន្ទប់ដាច់ដោយឡែកនៃមជ្ឈមណ្ឌលជាតិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លង ហើយស្ថានភាពរបស់គាត់មិនទាន់ធ្ងន់ធ្ងរនោះឡើយ៕

  • ក្រសួងអប់រំ ចេញវិធានការ០៩ចំណុចឲ្យតាមគ្រឹះស្ថានសិក្សាអនុវត្ត ការពារជំងឺរលាកសួតវីរុសកូរ៉ូណា សង្គម
    សង្គម
    សង្គម January 27, 2020 SAM

    គិតត្រឹមវេលាម៉ោង០៩យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់សរុបកើនដល់៨១នាក់ ចំណែកឯអ្នកឆ្លងមេរោគនេះនៅទូទាំងពិភពលោកសរុបបានកើនឡើងដល់ ២ ៨១៧នាក់ហើយ។ ក្នុងនោះ ប្រទេសកម្ពុជាយើងបានរកឃើញ១ករណី ដោយបុរសជនជាតិចិន​ អាយុ​៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ទីក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ដោយគាត់បានចេញដំណេីរពីទីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​២៣​ ខែមករា​ ហើយចេញរោគសញ្ញា​នៅថ្ងៃទី២៥​ ខែមករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​។ ជុំវិញការរាតត្បាតមេរោគវីរុសកូរ៉ូណាថ្មីនេះះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញក្តីណែនាំដល់គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា សាធារណៈនិងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំ

  • ការព្យាករណ៍របស់អ្នកជំនាញផ្នែករោគរាតត្បាត រកឃើញថា អ្នកឆ្លងមេរោគ Coronavirus អាចមានដល់ជាង 4 ម៉ឺននាក់ លើសពីរបាយការណ៍ដែលបានបង្ហាញជាសាធារណៈ សង្គម
    សង្គម
    សង្គម January 27, 2020 sovann khmernote

    តាមការចុះផ្សាយរបស់កាសែត The Washington Post របស់សហរដ្ឋអាមេរិក នៅម៉ោង 8:30 នាទីយប់ថ្ងៃទី 27 ខែមករា ឆ្នាំ2020 នេះថា តាមការព្យាករណ៍ពីអ្នកជំនាញបានរកឃើញថា អ្នកឆ្លងមេរោគ Coronavirus មានដល់ទៅជាង 4 ម៉ឺននាក់ ពោលគឺច្រើនជាងរបាយការណ៍ដែលបានបង្ហាញជាសាធារណៈ។ ប្រភពពត័មានដដែលបានដកស្រង់សំដីរបស់លោក Gabriel Leung អ្នកជំនាញផ្នែករោគរាតត្បាត និងជាប្រធានឱសថសុខភាពសាធារណៈ នៅសាកលវិទ្យាល័យហុងកុង ដែលបានប្រាប់ទៅអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា បើតាមលទ្ធផលដែលលោកបានព្យាករណ៍ពីរោគរាតត្បាតមួយនេះឃើញថា អ្នកឆ្លងមេរោគ Coronavirus មានចំនួនខ្ពស់ដល់ទៅ 44000នាក់ឯណោះ លើសពីរបាយការណ៍ដែលគេបង្ហាញជាសាធារណៈ។ លោក Gabriel

  • មេរោគថ្មី Coronavirus រាលដាលកើនឡើងដល់ ១៥ប្រទេសលើពិភពលោក ក្នុងនោះកម្ពុជា ក៏មានឈ្មោះក្នុងតារាងដែរ សង្គម
    សង្គម
    សង្គម January 27, 2020 sovann khmernote

    មេរោគផ្លូវដង្ហើមថ្មីមានឈ្មោះថា Coronavirus បានរីករាលដាលកើនឡើងដល់ ១៥ប្រទេសនៅលើពិភពលោក បើគិតត្រឹមម៉ោង ៩ និង ១១នាទី យប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ដោយក្នុងនោះកម្ពុជា ក៏មានឈ្មោះនៅលើតារាងផងដែរ។ ជំងឺថ្មីដែលកំពុងគំរាមកំហែងដល់ពិភពលោកនោះ បានរាលដាលចេញពីខេត្ត Wuhan ប្រទេសចិន ហើយមកទល់ពេលនេះ វាបានរាលដាលដល់ប្រទេសដូចជា៖ ចិន ហុងកុង ថៃ អូស្ត្រាលី ម៉ាកាវ សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី សឹង្ហបូរី បារាំង កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម កម្ពុជា

  • Update: អ្នកស្លាប់ដោយសារមេរោគកូរ៉ូវីរុសកើនដល់៨១នាក់ ហើយអ្នកឆ្លងមេរោគកើនដល់ជាង ២ ៨០០នាក់ ក្នុងនោះមាននៅខ្មែរមួយករណីផងដែរ សង្គម
    សង្គម
    សង្គម January 27, 2020 SAM

    យោងតាមរបាយការណ៍ចុងក្រោយបង្អស់ចុះផ្សាយដោយសារព័ត៌មាន channelnewsasia បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង០៩យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបកើនដល់៨១នាក់ ចំណែកឯអ្នកឆ្លងមេរោគនេះនៅទូទាំងពិភពលោកសរុបបានកើនឡើងដល់ ២ ៨១៧នាក់ហើយ។ ក្នុងនោះផងដែរ នៅប្រទេសកម្ពុជាយើងបានរកឃើញ១ករណី ដោយបុរសជនជាតិចិន​ អាយុ​៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ទីក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ដោយគាត់បានចេញដំណេីរពីទីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​២៣​ ខែមករា​  ហើយចេញរោគសញ្ញា​នៅថ្ងៃទី២៥​ ខែមករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​៕

  • នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា នឹងតាមរកអ្នកបានប៉ះពាល់បុរសជនជាតិចិន ដែលមានមេរោគកូរ៉ូណាវីរុស ទាំងអស់ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា​ សង្គម
    សង្គម
    សង្គម January 27, 2020 SAM

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា យេីងរកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ លេីអ្នកជំងឺម្នាក់ជាលេីកដំបូង​។ អ្នកជំងឺ​​ជាជនជាតិចិន ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​  គាត់ចេញដំណេីរពីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា​ ចេញរោគសញ្ញា​ ២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​យកវត្ថុវិភាគ​ ២៦​ មករា​ និង​ វិជ្ជមាន​ ២៧​ មករា​ ដោយ​វិទ្យស្ថាន​