ព័ត៌មានចុងក្រោយ
  • ព្រះរាជ​អាជ្ញា​ចេញដិកាបញ្ជាអោយ​ សាន្ត​ សុខុម​ ចូលខ្លួន​មកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ពី​បទ​ហឹង្សា​ដោយចេតនា​មានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ​ សង្គម
    សង្គម
    សង្គម March 24, 2019 បក្សីចាំក្រុង

    ក្រោយពីខ្សែវីដេអូជាច្រើន ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសកម្មភាពរបស់បុរសម្នាក់ ត្រូវបានគេអះអាងថាជា នាយអាវុធហត្ថខេត្តក្រចេះ​គឺ​ វរៈសេនីយ៍ត្រី​ សាន​ សុខុម ត្រូវជាកូនប្រុស​បង្កេីតរបស់លោកឧត្ដមសេនីយ៍ត្រី​ សាន​ ប៊ុន​ថា​ន បានប្រើហិង្សាវាយដំមកលើប្រជាពលរដ្ឋនៅក្នុងហាងអ៉ីនធើណេតមួយកន្លែងនៅក្នុងទីរួមខេត្តកំពង់ចាម ឥឡូវនេះ ព្រះរាជ​អាជ្ញា​ចេញដិកាបញ្ជាអោយ​ សាន្ត​ សុខុម​ ចូលខ្លួន​មកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ពី​បទ​ហឹង្សា​ដោយចេតនា​មានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ​ ។ សូមរង់ចាំតាមដានភាគបន្ត! ប្រភព៖ លោកផែង វណ្ណៈ

  • កំពូល​តារា​បង្ហាញ​ម៉ូដ ចាន់​ គង់ការ​ ឆ្លៀតពេលទំនេរដើរប្រមូលសំរាមតាមមាត់ទន្លេ សិល្បៈ
    សិល្បៈ
    សិល្បៈ March 24, 2019 SAM

    មួយរយៈចុងក្រោយនេះ យើងសង្កេតនៅក្នុងបណ្តាញសង្គម ក៏ដូចជានៅក្នុងសង្គមជាក់ស្តែង ហាក់មានការបំផុសបំផុលយ៉ាងខ្លាំងអំពីសកម្មភាពប្រមូលសំរាមនៅតាមតំបន់នានា ដើម្បីជាចំណាក់នៃការចូលរួមក្នុងសង្គមឲ្យទីក្រុងមានភាពស្រស់ស្អាត។ ជាក់ស្តែងកាលពីម្សិលមិញនេះ កំពូលតារា​បង្ហាញ​ម៉ូដ​កម្ពុជា ចាន់ គង់ការ​ ដែល​ជា​ម្ចាស់​ជ័យ​លាភី​លេខ​១​នៃ​កម្មវិធី​ Cambodia’s Next Top Model​ ក៏បានចូលក្នុងការប្រមូលសំរាមតាមសាធារណៈផងដែរ។ តារាបង្ហាញម៉ូដ ចាន់ គង់ការ បានឲ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា “ចូលរួមប្រមូលសំរាមនិងថង់ប្លាស្ទិចនៅមាត់ទន្លេព្រឹកមិញ ពិបាកណាស់ទោះរើសយ៉ាងណាក៏មិនស្អាតដែរបើអ្នកបោះនៅតែបោះ តោះចាប់ផ្តើមពីថ្ងៃនេះក៏មិនទាន់ហួសពេលដែរ បញ្ឈប់ទម្លាប់ក្នុងការបោះ ក្នុងការចោលសំរាម តាមផ្លូវ នៅក្នុងទីប្រជុំជន”៕

  • ឧកញ៉ាហ៊ុន ជា ៖ បើរឿងហ្នឹងពិតមែន ច្បាស់ជាជួបអភិក្រមទី ៥ ហើយថា មានកងកម្លាំងច្រើនណាស់ដែលគ្មានខ្សែ ហើយចង់បានការងារល្អតំណែងធំ បំរើជាតិ សង្គម
    សង្គម
    សង្គម March 24, 2019 បក្សីចាំក្រុង

    ការពីម្សិលមិញនេះមានការភ្ញាក់ផ្អើល ទាក់ទងនឹងខ្សែវីដេអូជាច្រើន ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសកម្មភាពរបស់បុរសម្នាក់ ត្រូវបានគេអះអាងថាជា នាយអាវុធហត្ថខេត្តក្រចេះ​គឺ​ វរៈសេនីយ៍ត្រី​ សាន​ សុខុម ត្រូវជាកូនប្រុស​បង្កេីតរបស់លោកឧត្ដមសេនីយ៍ត្រី​ សាន​ ប៊ុន​ថា​ន បានប្រើហិង្សាវាយដំមកលើប្រជាពលរដ្ឋនៅក្នុងហាងអ៉ីនធើណេតមួយកន្លែងនៅក្នុងទីរួមខេត្តកំពង់ចាម។ ស្រាប់តែព្រឹកនេះលោកឧកញ៉ាហ៊ុន ជា បានបញ្ចេញមតិនៅក្នុងបណ្តាញសង្គមហ្វេសបុករបស់គាត់ថា៖ “Good morning everyone បើរឿងហ្នឹងពិតមែនច្បាស់ជាជួបនឹង ( អភិក្រម ៥ មុខហើយ ) មានកងកំលាំងច្រើនណាស់ដែលគ្មានខ្សែធំហើយពួកគាត់ចង់បានការងាល្អតំណែងធំហើយល្អ ៗ ដើម្បីបំរើប្រទេសជាតិ តោះគុយទាវ តែក្ដៅៗ បងប្អូនខ្មែរ”។ គួរបញ្ជាក់ថា៖ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Makara Meach

  • ផ្អើលពេញហ្វេសប៊ុក! នាយអាវុធហត្ថខេត្តក្រចេះម្នាក់ វាយដំ និងដកកាំភ្លើងវាយគូជម្លោះនៅក្នុងហាងអ៉ីនធើណេត សង្គម
    សង្គម
    សង្គម March 23, 2019 SAM

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើល ទាក់ទងនឹងខ្សែវីដេអូជាច្រើន ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសកម្មភាពរបស់បុរសម្នាក់ ត្រូវបានគេអះអាងថាជា នាយអាវុធហត្ថខេត្តក្រចេះ​គឺ​ វរៈសេនីយ៍ត្រី​ សាន​ សុខុម ត្រូវជាកូនប្រុស​បង្កេីតរបស់លោកឧត្ដមសេនីយ៍ត្រី​ សាន​ ប៊ុន​ថា​ន បានប្រើហិង្សាវាយដំមកលើប្រជាពលរដ្ឋនៅក្នុងហាងអ៉ីនធើណេតមួយកន្លែងនៅក្នុងទីរួមខេត្តកំពង់ចាម។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Makara Meach បានឲ្យដឹងថា “ខ្ញុំបាទសូមគោរព​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ និង ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្ត​ កំពង់ចាម​។ នេះជាវិដេអូដែរកូនប្រុសមេប៉េអឹមខេត្ត​ ក្រចេះ​ ឈ្មោះ​ សាន​ សុខុម​(អហ​

  • ជនជាតិជប៉ុនស្រស់ស្អាតម្នាក់ ដាក់រទេះរុញលក់ស្លាបមាន់ ភ្លៅមាន់អាំង នៅមុខផ្សារទួលទំពួង សុំបងប្អូនជួយគាំទ្រផង! សង្គម
    សង្គម
    សង្គម March 23, 2019 បក្សីចាំក្រុង

    ប្រិយមិត្តមិនតិចទេដែលចូលចិត្តអាកប្បកិរិយារបស់ជនជាតិជប៉ុន ដែលភាគច្រើនមានភាពតស៊ូ និង ឧស្សាហ៍ព្យាយាម មានសុជីវធម៌ខ្ពស់។ កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសបុកដែលមានគេបង្ហោះរូបភាពនារីជនជាតិជប៉ុនស្រស់ស្អាតម្នាក់់បានដាក់រទេះរុញលក់ភ្លៅមាន់ស្លាបមាន់អាំងនៅមុខផ្សារទួលទំពួង។ មើលតាមរូបភាពក៏មានបងប្អូនខ្មែរយើង បានជួយទិញញាំ ហើយអ្នកលក់ដែលជាជនជាតិជប៉ុនមានទឹកមុខប្រកបដោយស្នាមញញឹម និងរួសរាយរាក់ទាក់។ ក្រុមការងារខ្មែរណូត និងទៅផ្តិតយករូបភាពរបស់គាត់បន្ថែម ហើយធ្វើការសំភាសន៍ពីព័ត៌មានមួយចំនួនទៀត ដើម្បីយកមកចុះផ្សាយជូនប្រិយមិត្ត។ សុំរងចាំអត្ថបទបន្ទាប់របស់ក្រុមការងារខ្មែរណូត! ប្រភពរូបភាព៖ Traffic Spy

  • កីឡាករជំរើសជាតិកាយវប្បកម្មម្នាក់ទៀតហើយ ប្រកាសលាលែងពីសហព័ន្ធ ដោយលើកឡើងថា ខាងសហព័ន្ធយកកីឡាករធ្វើជាមុខជំនួញ គិតតែប្រយោជន៍ផ្ទាល់ខ្លួន សង្គម
    សង្គម
    សង្គម March 23, 2019 SAM

    ករណីកីឡាករកាយវប្បកម្មឈ្មោះ សំបូរ សុភណ្ឌ ក្រោយចូលរួមប្រកួតបានមេដាយមាសលំដាប់ពិភពលោក ប៉ុន្តែខាងក្រសួងបែរទំលាក់ថវិកាមកមិនប្រក្រតីនោះ នោតែជាព័ត៌មានរសើប ដែលបងប្អូនប្រជាពលរដ្ឋជាច្រើនតាមដាន។ ជុំករណីនេះផងដែរ កាលពីពេលថ្មីៗនេះ កីឡាករជំរើសជាតិម្នាក់បានធ្វើការប្រកាសជាសាធារណៈនៅលើទំព័រហ្វេសប៊ុករបស់លោកថា អំពីការលាលែងចេញពីសហព័ន្ធផងដែរ ដោយសារតែលោកលើកឡើងថា សហព័ន្ធយកកីឡាករធ្វើជាមុខជំនួញ មិនដែលជួយដល់កីឡាករឡើយ។ លោក បានឲ្យដឹងនៅលើបណ្តាញសង្គមដូច្នេះថា “ខ្ញុំបាទ តឹក ប៊ុនវី ជាអគ្គលេខាធិការ ខេមរះសហពន្ទ័កាយវប្បកម្មនិងជាកីឡាករជំរើសជាតិម្នាក់ដែរ សុំប្រកាសលាលែងពីសហពន្ធ័ចាប់ពីពេលនេះតទៅ មូលហេតុមកពីប្រធានសហពន្ធ័គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួនគិតតែពីចំណេញខ្លួនរបស់គាត់ផ្ទាល់ ព្រោះរយះពេល៣ឆ្នាំមកហើយដែលសហពន្ធ័ត្រូវ បានទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡា និងគណះកម្មាធិការអូឡាំពិកកម្ពុជា ហើយខ្ញុំបាទជាកីឡាទទួលបានមេដាយមាសអាសុីអាគ្នេយ៏មុនគេនៅឆ្នាំ2016 និងមេដាយសំរឹទ្ធពិភពលោកនៅឆ្នាំ2016 ផងដែរ កាលនោះដោយអាណិតដល់បងប្អូនកីឡាករដូចគ្នាដែលចេញទៅប្រកួតម្តងៗមិនមានប្រាក់ចេញទៅប្រកួត សុខចឹត្តកាត់ប្រាក់រង្វាន់ខ្លួនអែងផ្ទាល់ចំនួន20% ដើម្បីដាក់ចូលក្នុងសហពន្ធ័សំរាប់ទុកអោយកីឡាករក្រោយៗចេញទៅប្រកួតលក្ខណះអន្តរជាតិតទៀត ចំណែកឯលោកប្រធានរកបានពីក្រៅប្រទេសរឺក្នុងប្រទេសគាត់មិនដែលយកមកដាក់ក្នុងសហពន្ធ័ទេ គាត់គិតតែយកចំណេញលើកីឡាករទាំងអស់និយាយរួមគាត់យកកីឡាករធ្វើជាមុខជំនួញរបស់គាត់ដើម្បីដើរសុំលុយគេ

  • គួរឲ្យសរសើរណាស់! បេក្ខភាព The Voice Kids អាល្លឺម៉ង់ស្អាតហើយ ច្រៀងពិរោះទៀតធ្វើឲ្យ Lena និង BossHoss ដណ្ដើមគ្នាមកធ្វើជាកូនក្រុម The Voice
    The Voice
    The Voice March 23, 2019 Chan Sreyny

    នៅក្នុងសប្ដាហ៍ថ្មីនេះកម្មវិធី The Voice Kids​ របស់ប្រទេសអាល្លឺម៉ង់កាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ពីសំណាក់ប្រិយមិត្តគ្រប់ស្រទាប់មិនថាចាស់ ឬ​ក្មេងដែលតែងតែនិយមតាមដានទស្សនាកម្មវិធីនេះ ដោយការបង្ហាញនូវសមត្ថភាពរបស់បេក្ខភាពដែលចូលរួមប្រកួតក៏កាន់តែពិសេសពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ផងដែរ។ យ៉ាងណាមិញក្មេងប្រុសវ័យ ១៤ឆ្នាំមួយរូបមានឈ្មោះថា Dio បានធ្វើទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងវគ្គ Blind Auditions កាលពីយប់មិញនេះ។ ជាមួយគ្នានេះដែរក្មេងប្រុសស្រស់សង្ហារូបនេះបានជ្រើសរើសការបកស្រាយចម្រៀងរបស់ John Legend មានចំណងជើងថា ” Ordinary People ” បានទាញយកការចាប់អារម្មណ៍ពីគ្រូបង្វឹក Lena និង BossHoss ធ្វើការគោះបូតុងបែរកៅអីទៅរកខ្លួនដោយការប្រើប្រាស់បច្ចេកទេសសម្លេងបានល្អ ធ្វើឲ្យការបកស្រាយចម្រៀងមួយបទនេះបានយ៉ាងពិរោះរណ្ដំ ធ្វើឲ្យគណៈកម្មការទាំងពីរមានការពេញចិត្តខ្លាំងរហូតដល់មានការដណ្ដើមគ្នាយ៉ាងស្វិតស្វាញ ដើម្បីបាន Dio មកធ្វើជាកូនក្រុមរបស់ខ្លួន តែចុងក្រោយ

  • អ្នកឧស្សាហ៍ទៅញុាំការ សូមប្រយ័ត្ន! ឥឡូវមានករណីចោរ​តែង​ខ្លួន​មក​សុី​ការ​ រួចដើរចូលតុបន្លំយកកាបូបលុយ សង្គម
    សង្គម
    សង្គម March 23, 2019 sovann khmernote

    អំពើចោរកម្ម នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ ជាពិសេសនៅតាមទីផ្សារតែងតែមានការលួច ឆក់ ទ្រព្យសម្បត្តិអាជីវករ។ ប៉ុន្តែថ្មីៗនេះមានករណីថ្មីមួយដោយមានបុរសចំណាស់ម្នាក់ បានធ្វើសកម្មភាពតែងខ្លួនចូលរួមពិធីមង្គលការមួយនៅក្នុងទីក្រុងកោះពេជ្រ រួចធ្វើសកម្មភាពលួចយកកាបូបលុយរបស់ភ្ញៀវដែលបានចូលរួម។ ជាក់ស្តែងណាស់នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sithy Nika បានសរសេររៀបរាប់ថា៖ “តា​ឯង​ទូលរែក​យក​ទៅ​ណា​តា ​ព្រោះ​តាឯង​រស់​មិន​បាន​យូរ​ទៀត​ទេ​ចាស់​ហេីយ​អត់​គិត​ទៅ​វត្ត​ទេ​នៅ​បន្លំ​តែង​ខ្លួន​មក​សុី​ការ​ដេីម្បី​លួច​កាបូប​ខ្ញុំ​ទៀត​។ មិន​ដឹង​លួច​អ្នក​ណា​ខ្លះ​ គ្រាន់​តែ​មួយ​យប់​ហ្នឹង​ដើរ​បន្លំ​គេ​អង្គុយ​ឡេីង​៣តុ​ ចឹង​បាន​តាឯង​រួសរាយ​ម្ល៉េះ​ បេី​ថ្ងៃ​ណា​មួយ​តាឯង​ដេីរ​ៗ​ឡាន​បុកឬ​ស្លាប់​ដោយសារ​រឿង​អ្វី​មួយ​នោះ​ហេីយ​បណ្ដា​សា​ខ្ញុំ​ មិន​ចង់​ដាក់​បណ្ដា​សា​តាឯង​ទេ​ប៉ុន្ដែ​ខឹង​តាឯង​រឿង​ក្បាល​សុទ្ធ​តែ​ស្កូវ​ហេីយ​នៅ​ដេីរ​លួច​គេ​ បញ្ជាក់​លួច​នៅ​កោះពេជ្រ”។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖ វីដេអូ៖