ព័ត៌មានចុងក្រោយ
  • ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ សពជនរងគ្រោះដែលត្រូវជនជាតិជប៉ុន២រូប ប្លន់សម្លាប់ សង្គម
    សង្គម
    សង្គម March 23, 2019 sovann khmernote

    នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមការងារស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ សពជនរងគ្រោះ ដែលបានទទួលមរណភាពដោយសារតែត្រូវជនជាតិជប៉ុន២រូប ប្លន់សម្លាប់។ ក្នុងការអញ្ជើញចូលរួមរំលែកទុក្ខនេះ ក្រុមការងារស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជានិងសប្បុរសជនជប៉ុន បានចុះទៅដល់ គេហដ្ឋានក្រុមគ្រួសារជនរងគ្រោះ នៅចំណុចក្រុមទី០៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ព្រមទាំងបានចូលបច្ច័យជាទឹកប្រាក់មួយចំនួន ជូនដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។ គួររំលឹកផងដែរថាស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក៏ធ្លាប់បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារសព នៅមុនពេលមកចុះជួបគ្រួសារជនរងគ្រោះផ្ទាល់ ជាពិសេសមានជនជាតិជប៉ុនជាច្រើននាក់ទៀតបានចូលរួមធ្វើមូលនិធិប្រមូលថវិកាដើម្បីជួយគ្រួសារជនរងគ្រោះ នេះហើយជាសណ្តានចិត្តដ៏ល្អរបស់ជនជាតិជប៉ុន ដែលតែងតែជួយដល់ប្រជាជនកម្ពុជា។ គួរបញ្ជាក់ថាដែលថាជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានប្រពន្ធឈ្មោះ

  • អីយ៉ាស់! ពែកមី នាំកូនប្រុសស្រីទាំង៣ មកថត MV ចម្រៀង ឡើងគួរឲ្យស្រលាញ់តែម្តង សិល្បៈ
    សិល្បៈ
    សិល្បៈ March 23, 2019 sovann khmernote

    តារាកំប្លែង ចែម ចាន់ដារ៉ា ហៅ​នាយ ពែកមី ក្រោយ​ពី​បាន​ចាប់​យក​ឱកាស​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​កំប្លែង រហូតក្លាយជាតារាចម្រៀង និងក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញ។ ជាក់ស្តែងណាស់តារាកំប្លែងមានកូនប្រុសស្រីចំនួន៣រូប ហើយប្រិយមិត្តក៏បានជ្រាបរួចមកហើយថាដោយចង់ឲ្យកូនៗដើរតាមគន្លងផ្លូវរបស់ខ្លួន ពែកមី បាននាំកូនៗរបស់ខ្លួនឡើងឆាកសម្តែងជាបន្តបន្ទាប់ និងថែមទាំងបានសម្តែងនៅក្នុងខ្សែភាពយន្តថែមទៀតផង។ ជាក់ស្តែងណាស់ថ្មីៗនេះពែកមី បានបង្ហោះ​វីដេអូបង្ហាញសកម្មភាពកូនៗរបស់ខ្លួនកំពុងតែរាំញាក់ នៅតាមចង្វាក់ភ្លេង ពោលគឺកំពុងតែថតនូវ MV ចម្រៀងថ្មី ដោយលោកពុំទាន់បញ្ជាក់អំពីចំណងបទចម្រៀងនៅឡើយ។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖

  • បេក្ខនារីស្រស់ស្អាតមួយរូបរបស់កម្មវិធី The Voice អាមេរិកធ្វើឲ្យ Adam ស្ដាយក្រោយដែលមិនបានគោះបូតុងបែរកៅអីទៅរកនាង The Voice
    The Voice
    The Voice March 23, 2019 Chan Sreyny

    កាលពីសប្ដាហ៍កន្លងទៅនេះបេក្ខនារីមួយរូបមកពីតំបន់ Carolina មានឈ្មោះថា Cecily Hennigan ហាក់ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដែលនិយមតាមដានទស្សនាកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice របស់សហរដ្ឋអាមេរិកនារដូវកាលថ្មីនេះ។ ក្នុងនោះផងដែរបេក្ខនារីវ័យ ១៦ឆ្នាំរូបនេះបានធ្វើឲ្យគ្រូបង្វឹក ព្រមទាំងទស្សនិកជនដែលទស្សនាផ្ទាល់នៅទីនោះមានការពេញចិត្តជាខ្លាំងក្នុងការបកស្រាយបទចម្រៀងរបស់ Jewel មានចំណងជើងថា ” Foolish Games ” បានយ៉ាងពិរោះជាមួយនិងសម្លេងដ៏ស្រទន់ ព្រមទាំងការប្រើប្រាស់បច្ចេកទេសក្នុងការស្រែកបានល្អ ដែលជាហេតុធ្វើឲ្យគ្រូបង្វឹក Adam មានការសោកស្ដាយដែលមិនបានចុចបូតុងបែរកៅអីទៅរកនាង។ យ៉ាងណាមិញ Cecily Hennigan ត្រូវបានគ្រូបង្វឹក Blake Shelton គោះបូតុងបែរកៅអីទៅរកនាងភ្លាមៗមកធ្វើជាកូនក្រុមរបស់លោកនៅក្នុងរដូវកាលថ្មីនេះផងដែរ។ សូមទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖

  • ពិសេសមែន! ការសម្ដែងសៀករហ័សកម្មមួយក្បាច់នេះ កាលពីយប់មិញនេះមានភាពអស្ចារ្យមែនទែន ទស្សនាហើយជក់ចិត្តណាស់ Got Talent
    Got Talent
    Got Talent March 23, 2019 Chan Sreyny

    កាន់តែពិសេសទៀតហើយក្នុងកម្មវិធី Asia’s Got Talent វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៏ទី២ កាលពីយប់មិញនេះហាក់ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនិងការបង្ហាញសមត្ថភាពរបស់បេក្ខជនជាច្រើនរូប ដែលសុទសឹងតែមានទេពកោសល្យល្អមួយបែបៗពីគ្នា។ ជាមួយគ្នានេះដែរក៏មានវត្តមានបេក្ខជន Eric Chien ដែលប្រិយមិត្តបា្រកដជាបានស្គាល់រួចមកហើយកាលពីវគ្គមុនក្នុងការសម្ដែងសៀកដ៏បុិនប្រសព្វរបស់លោក ហើយនៅក្នុងសប្ដាហ៍នេះសមត្ថភាពរបស់បេក្ខជនរូបនេះក៏មិនចាញ់វគ្គមុនដែរដោយបានបង្ហាញនូវក្បាច់ថ្មីហើយប្លែក ប្រៀបដូចជាប្រើវេទមន្តក្នុងការសម្ដែង ធ្វើឲ្យគណៈកម្មការនិងទស្សនិកជនមានការភ្ញាក់ផ្អើលនិងពេញចិត្តយ៉ាងខ្លាំងរហូតកោតសរសើរមិនដាច់ពីមាត់។​ ចង់ដឹងថាការសម្ដែងនេះមានភាពអស្ចារ្យក្នុងកម្រិតណា តោះទៅទស្សនាវីដេអូខាងក្រោមទាងអស់គ្នា៖

  • បងប្អូនជាម្ចាស់ផ្ទះ ពិតជាមានសំណាងប៉ុនមហាមេឃ ដែលជនបរទេស គេជិះយន្តហោះរាប់ពាន់គីឡូម៉ែត្រ មកជួយរេីសសំរាមមុខផ្ទះបងប្អូន… សង្គម
    សង្គម
    សង្គម March 23, 2019 sovann khmernote

    កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញពីសកម្មភាព នារីជាជនជាតិបរទេសមួយក្រុម បានដើររើសសម្រាមនៅមុនផ្ទះបងប្អូនប្រជាពលរដ្ឋ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ហុង វាស្នា បានបង្ហោះវីដេអូព្រមទាំងបានសរសេររៀបរាប់ថា៖ “បងប្អូនជាម្ចាស់ផ្ទះ ពិតជាមានសំណាងប៉ុនមហាមេឃ ដែលជនបរទេសគេជិះយន្តហោះរាប់ពាន់គីឡូម៉ែត្រ មកជួយរេីសសំរាមមុខផ្ទះបងប្អូន។ សមមុខដែរទេ?”។ នេះមិនមែនជាករណីថ្មីនោះទេ កាលពីមុខក៏ឃើញមានជនបរទេស ជាពិសេសជនជាតិជប៉ុនបានដើរប្រមូលសំរាមនៅខេត្តសៀមរាបផងដែរ។ ប្រសិនបើបងប្អូនយើងមានការភ្ញាក់រលឹក ឈប់បោះចោលសំរាបផ្តេសផ្តាស និងជួយសំអាតបរិវេនមុខផ្ទះរៀងៗខ្លួនក៏មិនមានសំរាមសម្រាប់ជនបរទេសរើសដែរ។ អាស្រ័យហេតុនេះសុំបងប្អូនមេត្តាជួយសំអាត និងទុកដាក់សំរាមទាំងអស់គ្នា៕

  • ឯកឧត្តមហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ទាក់ទងនឹងករណីគេចាក់ដីលុបដៃទន្លេ ថា ” សុំកុំបំផ្លាញវាច្រើនហួសប្រមាណ ទុកវាឲ្យជំនាន់កូនៗ និងចៅៗអ្នកផង” សង្គម
    សង្គម
    សង្គម March 23, 2019 បក្សីចាំក្រុង

    កាលពីប៉ុន្មានថ្ងៃនេះមានការភ្ញាក់ផ្អើលក៏ដូចជាជជែកវែកញែកទាក់ទងនឹង ករណីចាក់ដីលុបដៃទន្លេនៅខាងក្រោយផ្សារទំនើប Aeon 1 និង សណ្ឋាគារ Sofitel។ ទាក់ទងនឹងករណីនេះគេមិនទាន់ដឹងច្បាស់ថា តើក្រុមហ៊ុនណាជាអ្នកចាក់ ចាក់ដើម្បីធ្វើអ្វីទេ ហើយប្រុងចាក់ដល់កំរិតណាគេមិនទាន់ដឹងទេ? ជាក់ស្តែងឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានមតិយោបល់នៅលើបណ្តាញសង្គមហ្វេសបុករបស់លោកថា៖ “មនុស្សលោក ត្រូវគោរពច្បាប់ធម្មជាតិផង៖ ១- ធម្មជាតិកកើតឡើងវិញ អ្នកប្រើចុះ ដូចជាត្រី សាច់ បន្លែ ស្រែ ចម្ការ ប្រើឲ្យត្រឹមត្រូវ វាឲ្យផលដល់ជីវិតអ្នក។ ២- ប៉ុន្តែ ធម្មជាតិមិនកកើតឡើងវិញទេ ដូចជាព្រៃឈើ ភ្នំ ស្ទឹង

  • ដាច់ភ្លើង នៅសង្កាត់ភ្នំពេញថ្មី, ទឹកថ្លា, បឹងកក់ទី២ និង សង្កាត់ទួលសង្កែ រកមូលហេតុឃើញហើយ សង្គម
    សង្គម
    សង្គម March 22, 2019 sovann khmernote

    តាមការប្រកាសព័ត៌មានបន្ថែម ពីក្រុមការងារអគ្គិសនីកម្ពុជា បានអោយដឹងថាការដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ ក៏ព្រោះតែកំហូចខ្សែបណ្តាញតង់ស្យុងមធ្យមក្រោមដី ធ្វើអោយតំបន់មួយចំនួននៅសង្កាត់ភ្នំពេញថ្មី, ទឹកថ្លា, បឹងកក់ទី២ និង សង្កាត់ទួលសង្កែ ត្រូវបានដាច់ចរន្តអគ្គិសនី។ បើតាមការអោយដឹងពី EDC បានអោយដឹងទៀតថា ពេលនេះក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនបងប្អូនអតិថិជនវិញ នៅវេលាម៉ោង ០២:០០នាទីទាបភ្លឺ នេះហើយ។ នៅលើផេកផ្លូវការរបស់អគ្គិសនីកម្ពុជាហៅកាត់ថា EDC បានរៀបរាប់ថា៖ “ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥(GS5-F16) មូលហេតុដោយសារមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ភូមិភ្នំពេញថ្មី ភូមិពោងពាយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី (២)សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (៣)សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (៤)ភូមិទួលត្នោត សង្កាត់ទួលសង្កែ

  • ម្នាក់ៗភ្ញាក់ព្រើត មើលកូនស្រី លោកឧកញ៉ា ហុង ពីវ មិនចង់ស្គាល់ សង្គម
    សង្គម
    សង្គម March 22, 2019 sovann khmernote

    លោកឧកញ៉ា ហុង ពីវ ដែលគេស្គាល់ថាជាឧកញ៉ាមួយរូបដែលតែងតែជួយដល់ការងារមនុស្សធម៌តាមរយៈការបរិច្ចាកថវិការជូនមន្ទីពេទ្យគន្ធបុផ្ផា រាប់លាន់ដុល្លារក្នុងមួយឆ្នាំៗ និងជាអគ្គនាយកក្រុមហ៊ុនពិភពថ្មី ដែលមានបូរីពិភពថ្មី និងក្រុមហ៊ុនបង់រំលោះរថយន្តជាដើម។ អ្វីដែលគេកំពុងមានការចាប់អារម្មណ៍នាពេលថ្មីៗនេះ គឺកូនស្រីរបស់លោកឧកញ៉ា ហុង ពីវ ផ្ទាល់តែម្តង គឺអូន Ruby ដែលធំធាត់យ៉ាងឆាប់រហ័សមើលមិនចង់ស្គាល់។ តាមរយៈការបង្ហោះរូបថតប៉ុន្មានសន្លឹកនៅថ្ងៃនេះ អូន Ruby ត្រូវបានគេលាន់មាត់ថា ទើបកើតថ្ងៃមុនសោះឥលូវក្រមុំបាត់ ហើយអ្នកខ្លះទៀតក៏បាននិយាយថា មើលស្ទើរមិនចង់ស្គាល់ព្រោះតែនៅតូចសោះប៉ុន្មានឆ្នាំមុន ឯឆ្នាំធំប្លែកហើយកាន់តែស្រស់ស្អាតទៀត។ តោះទស្សនារូបថតរបស់អូន Ruby ទាំងអស់គ្នា៖