ព័ត៌មានចុងក្រោយ
  • ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បង្ហោះសាររំលែកទុក្ខក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់ដោយសារជនជាតិជប៉ុន២នាក់ សម្លាប់ប្លន់យករថយន្ត សង្គម
    សង្គម
    សង្គម March 20, 2019 បក្សីចាំក្រុង

    រឿងរ៉ាវជនជាតិជប៉ុន២នាក់សម្លាប់បុរសជនជាតិខ្មែរម្នាក់ប្លន់យករថយន្តមិនបានសម្រេចនៅខេត្តសៀមរាប បានធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្នុងនោះដែរក៏មានសារជាច្រើនបង្ហាញពីអារម្មណ៍សោកស្តាយបំផុតពីប្រជាជនជប៉ុន ដែលកំពុងរស់នៅប្រទេសកម្ពុជា រហូតមានការប្រមូលថវិការបរិច្ចាកជូនដល់ក្រុមគ្រួសារជនរងគ្រោះ ដែលមានស្ត្រីជាភរិយាម្នាក់ និងកូនប្រុសស្រី៤នាក់ទៀត។ ថ្មីៗនេះផងដែរស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារសពលោក ហ៊ឹម ចាន់ ជាអ្នករត់តាក់ស៊ីរងគ្រោះដល់អាយុជីវិតក្រោយពេលដឹកភ្ញៀវជនជាតិជប៉ុន២រូប ហើយត្រូវបានជននោះសម្លាប់ប្លន់យករថយន្ត។ ស្ថានទូតជប៉ុនបានរៀបរាប់ថា៖ «សារចូលរួមរំលែកទុក្ខរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា» ខ្ញុំពិតជាក្រៀមក្រំនៅពេលដែលបានឮដំណឹងថាអ្នកបើកបររថយន្តឈ្នួល លោក ហ៊ឹម ចាន់ ត្រូវជនជាតិជប៉ុនពីររូបសម្លាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់លោក។ សូមវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព។

  • កុំចេះតែហ៊ាន ! ឧកញ៉ា ហុង ពីវ ប្តឹងអោយសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ដែលបង្ហោះព័ត៌មានមិនពិតរឿង ប្លង់សេ បូរីពិភពថ្មី អត់មានចាក់ដែកនៅខាងក្នុង សង្គម
    សង្គម
    សង្គម March 20, 2019 SAM

    កាលពីថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីករណីទឹកលិចផ្ទះនៅបុរីឈូកវ៉ា ថែមទាំងមានគណនីមួយឈ្មោះថា Jame Smile បានបង្ហោះសារមួលបង្កាច់ដោយសរសេររៀបរាប់ថា «ឧកញ៉ា ហុង ពីវ អើយ រកស៊ីម៉េចចឹង? ប្លង់សេអត់មានចាក់ដែកចឹង សំណង់ចឹងៗបានប៉ុន្មានឆ្នាំ ដេកៗថ្មពិដាន បាក់មកធ្លាក់លើស្លាប់នរណាទទួលខុសត្រូវ? ពេលទឹកលេចឆ្លងចរន្តភ្លើង ឆក់ស្លាប់នរណាទទួលខុសត្រូវ? បើរកស៊ីចឹងៗភ្ញៀវរត់អស់ហើយ អស់ទំនុកចិត្តហើយ បុរីឈូកវ៉ា៣…. price more than 50000$»។ ក្រោយពីគណនីខាងលើបានបង្ហោះពត៌មានមិនពិតនេះរួចមក ក៏មានការចែករំលែកពេញបណ្តាញសង្គមរហូតត្រូវធ្វើការដេញដោលសួរឲ្យមានការបកស្រាយ។ ប្រហែលមុននេះបន្តិចក្រុមការងាររបស់អ្នកឧកញ៉ា ហុង ពីវ ជាមួយបងៗសមត្ថកិច្ចបានចុះទៅទីកន្លែងកើតហេតុផ្ទាល់ដោយបានចាប់ជនខិលខូចដែលមានគណនីហ្វេសប៊ុកឈ្មោះថា Jame Smile ដើម្បីបកស្រាយបំភ្លឺនិងចេញមុខសុំទោសជាសាធារណៈ។ ដោយបុគ្គលនោះមានឈ្មោះពិតថា វ៉ា

  • វិធី ៤យ៉ាងក្នុងការប្រើប្រាស់អំបិលដើម្បីសម្អាតស្នាមប្រឡាក់នៅក្នុងផ្ទះរបស់អ្នក Life Hack
    Life Hack
    Life Hack March 20, 2019 Chan Sreyny

    ជារៀងរាល់ថ្ងៃតើអ្នកប្រើប្រាស់អំបិលសម្រាប់ធ្វើអ្វីខ្លះ? ប្រសិនបើអ្នកប្រើប្រាស់អំបិលសម្រាប់តែធ្វើជាគ្រឿងផ្សំនៅក្នុងអាហារវាមិនគ្រប់គ្រាន់នោះទេ ព្រោះវាមានគុណសម្បត្តិជាច្រើនទៀតក្នុងការកម្ខាត់ស្នាមប្រឡាក់ផ្សេងៗដែលតែងតែកើតមាន ឲ្យកាន់តែមានភាពងាយស្រួលដោយប្រើប្រាស់នូវវិធីខាងក្រោមដូចជា៖ ទី១. ស្នាមខ្មៅជាប់ឆ្នាំងអ៊ុត៖ នៅពេលដែលអ្នកអ៊ុតខោអាវឆេះវានឹងបន្សល់ស្នាមខ្មៅជាប់និងឆ្នាំងអ៊ុតដែលធ្វើឲ្យពិបាកក្នុងការប្រើប្រាស់ អ្នកអាចសាកល្បងជាមួយវិធីនេះដោយគ្រាន់តែយកក្រដាស Wax ដែលអាចស្វែងរកទិញបាននៅតាមផ្សារទំនើបនានា បន្ទាប់មករោយអំបិលទៅលើកក្រដាសនោះ ហើយយកឆ្នាំងអ៊ុតមកវីនៅលើអំបិលនោះដោយបើកកម្ដៅអោយក្ដៅខ្លាំង ស្នាមខ្មៅនោះនិងបាត់អស់។ ទី២. ស្នាមខ្លោចនៅជាប់ខ្ទះ៖ ជាការពិតណាស់ស្នាមខ្លោចនៅជាប់ខ្ទះពិតជាពិបាកក្នុងការសម្អាត ដូចនេះដើម្បីមានភាពងាយស្រួលក្នុងការសម្អាត អ្នកត្រូវយកយកអំបិលមកចាក់នៅក្នុងនោះបន្ទាប់មកចាក់ទឹកចូល ហើយដាំវាក្នុងរយៈពេល១០ ទៅ១៥នាទីហើយជូតសម្អាតចេញរួចជាការស្រេច។ ទី៣. កម្ចាត់ក្លិនឆ្អាប៖ បន្ទាប់ពីអ្នកប៉ះពាល់របស់ដែលមានក្លិនឆ្អាបផ្សេងៗដូចជា ត្រី ឬសាច់ជាដើម អ្នកអាចប្រើប្រាស់អំបិលមកដុសលាងដៃដើម្បីជំនួសសាប៊ូបាន ព្រោះអាចកាត់បន្ថយក្លិនឆ្អាបបានល្អជាងសាប៊ូ ជាពិសេសមិនធ្វើអោយកាត់ដៃរបស់អ្នកទៀតផង។ ទី៤. ស្នាមប្រឡាក់ក្នុងម៉ាស៊ីនឆុងកាហ្វេ៖ ដើម្បីសម្អាតស្នាមប្រឡាក់ដែលក្រៀមស្ងួតនៅក្នុងម៉ាស៊ីនកាហ្វេ អ្នកអាចយកទឹកកកមកដាក់នៅក្នុងម៉ាស៊ីន ហើយដាក់អំបិលចូលបន្តិច បន្ទាប់មកចាក់ទឹកចូលហើយក្រឡុករហូតទាល់តែស្នាមនោះជ្រះអស់

  • នៅក្មេងៗសោះតែរាំ សាហាវអស់ស្ទះ ធ្វើឲ្យកក្រើកឆាកប្រកួត World of Dance សិល្បៈ
    សិល្បៈ
    សិល្បៈ March 20, 2019 Chan Sreyny

    កម្មវិធីលំដាប់ពិភពលោក World of Dance របស់ទូរទស្សន៍ NBC បានចាប់ផ្ដើមដំណើរការការប្រកួតប្រជែងជាថ្មីម្ដងទៀតនៅរដូវកាលទី៣ កាលពីដើមឆ្នាំ២០១៩នេះ ដោយមានការចូលរួមប្រកួតពីបេក្ខភាពជាច្រើនរូបមកពីបណ្ដាប្រទេសផ្សេងៗនៅជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះក៏មានវត្តមានតារាដែលមានភាពល្បីល្បាញនិងមានទេពកោសល្យខ្ពស់ដូចជា Jennifer Lopez Derek Hough និង NE-YO ធ្វើជាគណៈកម្មការដាក់ពិន្ទុនៅក្នុងការប្រកួតរដូវកាលនេះផងដេរ។ យ៉ាងណាមិញនៅក្នុងការប្រកួតនេះប្រិយមិត្តហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនិងក្រុមរាំ VPeepz មកពីទីក្រុងម៉ានីល ប្រទេសភីលីពីនបានបង្ហាញក្បាច់រាំថ្មីៗ ហើយប្លែកដ៏រស់រវើក មិនតែប៉ុណ្ណោះមានភាពប្រទាក់ក្រឡាគ្នាបានយ៉ាងល្អទោះបីជាមានគ្នាច្រើនពិតមែន តែពួកគេនៅតែរាំបានស្រុះគ្នាយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យគណៈកម្មការទាំងបីរូបពេញចិត្តជាខ្លាំង និងកោតសរសើរនៅសមត្ថភាពរបស់ក្រុម VPeepz មិនដាច់ពីមាត់ រហូតទទួលបានលំដាប់ពិន្ទុដល់ទៅ ៩០.៣។ គួរបញ្ជាក់ផងដែរថាក្រុម VPeepz មានសមាជិក ១៣នាក់

  • លើកស្ទួយកុំឲ្យបាត់បង់! ល្ខោននិយាយ «រឿង វង្សត្រកូលកំសត់» ដែលល្បីល្បាញក្នុងជំនាន់ទស្សវត្តន៍៦០ នឹងសម្តែងជូនសារជាថ្មីរហូតដល់ទៅ២ថ្ងៃ សិល្បៈ
    សិល្បៈ
    សិល្បៈ March 20, 2019 sovann khmernote

    ក្រោយពី ល្ខោននិយាយ “រឿង តៃកុងហំ ថៅកែចិត្តចោរ” ទទួលបានការគាំទ្រកាលពីឆ្នាំមុន។ ពេលនេះល្ខោននិយាយ ដែលមានភាពល្បីល្បាញខ្លាំង រហូតដល់ពេញផ្ទៃប្រទេសនៅក្នុងជំនាន់ទស្សវត្តន៍ឆ្នាំ៦០ «រឿង វង្សត្រកូលកំសត់» និងជាស្នាដៃនិពន្ធដោយកវីល្បីឈ្មោះ លោក ហង្ស ធន់ហាក់ ត្រូវបានអង្គការសកម្មភាពសិល្បៈ សហការជាមួយ សាលាមធ្យមសិក្សាវិចិត្រសិល្បៈ រៀបចំសម្ដែងសារជាថ្មី ជូនបងប្អូនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយបានចូលទស្សនា នៅសាលមហោស្រពចតុមុខ។ ល្ខោននិយាយ «រឿងវង្សត្រកូលកម្សត់» ជាប្រភេទល្ខោននិយាយ បែបទស្សនៈវិទ្យាសាស្រ្តនិយម និង ទស្សនៈពុទ្ធសាសនានិយម និពន្ធដោយ លោកសាស្រ្តាចារ្យ ហង្ស ធុនហាក់ ក្នុងទស្សវត្សរ៍ទី៦០។ «រឿងវង្សត្រកូលកម្សត់» នឹងប្រព្រឹត្តិទៅនាថ្ងៃ

  • អស្ចារ្យណាស់! អាយុត្រឹមតែ ៨ឆ្នាំសោះច្រៀងបានល្អយ៉ាងនេះធ្វើឲ្យគណៈកម្មការឡើងភ្លឹកតែម្ដង Got Talent
    Got Talent
    Got Talent March 20, 2019 Chan Sreyny

    កាលពីសប្ដាហ៍មុននៅក្នុងកម្មវិធី Got Talent រដូវកាលទី២ របស់ប្រទេសអៀរឡង់បានធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញសមត្ថភាពរបស់បេក្ខភាពដែលមកចូលរួមប្រកួតជាច្រើននាក់។ ប៉ុន្តែអ្វីដែលកាន់តែទាក់ទាញការចាប់អារម្មណ៍ទៅទៀតនោះគឺការបង្ហាញសមត្ថភាពរបស់ក្មេងស្រីមួយរូបមានឈ្មោះថា Liv Amerie Gregorio​ មានអាយុ​ ៨ឆ្នាំមកពីតំបន់ County Cork ដែលជាជនជាតិភីលីពីន។ យ៉ាងណាមិញនៅក្នុងការប្រកួតនោះដែរក្មេងស្រីវ័យ ៨ឆ្នាំរូបនេះបានធ្វើឲ្យគណៈកម្មការនិង ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការបកស្រាយបទ ” Everything’s Coming Up Roses ” បានយ៉ាងពិរោះ ព្រមជាមួយកាយវិការដ៏រស់រវើកធ្វើឲ្យចម្រៀងមួយបទនេះកាន់តែមានភាពល្អឥតខ្ខោះ រហូតទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់គណៈកម្មការ និងទស្សនិកដែលទស្សនានៅទីនោះផ្ទាល់ផងដែរ។ តោះចង់ដឹងថាការបកស្រាយបទចម្រៀងរបស់ក្មេងស្រីរូបនេះ មានភាពល្អឥតខ្ចោះក្នុងកម្រិតណានោះ ទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖

  • រថយន្តបើកបរដោយនាយទាហាន  ឈប់នៅផ្លូវកែងផ្សារអូរឬស្សី  គ្រាន់តែសុំឲ្យទៅមុខផុតផ្លូវកែងខ្លាចស្ទះ ស្រាប់តែបោះសម្តីថា “ស្ទះម៉ាភ្លែតទៅ ស្ទះងាប់ហ្អី” សង្គម
    សង្គម
    សង្គម March 20, 2019 sovann khmernote

    មួយរយៈចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខណ្ឌ៧មករា បានចុះរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ ដោយដាក់កម្លាំងឈរជើងប្រចាំការនៅផ្សារអូឬស្សី ដើម្បីណែនាំឲ្យបងប្អូនប្រជាពលរដ្ឋពីការចតនៅតាមផ្លូវបង្កឲ្យមានការកកស្ទះនៅបរិវេណផ្សារ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានវីដេអូដែលបង្ហោះឲ្យហ្វេសប៊ុកផេក “Traffic Spy – អ្នកប្រមាញ់ចរាចរណ៍” បានបង្ហាញនូវករណីមួយដោយមាននាយទាហានមួយរូប បានធ្វើការចតរថយន្តនៅកែងផ្លូវផ្សារអូរឬស្សី ហើយខាងគណបញ្ជាការខណ្ឌ ក៏បានសុំឲ្យទៅមុខបន្តិចដើម្បីឲ្យផុតផ្លូវកែង។ ដោយ នាយទាហានរូប ក៏បាននិយាយថាសុំឈប់តែមួយភ្លែត តែខាងរៀបចំសណ្តាប់ធ្នាប់និយាយថា ចតផ្លូវកែងបង្កការកកស្ទះ រហូត នាយទាហានរូបនោះ មានការបោះសម្តីថា “ស្ទះម៉ាភ្លែតទៅ ស្ទះងាប់ហ្អី” រួចក៏បើកឡានចេញទៅ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “សារវីដេអូពីខាងបងគណបញ្ជាការខណ្ឌ ខណៈពេលកំពុងរៀបសណ្តាប់ធ្នាប់ ពួកគាត់បានសង្កេតឃើញមានរថយន្តបើកបរដោយនាយទាហាន ហើយមិនព្រមស្តាប់តាមការណែនាំហាមឈប់/ចតផ្លូវកែង។ ចុះបើខិតទៅមុខបន្តិចអោយផុតកែងវាយ៉ាងមិច? គ្នាខំឈរហាលក្តៅហាលថ្ងៃប្រឈមបញ្ហាជាច្រើនដើម្បីរៀបសណ្តាប់ធ្នាប់ជុំវិញផ្សារអូរឬស្សី តែហេតុអ្វីគ្រាន់តែអ្នកទាំងអស់គ្នាចូលរួមសហការណ៍ជាមួយពួកគាត់វាខាតបង់អ្វីខ្លះ?????” តើប្រិយមិត្តយល់យ៉ាងណាដែរ?

  • ម្ចាស់ក្លឹបបាល់ទាត់ និងកីឡាករបាល់ទាត់អាជីព ជនជាតិជប៉ុន នៅកម្ពុជា បរិច្ចាកប្រាក់ $4000 ជួយគ្រួសារជនរងគ្រោះក្នុងករណីជប៉ុន២នាក់ ប្លន់សម្លាប់យករថយន្ត សង្គម
    សង្គម
    សង្គម March 20, 2019 sovann khmernote

    លោក Akihiro Kato ម្ចាស់ក្លឹបបាល់ទាត់ ខេមបូឌានថាយហ្គឺ (Camboda Tiger) និងកីឡាករបាល់ទាត់អាជីព ជនជាតិជប៉ុន ប៉ុន្មានបានរួមគ្នាប្រមូលថវិការជួយគ្រួសារជនរងគ្រោះដែលត្រូវបាន ជនជាតិជប៉ុន២នាក់សម្លាប់ប្លន់យករថយន្តមិនបានសម្រេច នៅក្នុងខេត្តសៀមរាប ដែលទឹកប្រាក់បរិច្ចាកនេះមានចំនួន $4000 សហរដ្ឋអាមេរិក។ ក្នុងឱកាសយកថវិការទៅជូនជនរងគ្រោះនេះដែរ លោក Akihiro Kato ក៏បានបង្ហោះសារមួយឃ្លាថា៖ “យើងបានបរិច្ចាកថវិការចំនួន $4000 ជូនទៅដល់គ្រួសារជនរងគ្រោះ ហើយក៏អរគុណដល់មិត្តភក្រ័ និងកីឡាករបាល់ទាត់អាជីពជនជាតិជប៉ុនទាំងអស់ នៅក្នុងក្លឹបបាល់ទាត់នៅកម្ពុជា ដែលបានចូលរួមគ្នាក្នុងការបរិច្ចាកថវិការទាំងនេះ។ ខ្ញុំពិតជាសោកស្តាយណាស់ចំពោះហេតុការណ៍នេះ ។ ខ្ញុំសង្ឃឹមថានឹងមានសន្តិភាពនៅក្នុងសង្គម៕”