ព័ត៌មានចុងក្រោយ
  • ក្រុមយុវជនស្ម័គ្រចិត្ត កែច្នៃធុងសំរាម ដើម្បីដាក់ពង្រាយតាមបណ្តោយប្រឡាយ ចាំមើលមានអ្នកយកសំរាមទៅចោលក្នុងប្រឡាយទៀតទេ? សង្គម
    សង្គម
    សង្គម March 20, 2019 បក្សីចាំក្រុង

    យុទ្ធនាការប្រមូលសំរាមនៅលូទឹកស្អុយនៅម្តុំបឹងត្របែករបស់ក្រុមយុវជនស្ម័គ្រចិត្ត និងសាលារាជធានី បានចូលរួមបន្តឥតស្រាកស្រាន្តនោះ យើងសង្កេតឃើញលូទឹកស្អុយ ដែលធ្លាប់តែមានសំរាមអណ្តែតពាសពេញនោះ ប្រែក្លាយជាមិនសូវមានសំរាមច្រើនឡើយ ប៉ុន្តែក្រោយពីខិតខំប្រឹងប្រែងសំអាតអស់ជាច្រើនថ្ងៃមកនោះ ក៏នៅតែមានសំរាមឡើងមកដដែល ដោយសារតែប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់ដល់ដឹង។ ជាក់កាលពីម្សិលមិញនេះ យោងតាមគណនីហ្វេសបុកឈ្មោះ ពូ ឈីវ បានបង្ហោះឲ្យដឹងថា ក្រុមយុវជនបាន ច្នៃធុងសំរាម ដើម្បីដាក់ពង្រាយតាមបណ្តោយប្រឡាយ។ សុំប្រិយមិត្តតាមដានទាំងអស់គ្នា ចាំមើលមានប្រជាជនមួយចំនួន នៅតែយកសំរាមទៅចោលនៅមាត់ប្រឡាយទៀតទេ?

  • ពិបាកក្នុងការសម្រកខ្លាញ់ក្បាលពោះណាស់មែនទេ? ៤​ គន្លឹះទាំងនេះអាចជួយអ្នកបាន Life Style
    Life Style
    Life Style March 20, 2019 Chan Sreyny

    ជាការពិតណាស់មនុស្សគ្រប់គ្នាកើតមកមិនថាប្រុស ឬក៏ស្រីតែងតែប្រាថ្នាចង់បាននៅរូបរាងស្រស់ស្អាតសមសួន ប៉ុន្តែពិបាកក្នុងការសម្រកទម្ងន់ជាពិសេសការសម្រកខ្លាញ់ក្បាលពោះដែលកើតឡើងពីការញុាំចំណីអាហារមិនត្រឹមត្រូវបណ្ដាលឲ្យមានជាតិខ្លាញ់ច្រើន។ តួរយ៉ាងការកើនឡើងជាតិខ្លាញ់ច្រើនវាមិនត្រឹមតែធ្វើឲ្យរាងកាយអ្នកមិនស្អាតនោះទេ តែវាក៏ផ្ដល់ផលមិនល្អដល់សុខភាពរបស់អ្នកផងដែរ ដូច្នេះអ្នកអាចកម្ចាត់ខ្លាញ់ក្បាលពោះជាមួយនិងវិធីងាយៗយ៉ាងមានប្រសិទ្ធិភាពដោយពុំចាំបាច់ធ្វើការហាត់ប្រាណ៖ ទី១. ក្រូចឆ្មា៖ អ្នកអាចកម្ចាត់ខ្លាញ់ក្បាលពោះបានយ៉ាងងាយដោយគ្រាន់តែយកក្រូចឆ្មាមកលាយជាមួយនិងទឹក ហើយញុាំជារៀងរាល់ព្រឹកមុនពេលញុាំអាហារ មួយសប្ដាហ៍ក្រោយមកអ្នកនឹងមានអារម្មណ៍ថាខ្លាញ់នៅក្នុងក្បាលពោះស្រកជាងមុនជាមិនខាន។ ទី២. ខ្ញី៖ វិធីសាស្ត្រមួយនេះក៏ជួយអោយក្បាលពោះរបស់អ្នកស្រកយ៉ាងឆាប់រហ័សដែរ ដោយគ្រាន់តែយកខ្ញីមកចិតជាចំណិតស្ដើងល្មម ដាក់ចូលទៅក្នុងទឹកដែលដាក់ដាំទុករយៈពេល ៥នាទីហើយទុកឲ្យត្រជាក់ល្មមញុាំបាន មិនតែប៉ុណ្ណោះអ្នកអាចលាយវាជាមួយទឹកក្រូចឆ្មានិងទឹកឃ្មុំបន្តិចក៏បាន បើអ្នកមានអារម្មណ៍ថាពិបាកញុាំទឹកខ្ញីសុទ្ធ។ ទី៣. តែ៖ ប្រសិនបើអ្នកមិនចូលចិត្តញុាំកាហ្វេក្នុងការសម្រកទម្ងន់ ឬខ្លាញ់ក្បាលពោះអ្នកអាចសាកល្បងជាមួយនិងការញុាំតែបៃតងជំនួសវិញ ព្រោះវាក៏មានប្រសិទ្ធភាពក្នុងការសម្រកជាតិខ្លាញ់ដូចកាហ្វេដែរ ដោយអ្នកគ្រាន់តែឆុងតែឲ្យរាងចាស់បន្តិចហើយញុាំជារៀងរាល់ព្រឹក អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ទី៤.ខ្ទឹមស៖ ការញុាំខ្ទឹមសក៏ជួយឲ្យជាតិខ្លាញ់ត្រូវបានកាត់បន្ថយដែរ ព្រោះវាមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការដុតបំផ្លាញជាតិខ្លាញ់បានឆាប់រហ័ស មិនតែប៉ុណ្ណោះក៏ជួយទប់ចំណង់អាហារបានយ៉ាងល្អ ដូចនេះអ្នកគួរតែសាកល្បងញុាំអោយបានច្រើន។

  • មិនស្មានសោះ សមាជិកម្នាក់ក្នុងក្រុមយុវជនសំរាមដែលសម្អាតប្រព័ន្ធលូទឹកស្អុយបឹងត្របែក អាចច្រៀងបានឡូយ និងក្រមិចក្រមើមដល់ម្លឹង សង្គម
    សង្គម
    សង្គម March 20, 2019 SAM

    ករណីយុវជនសំរាមដែលប្រមូលសំរាមធ្វើការសម្អាតប្រព័ន្ធលូទឹកស្អុយបឹងត្របែកដែលកំពុងក្តៅគគុកពេញបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។ មហាជនជាច្រើនបានយកចិត្តទុកដាក់ និងឈឺឆ្អាលចំពោះករណីនេះ ដោយបានធ្វើការចែករំលែកពីគណនីមួយ ទៅគណនីមួយទៀត។ ជាថ្មីម្តងទៀតសមាជិកម្នាក់ក្នុងចំណោមយុវជនសំរាម ដែលមានឈ្មោះថា ពូ ឈីវ បានធ្វើឲ្យបងប្អូនមហាជនជាច្រើនភ្ញាក់ផ្អើលសារជាថ្មី ដោយបានចេញចម្រៀង Cover បទមរតកដើមរបស់លោក មាស សាម៉ន។ កាយវិការក្រមិចក្រមើម លាយឡំជាមួយសម្លេងកំប្លុកកំប្លែងរបស់យុវជនមួយរូបនេះហាក់ទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើននាក់ ជាពិសេសគឺហាក់ផ្លាស់ប្តូរទស្សនីយ៍ភាពជាខ្លាំងដោយគាត់តែងតែធ្វើការចូលរួមជួយសង្គមដោយការប្រមូលសំរាម ស្រាប់តែពេលនេះបែជាមកច្រៀងដើម្បីកម្សាន្តអារម្មណ៍របស់បងប្អូនប្រិយមិត្តទៅវិញ។ យ៉ាងណាមិញដើម្បីដឹងច្បាស់សូមមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា!

  • ស្តែងៗ! បាត់បង់ជីវិតមួយគ្រួសារភ្លាមៗ ព្រោះតែឡានដឹកដីធុនធំបត់ស្តាំដោយមានការធ្វេសប្រហែសមិនបានស៊ីញ៉ូឲ្យដឹងមុន សង្គម
    សង្គម
    សង្គម March 20, 2019 SAM

    ករណីគ្រោះថ្នាក់ដែលបង្កឡើងដោយឡានធំៗហាក់នៅតែមានកើតឡើងច្រើនជាញឹកញាប់ ដោយកត្តាផ្សេងដូចជាការធ្វេសប្រហែស បើកបរគ្មានការអធ្យាស្រ័យ និងការខ្វះទំនួលខុសត្រូវជាដើម។ ជាក់ស្តែងកាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលជាថ្មីពេញបណ្តាញសង្គមហ្វេសប៊ុកដោយករណីឡានដឹកដីធុនធំមួយបានឆក់យកជីវិតមនុស្សមួយក្រុមគ្រួសារប្តី ប្រពន្ធ និងកូនភ្លាមៗនៅនឹងកន្លែង។ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយឡានដឹកដីនេះបានកើតឡើងនៅចំណុច កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩ និង​លេខ​៥០ ស្ថិត​ក្នុងភូមិ​តា​កុ​ល ឃុំ​ពា​នី ខេត្តកំពង់ឆ្នាំង។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះ Sophanya Sith ដែលបានបង្ហោះវីដេអូស្តែងៗដែលថតចេញបានពីកាមេរ៉ាសុវត្ថិភាណរបស់ឡាន ជាមួយសារមួយឃ្លាថា «នេះគឺជាវីដេអូដែលកាមេរ៉ាឡានពួកខ្ញុំថតជាប់រាល់សកម្មភាពរបស់រថយន្តបង្កហេតុដែលបើកបរមិនគោរពច្បាប់រហូតធ្វើអោយបាត់បង់ជីវិតក្រុមគ្រួសារតូចមួយដ៏កំសត់នេះផង។ តើពួកគាត់ខុសអី? មនុស្សអាក្រក់អ្នកខុសពេញទំហឹងហើយបែរជាមិនចូលខ្លួនសារភាពទៀត ពួកគាត់ទៅបានសុខហើយ នៅឡើយតែអ្នកទេដែលរស់នៅក្នុងវិប្បដិសារីអស់មួយជីវិត ច្បាស់ណាស់រថយន្តបង្កហេតុនេះគឺជារថយន្តរបស់ក្រុមហ៊ុនធ្វើផ្លូវនេះហើយ តែប្រហែលមកពីពួកគាត់ជួយលាក់បាំងអោយគ្នា ព្រោះខ្ញុំបានឃើញឯកសណ្ឋានអ្នកបើករថយន្តគឺជាឯកសណ្ឋានក្រុមធ្វើផ្លូវនឹងហើយ សូមមេត្តាជួយស៊ែរដើម្បីរកយុត្តិធ៌មអោយពួកគាត់ផង»។ ដើម្បីដឹងច្បាស់ពីករណីនេះសូមមើលវីដេអូខាងក្រោមនេះ៖

  • ជនជាតិជប៉ុនជាច្រើន នាំគ្នាបរិច្ចាកប្រាក់ជួយគ្រួសារ បុរសរត់តាក់ស៊ីដែលត្រូវ ជប៉ុន២នាក់អាករសម្លាប់ប្លន់យករថយន្ត សង្គម
    សង្គម
    សង្គម March 20, 2019 sovann khmernote

    ក្រោយហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយបុរសជនជាតិជប៉ុនមានគ្នា២នាក់ បានប្លន់សម្លាប់បុរសរត់តាក់ស៊ីម្នាក់ដោយអាករសម្លាប់យ៉ាងព្រៃផ្សៃ និងចាប់ទាញទម្លាក់ពីរថយន្តដើម្បីជិះគេចខ្លួនប៉ុន្តែសំណាងមិនល្អក៏ជ្រុលទៅបុកគោយន្តកន្ត្រៃបណ្តាលអោយរថយន្តទៅមុខលែងរួច ហើយក៏ចុះពីលើរថយន្តរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍នេះបានធ្វើអោយបុរសម្នាក់បានស្លាប់មានឈ្មោះថា ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានប្រពន្ធឈ្មោះ សុខ ចាន់ធឿន អាយុ៣៨ឆ្នាំ មានកូន៤ នាក់ ប្រុស៣ ស្រី១ ទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ថ្មីៗនេះដែរក៏មានជនបរទេសម្នាក់មានឈ្មោះថា Michael Hartzsch បានផ្តួចផ្តើមបង្កើតជាមូលនិធិមួយដើម្បីជួយដល់ក្រុមគ្រួសារជនរងគ្រោះ ហើយក្នុងនោះគេសង្កេតឃើញថាមានជនជាតិជប៉ុនជាច្រើន បាននាំគ្នាបរិច្ចាកថវិការ ដើម្បីជួយដល់ក្រុមគ្រួសារជនរងគ្រោះដូចគ្នា

  • រំភើបជំនួស! បេក្ខនារីមួយរូបរបស់កម្មវិធី American Idol ធ្វើឲ្យគណៈកម្មការស្រក់ទឹកភ្នែកព្រោះតែក្ដីស្រលាញ់ដែលនាងមានចំពោះម្ដាយដែលគ្រាន់តែបានផ្ដល់កំណើតឲ្យនាង សិល្បៈ
    សិល្បៈ
    សិល្បៈ March 20, 2019 Chan Sreyny

    កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះកម្មវិធី American Idol បានបង្ហាញសមត្ថភាពរបស់បេក្ខភាពដែលមកចូលរួមប្រកួតនៅក្នុងរដូវកាលថ្មីនេះជាច្រើនរូប ដែលពោរពេញទៅដោយទេពកោសល្យខុសប្លែកពីគ្នា។ នៅក្នុងនោះផងដែរប្រិយមិត្តហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបេក្ខនារីមួយរូបមានឈ្មោះថា Gaba មានអាយុ​១៩ឆ្នាំមកពីរដ្ឋ California បានបញ្ចេញសមត្ថភាពដ៏អស្ចារ្យដែលធ្វើអោយគណៈកម្មការទាំងបីពេញចិត្តចំពោះរូបនាងយ៉ាងខ្លាំង។ នៅក្នុងការសម្ដែងនោះផងដែរបេក្ខនារីដ៏ស្រស់ស្អាតរូបនេះបានជ្រើសរើសយកការបកស្រាយបទរបស់តារាចម្រៀង Adele តាមរយៈបទ “All I Ask” បានយ៉ាងល្អជាមួយនិងការប្រើប្រាស់សំលេង ខ្យល់ដង្ហើម ជាពិសេសបច្ចេកទេសក្នុងការស្រែកបានខ្ពស់ធ្វើឲ្យការបកស្រាយចម្រៀងរបស់នាងកាន់តែពិរោះ។ មិនតែប៉ុណ្ណោះ Gaba បានធ្វើអោយគណៈកម្មការមានក្ដីរំភើបជំនួសនាងយ៉ាងខ្លាំងដែលរូបនាងបានបកស្រាយចម្រៀងមួយបទទៀតមានចំណងជើងថា “Bright Lights and Cityscapes” ជាមួយនិងម្ដាយដែលជាអ្នកផ្ដល់កំណើតឲ្យនាង ដែលទើបតែបានជួបគ្នាកាលពីពេលថ្មីៗកន្លងមកនេះ ពោរពេញទៅដោយអត្ថន័យចាក់ដោត ធ្វើឲ្យគណៈកម្មការទាងបីរំភើបរហូតដល់ស្រក់ទឹកភ្នែកផងដែរ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

  • ឱក សុគន្ធកញ្ញា ថានឹងបង្ហាញរូបថត Pre-Wedding របស់ខ្លួនជាផ្លូវការប្រសិនបើមានអ្នក Share Status របស់នាងគ្រប់ចំនួន 168K សិល្បៈ
    សិល្បៈ
    សិល្បៈ March 19, 2019 sovann khmernote

    ក្រោយពេលបែកធ្លាយរូបថត Pre-Wedding របស់តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និងអនាគតស្វាមី នៅលើទឹកដីខេត្តសៀមរាបកាលពីថ្ងៃមិញរួចមក ស្រាប់តែមុននេះបន្តិចតារាចម្រៀងរូបនេះ បានបង្ហោះសារមួយឃ្លា ដោយចោទសួរទៅអ្នកគាំទ្ររបស់នាងថា ជឿដែរឬទេ ថារូបថតបែកធ្លាយនេះជារូប Pre-Wedding របស់នាងនោះ ? ហើយក្នុងនោះដែរ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានរៀបរាប់ទៀតថា បើមានអ្នក Share Status របស់ខ្លួនគ្រប់ចំនួន 168K នាងនឹងបង្ហាញរូបថត Pre-Wedding ផ្លូវការរបស់ខ្លួនអោយមហាជនបានឃើញ។ កញ្ញា ឱក សុគន្ធកញ្ញា បានរៀបរាប់ថា៖ “សួស្ដី​មិត្ត​ភក្តិ​បង​ប្អូន​ទាំង​អស់​គ្នា…!

  • បែកធ្លាយរូបថត Pre-wedding របស់កញ្ញា ឱក សុគន្ធកញ្ញា និងអនាគតស្វាមី  នៅតំបន់អង្គរ សិល្បៈ
    សិល្បៈ
    សិល្បៈ March 19, 2019 sovann khmernote

    កាលពីពេលថ្មីៗនេះមានមហាជនបានប្រទះឃើញកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ស្ថិតនៅក្នុងឈុតសម្អាងការ និងកំពុងតែថតរូបយ៉ាងស្រស់ស្អាតនៅតំបន់អង្គរ។ ជាក់ស្តែងណាស់ ប្រភពដែលបានបង្ហោះរូបភាព ២សន្លឹកនោះ ក៏បានសរសេររៀបរាប់ថា៖ “អបអរសាទរតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា និងស្វាមី ថ្ងៃនេះអ្នកទាំងពីរបានមកថតរូបអនុស្សាវរីយ៍មុនរៀបការនៅតំបន់អង្គរ”។ ការថត pre-wedding នេះ ខណៈមានពាក្យចចាមរ៉ាមថាកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា នឹងត្រៀមខ្លួនចូលរោងការជាមួយនឹង ប្អូនប្រុសថៅកែផលិតកម្មហង្សមាស គឺលោកអ៊ឹង សុខលី នៅខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយចំនួន។ដោយប្រភពដដែលបានឲ្យដឹងថា កំពូលតារាចម្រៀងរូបនេះបានត្រៀមសំបុត្រការទុកអញ្ជើញមិត្តៗក្នុងសិល្បៈ និងក្រៅសិល្បៈ៕