ព័ត៌មានចុងក្រោយ
  • តិចនិចងាយៗ របស់​ម៉ាស៊ីនផ្លុំសក់ដែលអ្នកមិនធ្លាប់ដឹងពីរបៀបប្រើប្រាស់វា ក្រៅពីការតុបតែងសក់ Life Hack
    Life Hack
    Life Hack March 19, 2019 Chan Sreyny

    ម៉ាស៊ីនផ្លុំសក់មិនត្រឹមតែប្រើប្រាស់សម្រាប់ការតុបតែងម៉ូដសក់តែមួយមុខទេ តែយើងអាចយកវាមកប្រើប្រាស់ជាមួយនិងរបស់របរផ្សេងៗជាច្រើនទៀតដែលអ្នកទាំងអស់គ្នាពុំធ្លាប់បានដឹងពីមុនមក។ ដូច្នេះថ្ងៃនេះយើងសូមបង្ហាញពីតិចនិចងាយៗក្នុងការប្រើប្រាស់មា៉ស៊ីនផ្លុំសក់ សម្រាប់ដោះស្រាយនៅបញ្ហាដែលកើតមានឡើងឲ្យមានភាពងាយស្រួលជាងមុន ដោយវិធីដូចជា៖ ទី១. សម្រាប់សម្ងួតភាពសើម៖ នៅពេលដែល​សំលៀកបំពាក់ ឬរបស់របរប្រើប្រាស់របស់អ្នកសើម អ្នកអាចធ្វើការសម្ងួតវាបានយ៉ាងឆាប់រហ័សដោយយកម៉ាស៊ីនផ្លុំសក់មកផ្លុំនៅកន្លែងដែលសើមប្រហែល ៤ទៅ៥នាទីរួចជាការស្រេច។ ទី២. សម្រាប់បញ្ចូលខ្យល់៖ អ្នកនិងអស់ក្ដីបារម្មណ៍ជាមួយនិងការបញ្ចូលខ្យល់ទៅក្នុងពូកខ្យល់ដោយមិនចាំបាច់ប្រើប្រាស់ កម្លាំងច្រើនដោយគ្រាន់តែយកម៉ាស៊ីនផ្លុំសក់មកផ្លុំខ្យល់ចូលឲ្យពេញ អ្នកនិងអាចប្រើប្រាស់វាបានយ៉ាងងាយ។ ទី៣. សម្រាប់អ៊ុតសំលៀកបំពាក់៖ ជាធម្មតាការអ៊ុតខោអាវមិនមែនងាយស្រួលក្នុងការអ៊ុតទេ ប្រសិនបើអ្នកមិនប្រយ័ត្នអាចនឹងធ្វើអោយខោអាវរបស់អ្នកឆេះបាន ដូចនេះអ្នកអាចយកម៉ាស៊ីនផ្លុំសក់មកជំនួសឆ្នាំងអ៊ុតវិញ ដោយគ្រាន់តែយកទឹកមកបាញ់នៅលើស្នាមជ្រួញដែលមាននៅលើខោអាវរបស់អ្នក បន្ទាប់មកយកម៉ាស៊ីនផ្លុំសក់មកផ្លុំនៅកន្លែងនោះឲ្យស្ងួត នោះខោអាវរបស់អ្នកនិងមានភ្លីស្អាតដូចប្រើប្រាស់ឆ្នាំងអ៊ុតដែរ។ ទី៤. សម្រាប់ច្នៃខ្សែសាកថ្ម៖ ប្រសិនបើខ្សែសាកថ្មទូរស័ព្ទរបស់អ្នកវែងពេកពិបាកក្នុងការ ប្រើប្រាស់ជាមួយកំព្យូទ័រឬពិបាកក្នុងការទុកដាក់អ្នកអាចយកវាទៅរុំជាមួយនិងខ្មៅដៃ ឬប៊ិចជារង្វង់បន្ទាប់មកយកម៉ាស៊ីនផ្លុំសក់មកផ្លុំដោយប្រើរយៈពេលប្រហែល ១០ទៅ ១៥នាទី នោះខ្សែសាកថ្មរបស់អ្នកនឹងខ្លីជាងមុន។​

  • លោក Ben ជនជាតិអាមេរិកកាំង តែលះបង់អស់ហើយ ជីវិតសុីវិល័យ មករស់នៅក្នុងព្រៃ ដើម្បីការពារព្រៃឈើនៅស្រុកខ្មែរ! មើលនេះទឹកក្រូចដែលគាត់កាន់ក្នុងដៃ យកទៅផ្ញើប្រពន្ធកូន… សង្គម
    សង្គម
    សង្គម March 19, 2019 sovann khmernote

    លោក Ben Davis ដែលលោកបានចំណាយពេលជាង២០ឆ្នាំ នាំគ្រួសារមករស់នៅក្នុងព្រៃដើម្បីការពារនិងអភិរក្ស សត្វ និងព្រៃឈើនៅកម្ពុជា ធនធានធម្មជាតិដែនជម្រកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក”។ អ្វីដែលគួរឲ្យក្តុកក្តួលនោះកាលពីពេលថ្មីៗនេះ មានរូបភាពមួយសន្លឹករបស់ លោក បេន ដេវីស បានចូលរួមពិធិមង្គលការមួយ ព្រមទាំងនៅក្នុងដៃកាន់ទឹកក្រូច ដោយមានបងប្អូនជាច្រើនសម្តែងក្តីអាណិតថា លោកពិតជាយកទៅផ្ញើជូនប្រពន្ធកូនរបស់លោកនៅឯគេហដ្ឋាន។ ដោយមានគណនីហ្វេសប៊ុកឈ្មោះ ឆៃរ៉ាត់ រ៉ង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឃេីញរូបភាពនេះខ្ញុំស្ទេីរតែរកពាក្យអ្វីនិយាយមិនចេញ​ ហេតុអ្វីបានអ្នកលះបង់ការស់នៅដ៏សុីវិល័យនៃប្រទេសកំណេីតរបស់អ្នកដេីម្បីតែមាតុភូមិរបស់ខ្ញុំ​។ ទឹកក្រូចដែលគាត់កាន់នឹងដៃនេះប្រាកដណាស់គាត់វេចផ្ញេីរប្រពន្ធកូននៅផ្ទះ ខ្ញុំសូមសន្យាជាលេីកទី២ថានៅពេលវេលាដ៏ខ្លីខាងមុខ​ ខ្ញុំនឹងបេីកកម្មវិធីជាមូលនិធិមួយ​ ដេីម្បីនាំយកស្បៀង​ សំលៀកបំពាក់និងរបស់ប្រេីប្រាស់ទៅកាន់ផ្ទះរបស់បេន​ ក៏ចង់ស្វែងយល់ពីជីវភាពរបស់លោកផ្ទាល់ក៏ដូចចង់ស្គាល់ព្រៃការពារផងដែរ។សូមសិស្សនិងមិត្តភ័ក្ក្រទាំងអស់មេត្តាចូលរួមទាំងអស់គ្នា​ ដេីម្បីជាលេីកទឹកចិត្តនិងដឹងគុណនៃការលះបង់របស់គ្រួសារបេន”។ គួរបញ្ជាក់ថា លោក បេន ព្រមទាំងក្រុមគ្រួសារជាជនជាតិអាមេរិកាំងដែលមកថែរក្សាព្រៃខ្មែរ ជាង២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វនិងព្រៃឈើនៅភ្នំត្នោតនៅខេត្តព្រះវិហារ

  • រំភើបជំនួសសិស្សវិទ្យាល័យព្រៃទទឹង! ឯកឧត្តម ហ៊ុន ម៉ាណែត ទៅសម្ពោធបណ្ណាល័យ”គុណគ្រូ” ស្រាប់តែផ្ចុងផ្តើមសាងសង់អាគារសិក្សាមួយខ្នង ជាមួយសប្បុរសជន និងជូនកាដូតារាងបាល់ទះ បាល់បោះថែមទៀត សង្គម
    សង្គម
    សង្គម March 19, 2019 បក្សីចាំក្រុង

    កាលពីព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យគុណគ្រូ ខ្លោងទ្វារ ស្រះទឹក និងរបងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានវត្តមានអ្នកចូលរួមជាច្រើនដូចជា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកយាយលោកតា អាណាព្យាបាល អតីតសិស្សវិទ្យាល័យព្រៃទទឹង សប្បុរសជន ក៏ដូចជាថ្នាក់ដឹកនាំជាច្រើននាក់។ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យសិស្សានុសិស្សទាំងអស់ព្យាយាមក្រេបយកចំណេះវិជ្ជា ដើម្បីយកចំណេះនេះ មកបំរើប្រទេសជាតិវិញ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានផ្តួចផ្តើមសប្បុរសជនដើម្បីសាងសងអាគារសិក្សាមួយខ្នងកំពស់ ២

  • កូរណាស់! អតីតម្ចាស់ពានរង្វាន់ American Idol ពញ្ញាក់អារម្មណ៍គណៈកម្មការនៅក្នុងរដូវកាលថ្មីនេះឡើងភ្ញាក់ផ្អើល សិល្បៈ
    សិល្បៈ
    សិល្បៈ March 19, 2019 Chan Sreyny

    ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយតារាចម្រៀង Maddie Poppe ដែលបានឈ្នះការប្រកួតកាលពីរដូវកាលមុន។ ថ្មីៗនេះ Maddie Poppe បានធ្វើឲ្យគណៈកម្មការក្នុងកម្មវិធី American Idol ទាំងបីជាពិសេសតារាចម្រៀង Katy Perry មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងហួសចិត្តនឹកស្មានមិនដល់ទាល់តែសោះ ដោយរូបនាងបានបន្លំខ្លួនធ្វើជាបេក្ខភាពដែលមកចូលរួមប្រលងកាលពីយប់មិញនេះ ដោយតុបតែងខ្លួនយ៉ាងប្លែកមើលសឹងតែមិនស្គាល់។ គួរបញ្ជាក់ផងដែរថា Maddie Poppe ជាអ្នកចម្រៀងនិងសរសេរបទចម្រៀងមួយរូប ហើយក៏ជាអតីតបេក្ខភាពរបស់កម្មវិធី American Idol រដូវកាលទី១៦ កាលពីឆ្នាំ២០១៨ បានឈ្នះក្នុងការប្រកួតក្លាយជាម្ចាស់ពានរង្វាន់ដោយការបកស្រាយចម្រៀងដែលជាស្នាដៃនិពន្ធរបស់នាងចំនួនពីរបទមានចំណងជើងថា “Going Going Gone” និងបទ “Don’t Ever Let

  • អស្ចារ្យណាស់! ក្មេងស្រីរូបនេះធ្វើអោយគ្រូបង្វឹកដល់ទៅ២រូប ស្ដាយឡើងបោកខ្លួនដោយសារតែមិនបានចុចបូតុងជ្រើសរើសយកនាង The Voice
    The Voice
    The Voice March 19, 2019 Chan Sreyny

    ក្មេងស្រីមួយរូបបានធ្វើឲ្យទស្សនិកជន និងគណៈកម្មការរួមទាំងប្រិយមិត្តដែលនិយមតាមដានកម្មវិធី The Voice Kids ប្រទេសអាល្លឺម៉ង់មានការងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលដែលក្មេងស្រីរូបនេះធ្វើការបង្ហាញសមត្ថភាពនៅក្នុងវគ្គ Blind Audition កាលពីយប់មិញនេះដោយបាំងវាំងននអាថកំបាំងនៅពេលដែលនាងបកស្រាយបទចម្រៀងហាក់ដូចជាឲ្យទស្សនិកជននិងគណៈកម្មការធ្វើការទស្សន៍ទាយ។ យ៉ាងណាមិញក្មេងស្រីរូបនេះមានឈ្មោះថា Miracle អាយុ ១១ឆ្នាំបានជ្រើសរើសយការបកស្រាយចម្រៀងបទ ” Alles Leuchtet ” របស់តារាចម្រៀង Joy Denalane បានយ៉ាងពិរោះដោយការដាក់អារម្មណ៍នៅក្នុងបទចម្រៀងបានយ៉ាងល្អ រួមផ្សំជាមួយនិងការស្រែកក៏បានខ្ពស់មិនធម្មតា ធ្វើឲ្យចម្រៀងមួយបទនេះហាក់មានភាពពិរោះប្លែកម្យ៉ាង រហូតគ្រូបង្វឹក Bosshoss និង Mark ចុចបូតុងជ្រើសរើសយករូបនាងមកធ្វើជាកូនក្រុម។ ហើយអ្វីដែលរឹតតែទៅទៀតនោះក្មេងស្រីដែលពោរពេញដោយសមត្ថភាពរូបនេះបានធ្វើអោយគ្រូបង្វឹក lena និង Stefanie សោកស្ដាយយ៉ាងខ្លាំងដែលមិនបានចុចបូតុងជ្រើសរើសយករូបនាងខណៈដែលវាំងននអាថកំបាំងបានបង្ហាញមុខមាត់ក្មេងស្រីរូបនេះ។ សូមទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖

  • អស់ទាស់! មើលមួយភ្លែតស្មានតែតារាអាជីពមកពីណា តាមពិតការបង្ហាញសមត្ថភាពរបស់ Rock Opong​ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Asia’s Got Talent សោះ Got Talent
    Got Talent
    Got Talent March 19, 2019 Chan Sreyny

    កាលពីសប្ដាហ៍មុននៅក្នុងការវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី១របស់កម្មវិធី Asia’s Got Talent រដូវកាលថ្មីនេះបានធ្វើឲ្យប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការបង្ហាញសមត្ថភាពរបស់បេក្ខជនជាច្រើនដែលពោរពេញទៅដោយទេពកោសល្យដ៏បុិនប្រសព្វរៀងៗខ្លួន។ នៅក្នុងនោះផងដែរការបង្ហាញសមត្ថភាពរបស់ក្មេងប្រុសវ័យ ១២ឆ្នាំ Rock Opong មកពីប្រទេសភីលីពីននៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះក៏មិនធម្មតាដែរ ក្នងការបកស្រាយបទ “I Believe” អមជាមួយការឧបករណ៍ហ្គីតាធ្វើឲ្យគណៈកម្មការនិងទស្សនិកជនពេញចិត្តជាខ្លាំងដោយសារតែការច្រៀងបានពិរោះ រួមទាំងការប្រើប្រាស់បច្ចេកទេសសម្លេងក៏បានល្អដូចជាតារាអាជីពមើលទៅរឹតតែអស្ចារ្យជាងកាលពីវគ្គមុនទៅទៀត។ ចង់ដឹងថាការបកស្រាយចម្រៀងរបស់ក្មេងប្រុសរូបនេះពិរោះ កម្រិតណាទៅទស្សនាវីដេអូខាងក្រោមទាងអស់គ្នា៖

  • លោក Akihiro Kato ​ ម្ចាស់ក្លឹបបាល់ទាត់ Cam-Tiger សម្តែងការសុំទោសចំពោះករណីជនជាតិជប៉ុន២រូប ប្លន់សម្លាប់អ្នក​រត់​តាក់ស៊ី​ខ្មែរ និងប្រកាសជួយជាថវិកាជូនដល់ក្រុមគ្រួសារជនរងគ្រោះ សង្គម
    សង្គម
    សង្គម March 19, 2019 sovann khmernote

    ម្ចាស់ក្លឹប ខេមបូឌានថាយហ្គឺ (Camboda Tiger) លោក Akihiro Kato ដែលជាជនជាតិជប៉ុនបានសម្តែងការសោកស្តាយ និងសុំទោសចំពោះករណីជនជាតិជប៉ុន ២រូប ដែលបានធ្វើសកម្មភាពប្លន់សម្លាប់ទៅលើអ្នករត់តាក់ស៊ីជាជនជាតិខ្មែរ នៅឯខេត្តសៀមរាប។ ដោយម្ចាស់ក្លឹបរូបនេះបានសម្តែងការតក់ស្លុតជាខ្លាំង រហូតសុំទោសចំពោះពលរដ្ឋខ្មែរ នូវរឿងរ៉ាវដែលបានកើតឡើង ដោយលោកបានប្រកាសនៅលើហ្វេសប៊ុកផេករបស់ខ្លួន ថាលោកនឹងផ្តល់នូវថវិកាចំនួន ១ពាន់ដុល្លារអាមេរិកដល់កូនទាំង៤ និងភរិយារបស់ជនរងគ្រោះ។ គួររំលឹកថាជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានប្រពន្ធឈ្មោះ សុខ ចាន់ធឿន អាយុ៣៨ឆ្នាំ មានកូន៤ នាក់ ប្រុស៣ ស្រី១

  • សារព័ត៌មានជប៉ុន Fuji News Network ចុះផ្សាយពីករណីជនជាតិជប៉ុន2រូប ដែលអារ-កសម្លាប់តៃកុងឡានខ្មែរ ដើម្បីប្លន់ឡាន សង្គម
    សង្គម
    សង្គម March 19, 2019 sovann khmernote

    ករណីជនជាតិជប៉ុន ២រូប ដែលបានធ្វើសកម្មភាពប្លន់ទៅលើអ្នករត់តាក់ស៊ីជាជនជាតិខ្មែរ ត្រូវបានសារព័ត៌មានជប៉ុន Fuji News Network ចុះផ្សាយ ព្រមទាំងចុះទៅយកព័ត៌មានផ្ទាល់ដល់ទីកន្លែង។ ដើមហេតុនាំឲ្យមានការប្លន់សម្លាប់នេះ ដោយសារតែជនសង្ស័យ២រូបនេះ ជាប់ជំពាក់បំណុលរហូតដល់ទៅ ៤លានយេន ប្រមាណជា ៣ម៉ឺន៥ពាន់ដុល្លារអាមេរិក។ ជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានប្រពន្ធឈ្មោះ សុខ ចាន់ធឿន អាយុ៣៨ឆ្នាំ មានកូន៤ នាក់ ប្រុស៣ ស្រី១ ទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា