ព័ត៌មានចុងក្រោយ
  • តោះៗ! រៀនថតវីដេអូប្លែកៗហើយស្អាតទាំងអស់គ្នាដោយតិចនិចងាយៗទាំងអស់គ្នា Life Style
    Life Style
    Life Style March 19, 2019 Chan Sreyny

    ពិធិបុណ្យចូលឆ្នាំជិតចូលមកដល់ហើយ តើអ្នកមានគម្រោងទៅដើរកំសាន្តនៅឯណាដែរ? ជាការពិតណាស់មនុស្សគ្រប់គ្នាតែងតែចូលចិត្តថតរូបនៅពេលដែលពួកគេធ្វើដំណើរកំសាន្តនៅតាមតំបន់នានា ដើម្បីទុកជាអនុស្សាវរីយ៍ជាមួយនិងមិត្តភក្គិ ឬក្រុមគ្រួសាររបស់ពួកគេ។ ដូចនេះប្រសិនបើអ្នកចូលចិត្តក្នុងការថតវីដេអូប្លែកៗ អោយមានភាពទាក់ទាញនោះអ្នកអាចសាកល្បងតិចនិចខាងក្រោមបាន៖ ទី១. ថតឲ្យឃើញមនុស្សហោះ៖ ប្រសិនបើអ្នកចង់បានវីដេអូដែលមើលទៅអ្នកអាចហោះបាន អ្នកគ្រាន់តែលោតហើយតម្រូវអោយអ្នកកាន់ខាមេរ៉ាថតដើរជុំវិញអ្នក អ្នកនឹងទទួលបានវីដេអូដ៏ប្លែកថ្មីមួយ។ ទី២.ថតវីដេអូស្ទាយន៍ប្លែកៗ៖ អ្នកអាចថតវីដេអូជាមួយស្ទាយន៍ប្លែកៗបាន ដោយគ្រាន់តែប្រើប្រាស់នូវឧបករណ៍ជំនួយផ្សេងៗដោយដាក់ខាមេរ៉ានៅខាងក្រោម បន្ទាប់មកតម្រូវឲ្យអ្នកដែលត្រូវគេថតឈរនៅទីខ្ពស់ហើយលោតចុះពីទីខ្ពស់នោះ ហើយអ្នកកាន់ខាមេរ៉ាត្រូវធ្វើជាកាយវិការផ្សេងៗ នោះការថតវីដេអូរបស់អ្នកនឹងស្អាតហើយទាក់ទាញទៀតផង។ ទី៣. ថតឲ្យឃើញដូចពេលភ្លៀងធ្លាក់៖ ចំពោះការថតបែបនេះតម្រូវឲ្យអ្នកដែលត្រូវគេថតទទូរឆ័ត្រ ហើយដាក់ដបទឹកនៅលើឆ័ត្រនោះហើយបង្វិលយឺតៗអោយទឹកនៅក្នុងដបនោះធ្លាក់មក វានិងធ្វើអោយវីដេអូរបស់អ្នកហាក់ដូចជាថតនៅពេលធ្លាក់ភ្លៀង។

  • Peypey dy រិះគន់អគ្គិសនីកម្ពុជា ក្រោយអាន caption មួយនេះរួច សង្គម
    សង្គម
    សង្គម March 19, 2019 sovann khmernote

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញករណីដាច់ចរន្តអគ្គិសនី តែងតែកើតឡើងជារៀងរាល់ថ្ងៃនៅតាមតំបន់មួយចំនួន ហើយករណីនេះផងដែរក៏កើតមានការត្អូញត្អែរជាច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ខណៈដែលមានការត្អូញត្អែរពីប្រជាពលរដ្ឋ ក៏មានការបង្ហោះសារ និងរូបភាពបង្ហាញពីការលំបាករបស់បុគ្គលិកអគ្គិសនី ដោយហ្វេសប៊ុកផេកមួយបានសរសេរថា “ខណៈពេលដែលលោកអ្នកអង្គុយក្នុងផ្ទះឬ ក្នុងម្លប់ ហើយមានអ្នកខ្លះ អង្គុយចាំតែជេរ ខ្លះស្តីបន្ទោស ខ្លះនិយាយថាអោយពួកគាត់123ចេះ 123ចុះ…….. ឃើញរូបភាពកណ្តាលថ្ងៃបែបនេះ ពិតជាអាណិតពួកគាត់ខ្លាំងណាស់ តែការងារអ្នកណាក៏មាន នេះជាភារកិច្ចមនុស្សរៀងៗខ្លួន បើពួកគេគ្មានទំនួលខុសត្រូវ វាគ្មានអី្វ​គួរឲ្យអាណិតទេ”។ ក្រោយពីបានឃើញសារបែបនេះ ធ្វើឲ្យ តារាហ្វេសប៊ុក PeyPey Dy បានសរសេរឆ្លើយតបទៅវិញថា៖ “មិនគួរណា អូសចុះឡើង មកឃើញ captionបែបហ្នឹងសោះ សួរថា រាល់ថ្ងៃប្រជាជនប្រើភ្លើង freeមែន?

  • ពុទ្ធោ! ក្មេងស្រីតូចមួយ បែរត្រូវជនតិរិច្ឆានរហូតដល់ទៅ៣នាក់ ប៉ុនប៉ងរំលោភនិងយកកាំបិតមុខពីរមកអារករប្រុងនឹងសំលាប់ចោល សង្គម
    សង្គម
    សង្គម March 19, 2019 sovann khmernote

    អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកអង្គការ អាហ្វីស៊ីប ជាអង្គការជួយសង្គ្រោះនារី និងកុមារីរងគ្រោះដោយសារតែអំពើរំលោភសេពសន្ថវៈ។ កាលពីពេលថ្មីៗនេះអ្នកស្រីបានបង្ហាញនូវរឿងរ៉ាវមួយគួរឲ្យសោកសង្រែង ដោយមានក្មេងស្រីមួយរូប បានរងគ្រោះដោយមានជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពបុ៉នប៉ងរំលោភ ខណៈដែលម្តាយនាងមិននៅផ្ទះ។ អ្វីដែលគួរឲ្យអាណិតអាសូរនោះ ជនសង្ស័យទាំងនោះបានយកកាំបិតមុខ២អាករនាងបំរុងនឹងសម្លាប់នាង ប៉ុន្តែក៏ជាសំណាងនាងនៅសល់ដង្ហើម និងសង្គ្រោះឲ្យមានជីវិត។ ដោយអ្នកស្រី ម៉ម សុម៉ាលី បានសរសេររៀបរាប់ថា៖ “ពេលខ្ញុំចុះពីឡានឃេីញមនុស្សចាស់ៗប៉ុន្មាននាក់កំពុងធ្វេីបាយសី ខ្ញុំសួរគេថាមានបុណ្យមែនទេក្នុងភូមិ គាត់ថាធ្វេីពិធីបន់ស្រន់នៅផ្ទះព្រោះកូនតូចដែលរងគ្រោះខ្លាចផ្ទះ មិនហានចូល និងគេងនៅផ្ទះទេ។ ពុទ្ធោក្មេងដែលត្រូវជនល្មេីស ៣នាក់ គេប៉ុនប៉ងរំលោភនិងយកកាំបិតមុខពីរមកអារករប្រុងសំលាប់ តេីមិនអោយគ្នាខ្លាចបានទេពេលនោះម្តាយជនរងគ្រោះបាននាំនាងមកដល់ នាងមានផ្ទៃមុខស្រពោនពោរពេញទៅដោយទុក្ខកង្វល់ កែវភ្នែកពោរពេញដោយក្តីឈឺចាប់ព្រោះគ្មានអ្នកយល់ចិត្ត។ លោកយាយម្នាក់ប្រាប់ខ្ញុំថា នាងតូចលែងនិយាយស្តីហេីយ នាងខ្លាចផ្ទះនេះណាស់

  • ឃ្លាំមើលទៀត យប់នេះ! មានទាំងជិះម៉ូតូដឹកសំរាមមកចាក់ផង យួរចេញពីផ្ទះផង ចាក់សំបកដូងពង្រាយពេញផង!  ឱ ទីក្រុងខ្ញុំអើយ ពេលណាស្អាតទៅ បើពលរដ្ឋមួយចំនួននៅតែអាត្មានិយម? សង្គម
    សង្គម
    សង្គម March 18, 2019 បក្សីចាំក្រុង

    យុវជនស្ម័គ្រចិត្តប្រមូលសំរាម នៅម្តុំប្រលាយបឹងត្របែក ក៏ដូចជាសាលារាជធានី បានប្រើគ្រឿងចក្រដើម្បីទៅកើបសំរាមរាប់តោន តែនៅតែមិនចេះអស់សោះ គឺដោយសារតែប្រជាពលរដ្ឋនៅតែបោះចោល។ ជាក់ស្តែងនៅយប់ថ្ងៃ​ ចន្ទ​ ១៣កេីត​ ខែ​ ផល្គុន​ ឆ្នាំ​ ច​ សំរិទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​ ១៨ ខែ​ មីនា​ ឆ្នាំ​ ២០១៩​ ក្រុមការងាររដ្ឋបាលខណ្ឌចំការមនបានឃ្លាំចាំមេីលអ្នកបោះចោលសំរាមនៅតាមមាត់ប្រឡាយបឹងត្របែក ដេីម្បីអប់រំណែនាំ​ និងធ្វេីកិច្ចសន្យាអោយបញ្ឈប់ការបោះចោលសំរាមតាមទីសាធារណ:​។ សរុបមកសំរាមនៅតែមានប្រសិនបើប្រជាពលរដ្ឋនៅតែមិនពិចារណា និងគិតតែប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីប្រទេសជាតិ៕ ប្រភព៖ រដ្ឋបាលខណ្ឌចំការមន

  • ពីរោះណាស់! មួយបទរបស់បេក្ខនារីរូបនេះធ្វើឲ្យគ្រូបង្វឹកពេញចិត្តជាខ្លាំងរហូតទ្រាំមិនបានចុចបូតុងព្រមៗគ្នាតែម្ដង The Voice
    The Voice
    The Voice March 18, 2019 Chan Sreyny

    បេក្ខនារីមួយរូបមកពីទីក្រុង New Yrok ហាក់ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តដែលនិយមទស្សនាកម្មវិធី The Voice រដូវកាលទី១៦ របស់ទូរទស្សន៍ NBC​​ យ៉ាងខ្លាំងក្នុងវគ្គ Blind Auditions កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ជាមួយគ្នានេះដែរបេក្ខនារីរូបនេះមានឈ្មោះថា Celia Babini​ មានអាយុ ១៧ឆ្នាំ ជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងហើយចម្រៀងរបស់នាងក៏បានចេញនូវនៅលើ Music app កាលពីឆ្នាំ២០១៧ផងដែរ។ យ៉ាងណាមិញនៅក្នុងការប្រកួតបេក្ខនារីវ័យក្មេងរូបនេះបានបង្ហាញសមត្ថភាពដ៏កម្រមានធ្វើឲ្យគ្រូបង្វឹកទាំងបួនចុចបូតុងបង្វែរកៅអីមករករូបនាងភ្លាមៗមិនបង្អង់យូរ ដោយការបកស្រាយបទ ” idontwannabeyouanymore” របស់តារាចម្រៀង Billie Eilish បានយ៉ាងពិរោះ និងពោរពេញទៅដោយថាមពលដែលគេកម្រនិងបានឃើញនូវទេពកោសល្យដ៏អស្ចារ្យបែបនេះពីមុនមកឡើយ។ គួរបញ្ចាក់ផងដែរថាថ្វីត្បិតតែមានការជ្រើសរើសពីសំណាក់គ្រូបង្វឹកទាំងបួនក៏ពិតមែន តែនៅមិនទាន់ដឹងថាបេក្ខនារី

  • ម្ចាស់ហាងកង់ អូសាកា នៅសៀមរាប ជួយកង់ថ្មីសន្លាងមួយគ្រឿង តម្លៃជាង 600$ ដល់ជនជាតិប៊ែលហ្សិក ដែលបានបាត់នៅម្តុំទួលទំពួង ក្រោយអង្គភាពខ្មែរណូតប្រកាសរក គ្មានដំណឹងសូម្បីបន្តិច សង្គម
    សង្គម
    សង្គម March 18, 2019 បក្សីចាំក្រុង

    កាលពីប៉ុន្មានថ្ងៃមុនអង្គភាពសារព័ត៌មានខ្មែរណូត បានបង្ហោះវិដេអូក៏ដូចជាព័ត៌មានជាច្រើន ពាក់ព័ន្ធនឹងជនជាតិប៊ែលហ្សិកម្នាក់ បានជិះកង់ពីវៀតណាម មក កម្ពុជា ស្រាប់តែបានបាត់កង់ នៅផ្សារទួលទំពូង ក្រោយពីប្រកាសរកកង់ឲ្យជនជាតិប៊ែលហ្សិក មិនមានព័ត៌មានអ្វីបន្តិចសោះ ដោយឃើញពីការលំបាក និងយល់ពីអារម្មណ៍មួយនេះ ម្ចាស់ជំនួយម្នាក់ដែលមានឈ្មោះ គឹម ឆ័ង ព្រមទាំងអាណាព្យាបាលទាំងអស់នៃម្ចាស់ហាងកង់ អូសាកា រឺ ហាងកង់ Specialized សៀមរាប ដែលមានទីតាំងស្ថិតនៅឯទីរួមខេត្តសៀមរាប បានផ្តល់កង់មួយដែលមានតម្លៃប្រមាណជា ៦០០រយដុល្លារជាង ធ្វើឲ្យជនជាតិប៊ែលហ្សិករំភើបចិត្តជាខ្លាំង និងគាត់បានបន្តបេសកម្មគាត់បន្តទៀត។ ការជួយជនបរទេសម្នាក់នេះ ក៏មានការរួចចំណែកពីបងប្រុសឈ្មោះ អេង លីន ដែលជាអតីតកីឡាករជំរើសជាតិជាច្រើនឆ្នាំ និង ជាអតីតគ្រូបង្វឹកជម្រើសជាតិប្រណាំងកង់ផងដែរ និងជាអ្នកនាំភ្ញៀវជិះកង់ដើរលេងផងដែរ។

  • វិធីប្លែកៗដែលធ្វើឲ្យទូរស័ព្ទដៃរបស់អ្នកកាន់តែមានប្រយោជន៍ Life Hack
    Life Hack
    Life Hack March 18, 2019 Chan Sreyny

    បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃហើយមនុស្សភាគច្រើននិយមចូលចិត្តប្រើប្រាស់ទូរស័ព្ទដៃដោយសារតែភាពទំនើបទាន់សម័យ និងងាយស្រួលក្នុងទុកដាក់ ជាពិសេសការប្រើប្រាស់មុខងារផ្សេងៗជាច្រើនទៀតដូចជា​ Facebook youtube ឬ Instagram ជាដើម។ តួរយ៉ាងថ្ងៃនេះយើងសូមបង្ហាញពីរបៀបច្នៃប្រឌិតខ្លះៗដែលអ្នកពុំធ្លាប់បានដឹង និងជួយឲ្យអ្នកមានភាពងាយស្រួលប្រើប្រាស់ជាងមុនដូចជា៖ ទី១.ឧបករណ៍បញ្ជាំងកុន៖ ប្រសិនបើអ្នកពិបាកក្នុងការមើលវីដេអូ ឬភាពយន្តផ្សេងៗពេលមានគ្នាច្រើនអ្នកអាចសាកល្បងវិធីនេះបានដោយគ្រាន់តែយកប្រអប់ដាក់ស្បែកជើងមកកាត់ជារង្វង់មួយនៅកៀនប្រអប់ បន្ទាប់មកយកកញ្ចក់ពង្រីកមកដាក់នៅក្នុងរង្វង់នោះរួចយកទូរស័ព្ទមកដាក់នៅក្នុងប្រអប់ហើយបញ្ជាំងបាញ់ទៅលើកន្លែងដែលមានផ្ទៃពណ៌ស ដូចនេះវាមានភាពងាយស្រួលជាងមុនក្នុងការមើលខ្សែភាពយន្តផ្សេងៗទោះបីជាមានគ្នាច្រើនក៏ដោយ។ ទី២.ស្រោមការពារទូរស័ព្ទ៖ នៅពេលដែលអ្នកនិយមក្នងការផ្លាស់ប្ដូរស្រោមការពារទូរស័ព្ទជាញឹកញាប់ អ្នកអាចសាកល្បងការប្រើប្រាស់ប៉េងប៉ោងដោយត្រូវសប់វាឲ្យតឹងល្មម បន្ទាប់មកយកទូរស័ព្ទដាក់សង្កត់ពីលើហើយបន្ធូរវាបន្តិចម្ដងៗរហូតដល់អស់ខ្យល់ អ្នកនិងទទួលបាននៅស្រោមការពារទូរស័ព្ទថ្មីមួយដោយងាយនិងមិនចំណាយថវិការច្រើន។ ទី៣. ខ្សែសាកថ្មទូរស័ព្ទ៖ ជាធម្មតានៅពេលដែលខ្សែសាកថ្មដាច់វាពិបាកក្នុងការប្រើប្រាស់ ដូចនេះអ្នកអាចយកវាមកជួសជុលឡើងវិញបានដោយគ្រាន់តែ យកបំពង់បឺតមករុំនៅកន្លែងដែលដាច់នោះហើយផ្លុំវានិងម៉ាស៊ីនផ្លុំសក់អោយជិត បន្ទាប់មកអ្នកអាចយកអំបោះពណ៌មកក្រងជាម៉ូដផ្សេងៗដែលអ្នកចង់បានរួចរាល់។ ទី៤. អំពូលភ្លើង៖ ប្រសិនបើអ្នកមិនចូលចិត្តប្រើប្រាស់អំពូលដែលមានពន្លឺខ្លាំងៗនៅពេលគេង អ្នកគ្រាន់តែបើកភ្លើងពិលរបស់ទូរស័ព្ទ ហើយយកទឹកដាក់ក្នុងដប ឬកែវមកដាក់នៅពីលើភ្លើងពិលនោះពន្លឺនិងត្រូវបានកាត់បន្ថយជាងមុន។

  • ស្រីស្អាតជាបេក្ខភាព American Idol រូបនេះ ច្រៀងពីរោះខ្លាំង រហូតធ្វើឲ្យ Katy Perry ទាយថាជាអ្នកឈ្នះនៅក្នុងរដូវកាលថ្មីនេះ សិល្បៈ
    សិល្បៈ
    សិល្បៈ March 18, 2019 Chan Sreyny

    ប្លែកទៀតហើយ​នៅក្នុងសប្ដាហ៍នេះជាមួយនិងកម្មវិធី American Idol របស់ទូរទស្សន៍ ABC ជាមួយនិងការបង្ហាញសមត្ថភាពរបស់បេក្ខជន បេក្ខនារីដែលសុទ្ធសឹងតែជាជើងខ្លាំងជាច្រើនរូបមកពីគ្រប់តំបន់ដើម្បីប្រកួតយកពានរង្វាន់នៅក្នុងរដូវកាល ទី១៧នេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្តកាន់តែមានអារម្មណ៍ថាប្លែក និងភ្ញាក់ផ្អើលទៅទៀតនោះគឺការបង្ហាញសមត្ថភាពរបស់បេក្ខនារីមួយរូបដែលមកពីរដ្ឋ California កាលពីម្សិលមិញនេះ។ គួរបញ្ជាក់ផងដែរថាបេក្ខនារីរូបនោះមានឈ្មោះថា​ Ashley Hess serenades មានអាយុ ២៧ឆ្នាំបានធ្វើឲ្យគណៈកម្មការទាំងបីអត់ទ្រាំនឹងសរសើរមិនបានជាមួយនិងទេពកោសល្យដ៏បុិនប្រសព្វរបស់នាងក្នុងការបកស្រាយចម្រៀងរបស់តារាចម្រៀង​ Norah Jones អមនិងការលេងភ្លេងដោយឧបរករណ៍ព្យាណូបានយ៉ាងពិរោះ ហាក់សណ្ដំចិត្តគណៈកម្មការទាំងបីឲ្យលន្លង់លន្លោចទៅតាមសម្លេងដ៏ស្រទន់របស់នាង។ មិនតែប៉ុណ្ណោះរូបនាងក៏ត្រូវបានគណៈកម្មការ Katy Perry ថាអាចនឹងជាអ្នកឈ្នះនៅក្នុងរដូវកាលថ្មីនេះផងដែរ​ តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖