ព័ត៌មានចុងក្រោយ
  • ឧកញ៉ា ឌួង ឆាយ រិះគន់ខ្លាំងៗរឿងដាច់ ភ្លើងនិងថាអោយ មេអគ្គិសនីកម្ពុជា បើអសមត្ថភាពទេ អោយគេធ្វើទៅ សង្គម
    សង្គម
    សង្គម March 16, 2019 sovann khmernote

    ក្រោយពេលដែលលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បញ្ជាក់ថាលោកបានពិភាក្សាពីជម្រើស ដាក់នាវារោងចក្រថាមពល របស់ក្រុមហ៊ុនប្រទេសតួរគី ដែលជាវិធានការបន្ទាន់បន្ថែម ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនី សម្រាប់រដូវប្រាំងនៅកម្ពុជា ដែលនេះជាជម្រើសមួយដែលធ្វើអោយកម្ពុជា អាចឆាប់បានប្រើប្រាស់ថាមពលអគ្គិសនី ខណៈកម្ពុជារង់ចាំការបញ្ចប់ការសាងសង់ប្រភពផ្សេងទៀត ដែលកំពុងតែអនុវត្ត។ ភ្លាមៗនោះឧកញ៉ា ឌួង ឆាយ ក៏បានប្រតិកម្មដោយប្រើពាក្យធ្ងន់ៗថា ហើយអ្វីបានទឹកដល់ច្រមុះហើយ ទើបដោះស្រាយបន្ទាន់ អត់ចេះត្រៀមមុនទេរឺយ៉ាងមិច? លោកឧកញ៉ា ឌួង ឆាយ ដដែលក៏បានបន្ថែមទៀតថា ហេតុអ្វីបានជាអគ្គិសនីកម្ពុជា ដែលមានលោក កែវ រតនៈ ជាអគ្គនាយក មិនមានគម្រោងមេ (Master Plan)

  • អស់ទាស់! លើកនេះក្រុម​ MANIAC Family ដាក់មួយក្បាច់អាចនឹងទទួលបានការផ្ញើសារគាំទ្រច្រើនជាងគេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី១នេះ Got Talent
    Got Talent
    Got Talent March 16, 2019 Chan Sreyny

    ពេលនេះការទន្ទឹងរងចាំរបស់ប្រិយមិត្តដែលនិយមតាមដានទស្សនាកម្មវិធីលំដាប់ថ្នាក់ពិភពលោក​ Asia’s Got talen រដូវកាលថ្មីនេះបានឈានចូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយប្រជុំទៅដោយជើងខ្លាំងជាច្រើនរូប ដែលបានបង្ហាញសមត្ថភាពកាលពីវគ្គមុន។ ជាពិសេសគឺការបង្ហាញវត្តមានរបស់បេក្ខជនដែលទទួលបានការចុចប៊ូតុងមាសពីគណៈកម្មការថាតើនឹងមានអ្វីពិសេសមកបង្ហាញនៅក្នុងវគ្គនេះដើម្បីទាក់ទាញអោយទស្សនិកជនផ្ញើសារគាំទ្រអោយបានច្រើន។ យ៉ាងណាមិញនៅក្នុងវគ្គនេះដែរគេក៏សង្កេតឃើញវត្តមានរបស់ក្រុម MANIAC Family មកពីប្រទេសតៃវ៉ាន់បានបង្ហាញក្បាច់រាំបែបជនជាតិដ៏រស់រវើកជាមួយនិងទេពកោសល្យដ៏ល្អឥតខ្ចោះ​ និងពោរពេញដោយថាមពលមើលទៅថ្មីហើយប្លែកជាងវគ្គមុនទៅទៀត ធ្វើឲ្យគណៈកម្មការនិងទស្សនិកជនជាច្រើនទស្សនាហើយស្ទើរតែមិនព្រិចភ្នែក ដោយអត់ទ្រាំនឹងសរសើរមិនបាននូវទេពកោសល្យដែលកម្រមានបែបនេះ។ តោះទស្សនាវីដេអូនៅខាងក្រោម ដើម្បីចង់ដឹងថាការបង្ហាញក្បាច់រាំនោះមានភាពអស្ចារ្យក្នុងកម្រិតណានោះ៖

  • ទទួលបានសម្រស់ស្រស់ស្អាតដោយវិធីងាយៗ ៤យ៉ាងក្នុងការប្រើប្រាស់ទឹកឃ្មុំ Life Style
    Life Style
    Life Style March 16, 2019 Chan Sreyny

    ដូចដែរអ្នកបានដឹងរួចមកហើយទឹកឃ្មុំពិតជាផ្ដល់នូវសារៈប្រយោជន៍ច្រើនណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃមិនថា​​ ការធ្វើម្ហូបអាហារ ការធ្វើជាថ្នាំព្យាបាល ឬច្នៃជាភេសជ្ជៈផ្សេងៗ។ ហើយអ្វីដែលកាន់តែពិសេស​នោះទឹកឃ្មុំក៏មានតួនាទីសំខាន់ក្នុងការជួយថែរក្សាសម្រស់របស់អ្នកអោយកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀតផងដែរ។ ដូច្នេះថ្ងៃនេះយើងសូមបង្ហាញពីរបៀបប្រើប្រាស់ទឹកឃ្មុំក្នុងការថែរក្សាសម្រស់របស់អ្នកដូចខាងក្រោម៖ ទី១.​​ព្យាបាលការបបូរមាត់៖ ប្រសិនបើបបូរមាត់របស់អ្នកខ្មៅ ឬប្រេះពិបាកក្នុងការលាបក្រែមអ្នកអាចព្យាបាលដោយការលាបទឹកឃ្មុំ នៅលើបបូរមាត់របស់អ្នកហើយទុករយៈពេល ៥នាទី អនុវត្តជារៀងរាល់ថ្ងៃអ្នកនឹងទទួលបានបបូរមាត់ដ៏ស្រស់ស្អាត។ ទី២. ព្យាបាលការរលាក៖ ជាធម្មតានៅពេលអ្នករងរបួសដោយការរលាកវាប្រាកដជាបង្កឲ្យមានពងបែក តែអ្នកអាចបង្ការវាបានដោយគ្រាន់តែយកទឹកឃ្មុំមកលាបនៅលើកន្លែងដែលរលាកនោះភ្លាមៗ វានិងជួយអោយកម្ដៅនៃការរលាកនោះបានធូរស្បើយ ហើយមិនធ្វើឲ្យមានស្នាមទៀតផង។ ទី៣. ជួយអោយផ្ទៃមុខម៉ត់រលោង៖ អ្នកនិងទទួលបានផ្ទៃមុខម៉ត់រលោងដោយគ្រាន់តែយកទឹកឃ្មុំលាយជាមួយនិងម្សៅធញ្ញជាតិដែលអ្នកអាចរកទិញបាននៅតាមបណ្ដាផ្សារទំនើបផ្សេងៗ មកលាយបញ្ចូលគ្នាឲ្យសព្វហើយដុសទៅលើផ្ទៃមុខថ្នមៗក្នុងរយៈពេល ១៥នាទី បន្ទាប់មកធ្វើការលាងសម្អាតចេញ អ្នកនឹងមានអារម្មណ៍ថាផ្ទៃមុខរបស់អ្នកម៉ត់រលោងជាងមុន។ ទី៤. ជួយកាត់បន្ថយការជំពាក់សក់៖ សក់ជំពាក់វាមិនមានផលពិបាកក្នុងការដោះស្រាយទេប្រសិនបើអ្នកប្រើប្រាស់វិធីនេះ ដោយយកទឹកឃ្មុំមួយកូនពែងតូចមកលាយជាមួយនឹងប្រេងអូលីវមួយកូនពែងតូចគ្នាហើយកូរឲ្យសព្វ បន្ទាប់មកលាបទៅលើសក់ដែលជំពាក់នោះទុករយៈពេល​ ១៥ទៅ២០នាទីហើយលាងសម្អាតចេញរួចជាការស្រេច។

  • ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ កំពុងដើរទស្សនាតំបន់ប្រាង្គប្រាសាទបុរាណនៅលើទឹកដីអង្គរជាលើកដំបូង សង្គម
    សង្គម
    សង្គម March 16, 2019 sovann khmernote

    នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម មូន ចេអុិន Moon Jae-In ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ បានអញ្ជើញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប ថែមទាំងបានកំពុងដើរទស្សនាតំបន់ប្រាង្គប្រាសាទបុរាណខ្មែរ។ យ៉ាងណាមិញបន្ទាប់ពីទស្សនាប្រាង្គប្រាសាទនានា នៅលើទឹកដីអង្គររួច លោកប្រធានាធិបតីកូរ៉េខាងត្បូង ព្រមទាំងលោកជំទាវ នឹងអញ្ជើញត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។ គួររំលឹកថាលោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕ ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប Siem

  • កូនស្រីរបស់អ្នកនាង ម៉ម សុម៉ាលី ធ្លាប់កើតមហារីកនឹងមិនគិតថាមានជីវិត ពេលនេះនាងមកបង្ហាញបទពិសោធន៍ដែលអាចយកឈ្នះជម្ងឺដ៏កាចសាហាវនេះបាន សង្គម
    សង្គម
    សង្គម March 16, 2019 sovann khmernote

    កញ្ញា អាដាណា ដែលជាកូនស្រីបង្កើតរបស់ អ្នកនាង ម៉ម សុម៉ាលី ប្រធានអង្គការ អាហ្វីស៊ីប ក្នុងវ័យ២៣ឆ្នាំនេះ កញ្ញាបានចេញមុខមកបង្ហាញបទពិសោធន៍ក្នុងឆាកជីវិត ដែលកញ្ញាធ្លាប់កើតជម្ងឺមហារីក ហើយកញ្ញាអាចយកឈ្នះជាសះស្បើយពីជម្ងឺដ៏កាចសាហាវមួយនេះ។ ដោយយោងតាមការបង្ហោះរបស់លោក តាន់ គឹមសួរ និងតាមការសម្ភាសន៍របស់លោកប៉ែន ចំរ៉ុង ជំងឺមហារីកគឺជាជំងឺមួយដ៏កាចសាហាវដែលបានឆក់យកអាយុជីវិតរបស់មនុស្សរាប់លាននាក់ ហេតុអ្វីបានជាកញ្ញា អាដាណា បែរជានិយាយថាកញ្ញាដឹងគុណចំពោះជំងឺនេះទៅវិញ? អាដាណា បានឲ្យដឹងថា កញ្ញារស់នៅស្រុកខ្មែរអស់រយៈពេល១៨ឆ្នាំហើយ រហូតដល់ពេលនាងត្រូវទៅប្រទេសបារាំង សិក្សាផ្នែកច្បាប់ បានប៉ុន្មានឆ្នាំនាងក៏បានកើតជម្ងឺមហារីក។ ដំបូងឡើងនាងពិតជាជឿជាក់លើពេទ្យក្នុងប្រទេសបារាំង ប៉ុន្តែក្រោយពីសាច់ញាតិរបស់នាងបានស្លាប់ដោយសារជម្ងឺមហារីក នាងពិតជាអស់កម្លាំងចិត្ត និងមិនគិតថាអាចជាសះស្បើយពីជម្ងឺនេះឡើយ។ អ្វីដែលជំរុញឲ្យនាងមានកម្លាំងចិត្តក្នុងការព្យាបាល គឺឪពុកម្តាយរបស់នាង ដោយនៅមុនពេលចាក់ថ្នាំគីមី

  • គួរឲ្យសរសើរមែន! សំលេងពិរោះហើយ ការស្រែកបានល្អទៀតស្ទើរតែដូចម្ចាស់បទទៅហើយ The Voice
    The Voice
    The Voice March 16, 2019 Chan Sreyny

    កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅនេះកម្មវិធី The Voice kids រដូវកាលទី៧ របស់ប្រទេសអាល្លឺម៉ង់ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបង្ហាញសមត្ថភាពរបស់ក្មេងៗជាច្រើនរូប ដែលសុទ្ធសឹងតែមានសមត្ថភាពល្អៗនៅក្នុងការប្រកួតវគ្គ Blind Auditionsn នេះ។ ដោយក្នុងនោះផងដែរធ្វើឲ្យគ្រូបង្វឹកទាំងអស់ពិបាកក្នុងការដណ្ដើមយកពួកគេមកធ្វើជាកូនក្រុមរបស់ខ្លួនដើម្បីក្លាយជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលនេះផងដែរ។ នៅក្នុងការប្រកួតនេះក្មេងស្រីវ័យ ១៥ឆ្នាំមួយរូបមានឈ្មោះថា Eske បានបង្ហាញសមត្ថភាពដ៏អស្ចា្យក្នុងការបកស្រាយចម្រៀងបទ ” Run ” របស់តារាចម្រៀង Leona Lewis បានយ៉ាងពិរោះទោះបីជាបទនេះមានភាពលំបាកក្នុងការច្រៀងដោយតម្រូវអោយមានការស្រែកខ្ពស់ និងការប្រើប្រាស់ដង្ហើមវែង តែក្មេងស្រីស្រស់ស្អាតមួយរូបនេះអាចបកស្រាយបានយ៉ាងល្អថែមទាំងពិរោះទៀតផង។ គួរអោយដឹងផងដែរថា Eske ត្រូវបានគេស្គាល់ច្រើនតាមរយៈស្នាដៃនិពន្ធបទចម្រៀរបស់នាង​ដែលនិយាយរៀបរាប់អំពីការ “ប្រឆាំងនិងការគំរាមកំហែង” ដែលទទួលបានគាំទ្រយ៉ាងខ្លាំងនៅលើបណ្ដាញ Youtube ។ ជាមួយគ្នានេះដែរនាងក៏បានឈ្នះនៅក្នុងការគំរោង ” All

  • សម្តេចតេជោ លាន់មាត់កោតសរសើរ ឱក សុគន្ធកញ្ញា ក្រោយបកស្រាយបទចម្រៀង “ស្ពានសាងស្នេហ៍” បានយ៉ាងពីរោះ សិល្បៈ
    សិល្បៈ
    សិល្បៈ March 16, 2019 sovann khmernote

    កម្មវិធី​ “ចម្រៀងគ្រួសារខ្មែរ” ដែលរៀបចំដោយ​ លោក​ អ៊ុក​ ណារីម​ និងអ្នកនាង​ ឆោម​ ឆពុំ ពេលនេះកំពុងតែមានការចាប់អារម្មណ៍ច្រើន​ ពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសបុក​ ក្រោយពេលដែលកម្មវិធីមួយនេះតែងតែពាំនាំនូវសិល្បករ សិល្បការិនី ទាំងជំនាន់ចាស់ និងថ្មី មកបកស្រាយបទចម្រៀងមរតកដើម និងបទចម្រៀងបែបប្រពៃណី ព្រមទាំងបទចម្រៀងដែលជាការនិពន្ធដោយសម្តេចតេជោ ដែលប្រមុខថ្នាក់ដឹកនាំ។ យ៉ាងណាមិញកាលពីម្សិលមិញនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា និង តារាកិត្តិយសជាច្រើនទៀត ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធី ​ “ចម្រៀងគ្រួសារខ្មែរ” និងបានបកស្រាយបទចម្រៀងជាច្រើនបទ។ ក្នុងនោះផងដែល ឱក សុគន្ធកញ្ញា ក៏បានបង្ហើរសំនៀងបកស្រាយបទចម្រៀង “ស្ពានសាងស្នេហ៍”

  • មិនធម្មតាមែន! សមត្ថភាពរបស់ Shadow Ace នៅក្នុងវគ្គនេះធ្វើឲ្យគណៈកម្មការពេញចិត្តស្ដូកតែម្ដង Got Talent
    Got Talent
    Got Talent March 16, 2019 Chan Sreyny

    ប្រិយមិត្តដែលតែងតែនិយមតាមដានកម្មវិធី Asia’s Got Talent ប្រាកដជាបានស្គាល់បេក្ខជនដែលទទួលបានប៊ូតុងមាស Philip Galit ឬ Shadow Ace រួចមកហើយក្នុងការបង្ហាញសមត្ថភាពកាលពីវគ្គមុន។ យ៉ាងណាមិញនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តសប្ដាហ៍ទី១ នេះ ក៏មានវត្តមានបេក្ខជនរូបនេះមកបង្ហាញសមត្ថភាពជាមួយនិងបេក្ខជនផ្សេងៗផងដែរ។ គួរបញ្ជាក់ផងដែរថានៅក្នុងការប្រកួតនេះបេក្ខជន Shadow Ace​ បានបង្ហាញសមត្ថភាពកាន់តែពិសេសជាងមុនទៅទៀត ដោយបានបញ្ចូលនៅក្បាច់រាំ ” Gangnam Style” របស់តារាចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េលោក PSY អមជាមួយនិងការច្នៃប្រឌិតជារូបគណៈកម្មការលោក JAY PARK និងលោក DAVID នៅក្នុងការសម្ដែងនោះ មើលទៅហាក់មានភាពទាក់ទាញរហូតធ្វើឲ្យទស្សនិកជននិងគណៈកម្មការស្រែកហ៊ោ និងពេញចិត្តការសម្ដែងរបស់បេក្ខជនរូបនេះយ៉ាងខ្លាំង។ ដើម្បីចង់ដឹងថាការបង្ហាញសមត្ថភាពរបស់បេក្ខជនរូបនេះ មានភាពទាក់ទាញក្នុងកម្រិតណានោះ