ព័ត៌មានចុងក្រោយ
  • បងប្អូនស្រីៗ សិចស៊ី ដេនី ក្វាន់ ត្រូវគេចោទថាបង្កើនភាពស្រើបស្រាលនៅលើ Facebook នាំអោយមានករណីរំលោភ សិល្បៈ
    សិល្បៈ
    សិល្បៈ March 12, 2019 sovann khmernote

    ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះទៅសួរសុខទុក្ខ ជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៩ កន្លងទៅ និងលើកយកប្រធានបទចង់កាត់បន្ថយ និងឈានដល់ការលុបបំបាត់ចោលករណីរំលោភនៅកម្ពុជា ធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកខ្លះលើកឡើងថា គួរមានការដាក់ទោសប្រហារជីវិតជនល្មើស និងអ្នកខ្លះថាមិនបាច់អទោសប្រហារជីវិតទេ គួរបិទ Website រឿងអាសអាភាសនៅកម្ពុជា និងចាត់ការតារាស្រីក៏ដូចជាអ្នកស្លៀកពាក់សិចស៊ីខ្លាំងនៅលើ Facebook ព្រោះអ្នកទាំងនោះជាអ្នកចូលរួមការបង្កើនភាពស្រើបស្រាល និងឈានអោយមានករណីរំលោភកើតឡើង។

  • លឿនណាស់! ទុកម៉ូតូមុខផ្ទះ លោកចោរលួចកាត់សោ ក យកទៅបាត់ដោយសុវត្ថិភាព សង្គម
    សង្គម
    សង្គម March 12, 2019 sovann khmernote

    យើងសង្កេតឃើញករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ និងគាស់លួចយកទ្រព្យសម្បត្តិ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិរបស់ពួកគាត់។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះក៏មានករណីជនសង្ស័យម្នាក់វ័យប្រហែលជា ១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពតែម្នាក់ឯងលួចកាច់សោ.កម៉ូតូ លួចបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៥០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដោយម៉ូតូដែលជនសង្ស័យកាច់សោ.ក យកទៅបាត់នោះគឺម៉ាក Suzuki Nex 2013 ពណ៌ផ្កាឈូក​ ផ្លាកលេខ 1BQ-1715។ ដោយគណនីហ្វេសប៊ុកឈ្មោះ NaNo NaRak បានសរសេរអំពាវនាវថា៖ “នៅវេលាម៉ោង​ 6:50ល្ងាច​ ( 11.03.19 ) មានចោរលួចកាច់​សោក​ម៉ូតូ ប្អូនស្រីខ្ញុំ ម៉ាក​

  • មិននឹកស្មានថា ឧកញ៉ា គិត ធាង ធ្លាប់មានរឿងជាមួយលោក ផែង វណ្ណៈ កាលពី ៧ឆ្នាំមុន ដល់ថ្នាក់នេះសោះ ? សង្គម
    សង្គម
    សង្គម March 11, 2019 sovann khmernote

    ក្រោយពេលដែលលោក ឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនដើម្បីទៅសាកសួរជុំវិញសំណុំរឿងគ្រឿងញៀន ៥០គីឡូក្រាមនៅមជ្ឈមណ្ឌលកំសាន្ត Rock របស់លោករួចមក ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថា ក្រោយពេលបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្លឹបកំសាន្ត Rock អស់រយៈពេលជាច្រើនដង និងចុងក្រោយនេះ ក្នុងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលដកហូតបានគ្រឿងដល់ទៅ ៥០គីឡូក្រាម និងមនុស្សជាង៣០០នាក់ នៅតែមិនអាចចាប់មេក្លោងដែលនៅពីក្រោយខ្នងបាន ទើបតែព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសអោយវែកមុខមេគ្រឿងញៀននៅមជ្ឈមណ្ឌល Rock អោយបាន ស្រាប់តែល្ងាចឡើងមានការនាំខ្លួនលោក ឧកញ៉ា គិត ធាង

  • អីយ៉ាស់! ស្ងាត់ៗមហាសេដ្ឋីរបស់ចិន លោក Jack Ma បានមកដល់ខេត្តសៀមរាប ល្ងាចមិញនេះ សង្គម
    សង្គម
    សង្គម March 11, 2019 SAM

    លោក Jack Ma គឺជាមហាសេដ្ឋីមានទ្រព្យសម្បត្តិយ៉ាងច្រើនស្តុកស្តម្ភម្នាក់ ហើយលោក គឺជាសហគ្រិនដ៏ល្បីឈ្មោះមួយរូប ដែលបានដឹកនាំក្រុមហ៊ុន Alibaba តាំងតែពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់លោក ក្រុមហ៊ុន Alibaba នេះបានក្លាយទៅជាក្រុមហ៊ុនជំនាញបច្ចេកវិទ្យាដ៏ធំមួយ និងធ្វើឱ្យលោក Jack Ma បានក្លាយជាអ្នកមានបំផុតរបស់ចិន។ ​យោង​តាម​ប្រភព​ព័ត៌មានពី​មន្ត្រី​ព្រលា​នយន្តហោះ​ខេត្តសៀមរាប​ ​បាន​ឲ្យដឹង​ថា ​លោក​ ​Jack​ ​Ma​ ​បាន​មក​ដល់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ ​ខេត្តសៀមរាប​នា​វេលា​ម៉ោង​ប្រហែល​ ​៧ និង៣០នាទី​មុន​ល្ងាចមិញនេះ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សួង សុខ ហ៊ាង បានបង្ហោះឲ្យដឹងមុននេះថា “មហាសេដ្ឋី

  • ក្តៅៗ!!! លោកផែង វណ្ណៈ បង្ហោះឲ្យដឹងមុននេះបន្តិចថា ឧកញ៉ា​ គិត​ ធាង​ ត្រូវ​បានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី… សង្គម
    សង្គម
    សង្គម March 11, 2019 បក្សីចាំក្រុង

    កាលពីប៉ុន្មាននាទីមុននេះលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងថា៖ “ព័ត៌មាន​ទាន់​ហេតុការណ៍​ ប្រភពច្បាស់ការពីសមត្ថកិច្ចនគរបាលរាជធានី​ភ្នំពេញ​ បានអោយដឹងមុននេះបន្តិចថា​ ឧកញ៉ា​ គិត​ ធាង​ ត្រូវ​បានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី​ដេីម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​ ៥០​ គ.ក្រ​ ដែលសមត្ថកិច្ចដកហូតពី​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ កាលពីពេលកន្លងមកថ្មីៗនេះ​ ។” គួរបញ្ជាក់ថា នៅក្នុងឱកាសចែកសញ្ញាបត្រនោះផងដែរ សម្តេចតេជោ ក៏បានលើកឡើងពីក្លឹបកំសាន្តរ៉ុកមកនិយាយផងដែរ ដោយសម្តេចបានហៅក្លឹបនោះថា ជាកន្លែងចង្រៃ ដែលបានបំផ្លាញនូវសេចក្តីសុខប្រជាពលរដ្ឋ ហើយសម្តេចបានបន្តទៀតថា “ខ្ញុំពិតជាមានការរីករាយណាស់ ដែលនគរបាលរបស់យើងបានបង្ក្រាបទាន់ពេលវេលា គួរតែបង្ក្រាបឲ្យបានមុននឹងទៅទៀត ប៉ុន្តែយើងទើបនឹងបង្ក្រាបបាន។ ជិតក្បែរសាលា ស្រាប់តែមានកន្លែងគ្រឿងញៀនមិនតូចនៅកន្លែងនេះ ដូច្នេះគឺសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងបន្តចាត់វិធានការលើបញ្ហានេះ បូកជាមួយនឹងដំណើរការរបស់តុលាការត្រូវតែម៉ឺងម៉ាត់ជាមួយនឹងការមិនវិលត្រលប់នៃអំពើពាលាអាវ៉ាសែសម្រាប់កន្លែងមួយនេះ ដែលត្រូវដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ហើយស្វែងរកឲ្យដល់ទីជំរៅនូវមេក្លោងអាមួយនេះ នៅកន្លែងណា? ត្រូវរកឲ្យឃើញ

  • ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ បដិសេធមិនបាន Chat ទៅផេក Buddhism/ព្រះពុទ្ធសាសនា ដូចការចោទប្រកាន់ឡើយ សង្គម
    សង្គម
    សង្គម March 11, 2019 sovann khmernote

    នៅមុននេះបន្តិច ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ បានធ្វើការទំនាក់ទំនងមកកាន់សារព័ត៌មាន Khmer Note ដើម្បីបកស្រាយនិងបដិសេធទាំងស្រុងថា មិនបានធ្វើការ chat ឆ្លើយឆ្លងជាមួយនឹងផេក Facebook ឈ្មោះថា Buddhism/ព្រះពុទ្ធសាសនា ដូចអ្វីដែលផេកមួយនេះយកមកបង្ហោះនោះឡើយ ដោយព្រះអង្គបានមានសង្ឃដិកាថា ចំពោះគណនី Facebook របស់ព្រះអង្គ មានឈ្មោះថា Kakada Sophorn (សោភណសីលោ កក្កដា សុភ័ណ្ឌ) និងរូបថតរបស់ព្រះអង្គផ្ទាល់ ហើយរាល់ការ Chat នេះមិនមែនជាការសរសេររៀបរាប់ចេញគណនីពិតរបស់ព្រះអង្គឡើយ។ គួរបញ្ជាក់ផងដែរថា ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ តែងតែនិមន្តទៅធ្វើកម្មវិធីមនុស្សធម៌ផ្សេងៗ

  • ប្លែកទៀតហើយ! ដួង សុខគា ហួសចិត្តក្រោយឃើញពិធីកាត់សក់បង្កក់សិរី តែបែរជាមានអ្នកច្រៀងបទបែកបាក់ទុក្ខសោកទៅវិញ សិល្បៈ
    សិល្បៈ
    សិល្បៈ March 11, 2019 sovann khmernote

    អតីតតារាកំប្លែងលោក ដួង សុខគា បានបង្ហាញនូវភាពភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងក្រោយឃើញ ពិធីមង្គលការមួយ ខណៈដែលដល់កម្មវិធីកាត់សក់បង្កក់សិរី ស្រាប់តែមានអ្នកចម្រៀងឡើងមកច្រៀងបទទុក្ខសោកទៅវិញ ពោលគឺបទមានចំណងជើងថា “ខ្នើយមុងចាំបង”។ ដោយ លោក ដួង សុខគា បានសរសេររៀបរាប់ថា៖ “ប្រហែលគេថតកុនទេដឹង! រឿងឈឺចាប់ ចុកឈាម បើធម្មតា ក្នុងមង្គលការគេមិនយកមកសម្តែងទេ! ខ្ញុំក៏មិនយល់ដែរ! តែមង្គលការគេលេងភ្លេងប្រពៃណីសុទ្ធ ក្នុងកម្មវិធីប្រពៃណី។ បទចម្រៀងទៀតសោត មិនដៀលដៀមដាម ព្រាត់ប្រាស់ ឈឺចុកចាប់ទេ! គេលេងតែបទ ប្រផ្នូលល្អ និង ប្រស្នាឲ្យគិតពីជីវិត ដែលត្រូវធ្វើ បន្ទាប់ពីមានគូរ និង

  • ឡូយណាស់! ច្រៀងពិរោះហើយគួរឲ្យស្រលាញ់ទៀត សិល្បៈ
    សិល្បៈ
    សិល្បៈ March 11, 2019 Chan Sreyny

    កាលពីចុងខែកុម្ភៈកន្លងទៅនេះកម្មវិធី The Voice kids ២០១៩រដូវកាលទី៧ របស់ប្រទេសអាល្លឺម៉ង់បានបង្ហាញនូវការបញ្ចេញសមត្ថភាពរបស់ក្មេងៗជាច្រើនរូប​ សុទ្ធសឹងតែមានសមត្ថភាពខ្លាំងៗរៀងៗខ្លួន ដែលមកចូលរួមប្រកួតក្នុងកម្មវិធីនេះដើម្បីសម្រេចនៅក្ដីស្រម៉ៃ និងដណ្ដើមយកពានរង្វាន់។ នៅក្នុងនោះផងដែរកុមារី Mimi និង Josefin បានទាញយកការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន និងគ្រូបង្វឹកយ៉ាងខ្លាំងក្នុងការបកស្រាយចម្រៀងបែប Radiohead ដែលមានចំណងជើងថា ” Creep​ ” បានយ៉ាងពិរោះ អមជាមួយនិងការដាក់មនោសញ្ចេតនាទៅតាមអត្ថន័យនៃបទចម្រៀង​យ៉ាងលន្លង់លន្លោច ជាពិសេសគឺការប្រើប្រាស់ឧបករណ៍ព្យាណូក៏បានល្អឥតខ្ចោះដូចអ្នកអាជីពទៀតផង។ យ៉ាងណាមិញ​ Mimi និង Josefin ត្រូវបានឲ្យដឹងថាមកពីគ្រួសារតន្រ្តីមួយដែលមានឪពុកជាអ្នកដឹកនាំ និងលេងឧបករណ៍តន្រ្តី ចំនែកឯម្ដាយគឺជាអ្នកចំរៀងអូប៉េរ៉ា ទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យកុមារីទាំងពីរនេះពោរពេញទៅដោយទេពកោសល្យពេញខ្លួន។ គួរបញ្ជាក់ផងដែរថា Mimi និង