ព័ត៌មានចុងក្រោយ
  • ដល់ក! ចិនមួយក្រុម នៅកំពង់សោម បើកឡានលឿនថែមទាំងមានគ្នីគ្នាឈរស្រែកឡូឡាពេញផ្លូវ គ្មានក្រែងចិត្ត សង្គម
    សង្គម
    សង្គម February 9, 2019 naren khmernote

    ខេត្តព្រះសីហនុ៖ ជនជាតិចិនមួយចំនួនធំហាក់ដូចជាក្រឡុកផ្នែកសន្តិសុខ បង្ករភាពឥតសណ្តាប់ធ្នាប់យ៉ាងខ្លាំង ជាពិសេសនៅក្រុងព្រះសីហនុតែម្តង ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះមានការព្រួយបារម្ភពីសុខសុវត្ថិភាពយ៉ាងខ្លាំង ចំពោះភាពអាណាធិបតេយ្យរបស់ជនជាតិចិនមួយចំនួនដែលបានចូលមករកស៊ី និងវិនិយោគនៅក្នុងស្រុកខ្មែរ។ យ៉ាងណាមិញថ្មីៗនេះមានការបង្ហោះវីដេអូពីគណនីហ្វេសប៊ុកឈ្មោះ ទីប្រឹក្សា អ្នកម្នាងអ៊ួយ បានបង្ហាញនូវសកម្មភាពជនជាតិចិនមួយក្រុម ដែលបានបើកឡានក្នុងល្បឿនលឿន ព្រមទាំងមានគ្នីគ្នាទំនងបែបស្រវឹង បើកកញ្ចក់ទ្វារឡានឈរលើកដៃ ស្រែកឡូឡានៅតាមដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីយប់ ដោយគេសង្កេតឃើញរថយន្តដែលបើកបរនោះល្បឿនយ៉ាងលឿនលេីផ្លូវឯករាជ្យពីតោ២ទៅវេទិការ៧មករា។ សូមទស្សនាវីដេអូនៅខាងក្រោម៖

  • អ៊ឹម ជីវ៉ា ថាបើដោះលែង ចំបុីខ្មៅអោយចេញពីគុក ប្រទេសខ្មែរនឹងមានអ្នកប្រមាថជាតិសាសន៍ខ្លួនឯងកាន់តែច្រើន សិល្បៈ
    សិល្បៈ
    សិល្បៈ February 9, 2019 naren khmernote

    ក្រោយពេលដែលម្តាយ​និងបងបង្កើតរបស់ យិន ហេង ហៅ ចំប៉ីខ្មៅ បានធ្វើការសូមអភ័យទោសលើកលែងទោសឲ្យ ចំប៉ីខ្មៅ បាននៅក្រៅឃុំរួចមកមហាជនជាច្រើនបានសម្តែងការមិនពេញចិត្ត​ប្រសិនបើមានការលើកលែងទោសពិតមែននោះ។ ជាក់ស្តែងណាស់ តារាសម្តែងលោក អ៊ឹម ជីវ៉ា ក៏បានបញ្ចេញមតិជំុវិញករណីនេះថា៖ “តាំងពីមានរឿង ចំបុីខ្មៅ មកខ្ញុំមិនដែលលូកមាត់ទេ តែនេះជាសារចុងក្រោយរបស់ខ្ញុំសំរាប់ចំបុីខ្មៅ បើដោះលែងចំបុីខ្មៅអោយចេញពីគុក ប្រទេសខ្មែរនឹងមានអ្នកប្រមាថជាតិសាសន៍ខ្លួនឯងកាន់តែច្រើន ជាពិសេសគឺប៉ះពាល់ធ្ងន់ធ្ងរនោះគឺអង្គព្រះមហាក្សត្រ។ បើនៅប្រទេសគេចំបុីខ្មៅមិនមែនជាប់គុក១ទៅ៣ឆ្នាំទេ ប្រហែលជាគេយកទៅសម្លាប់ដោយព្យួរកផងក៏មិនដឹង មនោសញ្ចេតនាមិនអាចលាយឡំជាមួយច្បាប់បានទេ តែបើអ្នកកាន់ច្បាប់ឬអ្នកមានអំអាចខ្លាំងដែលមានមនោសញ្ចតនាអាណិតលើចំបុីខ្មៅ អាចបន្ថយទោសអោយចំបុីខ្មៅបាន គឺអាចបន្ថយពី៣ ឆ្នាំមកត្រឹម១ឆ្នាបាន គឺសុីសងទៅលើអ្នកអ្នកច្បាប់និងអ្នកមានអំណាចនោះមើលទៅតាមអង្គហេតុជាក់លាក់ណាមួយអាចយោគយល់បាន។ ប្រទេសមានច្បាប់ តែបើយកច្បាប់នោះនោះទៅជាន់មិនអនុវត្តន៍ អ្នកដែលត្រូវបានគេមើលងាយខ្លាំងបំផុតនោះគឺ ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល .ល.បើមើលតាមស្ថានភាពរូបរាងនិងការនិយាយស្តីរបស់ចំបុីខ្មៅ គាត់ហាក់បីដូចមនុស្សដែលមានបញ្ហាសតិអារម្មណ៍ផ្លូវចិត្តខ្លាំង

  • រន្ធត់ណាស់! កំពុងលេងទឹកសប្បាយសុខៗ ស្រាប់តែគេបើកទ្វាទឹកអត់ប្រាប់មុន ប៊ិះជួយមិនទាន់ សង្គម
    សង្គម
    សង្គម February 9, 2019 SAM

    ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយពីមានការចែករំលែកវីដេអូ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Yako Yako ដោយបានបង្ហោះវីដេអូជាមួយសារមួយថា «កំពុងលេងទឹកឈូបើកទ្វាទឹកអត់មានសុីរ៉ែនប្រាប់ប្រជាជនមុនសោះ អានិងចេះគេជួយបាន ចុះបើជួយមិនបាន មិចទៅ»។ តាមរយៈវីដេអូបបានឲ្យដឹងថា យុវជនខាងលើជាមួយក្រុមមិត្តភក្តិកំពុងលេងទឹកឈូ យ៉ាងសប្បាយរីករាយ ស្រាប់តែមានគេបើកទ្វាទឹកធ្វើឲ្យទឹកហូរខ្លាំងដូចបាក់ទំនប់ ដោយមិនមានការប្រកាសប្រាប់ ឬផ្តល់ដំណឹងឲ្យដឹងជាមុននោះទេ។ ជាសំណាងល្អ យុវជន និងក្រុមមិត្តភក្តិមិនមានគ្រោះថ្នាក់អ្វី ព្រោះសង្គ្រោះបានទាន់ពេលវេលា។ តែយ៉ាងណាមិញចូរបងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្ន ជាពិសេសពេលទៅលេងតំបន់ទឹកធ្លាក់បែបនេះ៕

  • អបអរផង! កុល ដាវី ទម្លាយធៀបការដោយនឹងចូលរោងការជាមួយនឹង សុខ រក្សា នៅខែក្រោយនេះហើយ សិល្បៈ
    សិល្បៈ
    សិល្បៈ February 9, 2019 naren khmernote

    តារាសម្ដែងពោរពេញដោយទេពកោសល្យ កុល ដាវី ដែលគ្រប់គ្នាក៏បានដឹងដែរថារូបនាងកំពុងមានទំនាក់ទំនងស្នេហ៍ស្អិតរមួតជាមួយនឹងលោក សុខ រក្សា ដែលជាអតីតតារាចម្រៀង អស់ពេលជាយូរណាស់មកហើយ ដោយអ្នកគាំទ្រតែងតែទន្ទឹងរង់ចាំនូវដំណឹងល្អរបស់គូស្នេហ៍មួយគូនេះ។ យ៉ាងណាមិញថ្មីៗនេះ កុល ដាវី ក៏បានប្រកាសដំណឹងដ៏គួរឲ្យរំភើបថា កញ្ញា នឹងចូលរោងការជាមួយនឹងលោក សុខ រក្សា នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩ ដោយរៀបចំធ្វើនៅទីក្រុងកោះពេជ្រ។ ដោយ កុល ដាវី បានបង្ហោះធៀបការ ព្រមទាំងបានសរសេររៀបរាប់ថា៖ “រវល់ពេញ១ខែហើយ នៅសល់តែជូនធៀបទៅភ្ញៀវទៀតគឺរួចរាល់ហើយ ត្រៀមណាសំណព្វចិត្តទាំងអស់គ្នា”៕

  • តិចអត់ជឿទៅ! ចាន់ ចាវ អាយុ៦០ឆ្នាំហើយ តែរូបរាងនៅតែសង្ហារមិនចាញ់ក្មេងៗកម្លោះទេ សិល្បៈ
    សិល្បៈ
    សិល្បៈ February 9, 2019 SAM

    បងប្អូនគ្រប់គ្នាមុខជាស្គាល់ច្បាស់តួអង្គប្រុសម្នាក់នេះ ដែលយើងនិយមហៅថា ចាន់ចាវ ដោយឈ្មោះពិតរបស់គាត់ Kenny Ho។ ដោយលោកបានបោះបង់ចោលវិស័យសំដែងនៅឆ្នាំ២០១៤ តែពេលនេះលោកក៏ត្រលប់មកវិញនៅវ័យ៦០ឆ្នាំ។ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសលើរូបរាងកាយដ៏រឹងមាំហាក់មិនសមនឹងអាយុរបស់គាត់សោះ។ បើទោះជាកើនវ័យចំណាស់ក្តីក៏លោក Kenny Ho នៅតែអាចរក្សាកាយសម្បទា បានយ៉ាងរឹងមាំមិនចាញ់បុរសៗវ័យជំទង់នោះឡើយ។ ចង់ដឹងចូរមើលរូបខាងក្រោមនេះ៖ ប្រភព៖ Nineentertain

  • ពិរោះទៀតហើយ! បទថ្មីមួយបទនេះពីកញ្ញា មាស សុខសោភា អត្ថន័យចាក់ដោតបេះដូងអ្នកមានស្នេហាលើកដំបូងខ្លាំង សិល្បៈ
    សិល្បៈ
    សិល្បៈ February 9, 2019 SAM

    តារាចម្រៀងសម្លេងពិរោះ កញ្ញា មាស សុខសោភា ដែលអាចច្រៀងបានគ្រប់ទម្រង់នៃបទចម្រៀងបានយ៉ាងរណ្តំចិត្តប្រិយមិត្តអ្នកស្តាប់។ មួយរយៈក្រោយនេះគេហាក់សង្កេតឃើញថា កញ្ញា មាស សុខសោភា ហាក់មានភាពមមាញឹកនៅក្នុងវិស័យសិល្បៈ មិនថាក្នុងការផលិតបទចម្រៀងថ្មី ឬក៏ចេញសម្តែងតាមកម្មវិធីផ្សេងៗនោះទេ។ ស្រាប់តែមុននេះបន្តិច កញ្ញា មាស សុខសោភា បញ្ចេញចម្រៀងមួយបទ ដើម្បីបំពេរអារម្មណ៍ប្រិយមិត្តអ្នកស្តាប់ជាមួយសម្លេងដ៏ពិរោះរបស់កញ្ញា៕

  • តារាចម្រៀងខ្មែរសុរិន្ទ ម្ចាស់បទ “ពាក់អាវមិនដែលឃើញដោះ” ឃុង ឃុយ បានឈរ​ឈ្មោះជាតំណាងរាស្រ្ត​ក្នុងការបោះឆ្នោតរបស់ប្រទេសថៃ សិល្បៈ
    សិល្បៈ
    សិល្បៈ February 9, 2019 naren khmernote

    តារាចម្រៀងខ្មែរសុរិន្ទ លោក ឃុង ឃុយ បានឈរ​ឈ្មោះជាតំណាងរាស្រ្ត​នៅខេត្តសុរិន្ទ របស់គណបក្ស Thai Free Party នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសថៃ​នាពេលខាងមុខ។ ម្ចាស់បទ “ពាក់អាវមិនដែលឃើញដោះ” បានធ្វើឲ្យអ្នករួមអាជីពជាច្រើនដូចជា ចេន សាយចៃ , ករុណា ពេជ្រ ព្រមទាំងបងប្អូនខ្មែរសម្តែងការភ្ញាក់ផ្អើលព្រោះនេះជាប្រវត្តិសាស្ត្រដោយបងប្អូនខ្មែរសុរិន្ទ មានឱកាសឈរឈ្មោះជាតំណាងរាស្រ្ត​ នៅខេត្តសុរិន្ទ។ ដោយ ករុណា ពេជ្រ បានសរសេររៀបរាប់ថា៖ “ជូនពរបងប្រុស​ ឃុង​ ឃុយ​ តារាចម្រៀងប្រចាំផលិតកម្ម​ ថោន​ ហេីយបានឈរ​ ឈ្មោះជាតំណាងរាស្រ្ត​ នៅខេត្តសុរិន្ទ របស់គណបក្សមួយ​

  • យល់យ៉ាងណា? ឧកញ៉ា​ ឡេង ណាវ៉ាត្រា ឲ្យប្អូនធ្វើមីល្ពៅ គិតឡើងវិញកុំមានអំនួតលើខ្លួនឯងពេក សង្គម
    សង្គម
    សង្គម February 9, 2019 naren khmernote

    ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលក្រោយ និស្សិត គឹម វ៉ាង ដែលជាអ្នកស្រាវជ្រាវផលិតមីល្ពៅ បានប្រកាសថាមិនព្រមទទួលយកការវិនិយោគ។ ដំណឹងនេះធ្វើឲ្យ ឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ម្ចាស់ផលិតកម្មមីល្ពៅ ដែលប្រកាសក្តែងៗថាមិនព្រមទទួលយកការវិនិយោគទោះបីជាកំពុងខ្វះខាតក្តី។ ដោយលោកបានសរសេររៀបរាប់ថា៖ “មែនហើយខ្ញុំមិនយល់ដែរគេខំដាក់ចិត្តចង់វិនិយោគជាមួយហើយតែគាត់និយាយមកវិញអញ្ចឹង ខ្ញុំអត់យល់ពីគាត់។ បង្កើតរោងចក្រផលិតមួយទាំងដីទាំងរោងចក្រ និងការធ្វើទីផ្សារមិនមែនចំណាយតិចទេ គឺរាប់លានដុល្លារហើយមិនប្រាកដថាជោគជ័យនោះទេណាប្អូន។ តើអោយអ្នកណាទៅធ្វើសប្បុរសធម៍ មិនមែនសង់វិហារឬសង់សាលាឆាន់ទេ គឺប្រយោជន៍របស់ប្អូន។ ប្អូនគិតឡើងវិញកុំមានអំនួតលើខ្លួនឯងពេក កុំលោភលន់ពេក ត្រឹមធ្វើមីពីល្ពៅគ្មានពិបាកទេបើគេជួលអ្នកចេះយ៉ាងច្រើនគេយកប្រាក់ខែតែ5000$ហ្នឹង។ ការលំបាកពិតប្រាកដនោះគឺការធ្វើទីផ្សារលក់អោយបានច្រើន គឺចំណាយលុយរាប់លានដុល្លារសម្រាប់ផ្សាយពាណិជ្ជកម្ម ចំណែកការផលិតមិនមែនជាបញ្ហាធំនោះទេ។ ខ្ញុំឮគាត់ថាគេឲ្យគាត់30%គាត់ថាតិចខ្ញុំឆ្ងល់ ឧទាហរណ៍ =ចំណាយទុន2លាន គាត់មាន60ម៉ឺនដោយស្វ័យប្រវត្តិបាត់ទៅហើយ ចុះបើជោគជ័យគាត់បានប៉ុន្មាន។ សូមទោសប្អូន បងគ្រាន់តែចង់ឲ្យប្អូនជោគជ័យនោះទេ